Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​មួយចំនួន​កំពុង​ត្រៀម​បម្រុង​យ៉ាង​សកម្ម​សម្រាប់​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង​

spot_img

​អាមេរិក​និង​កូរ៉េខាងជើង​កំពុង​សកម្ម​ជំរុញ​ការងារ​ត្រៀម​បម្រុង​សម្រាប់​សន្និសីទ​កំពូល​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រធានា​ធីបតី​អាមេរិក​-​កូរ៉េខាងជើង គីម ជុង​អ៊ុន នឹង​ប្រព្រឹត្តទៅ​នៅ​ទី ១២ ខែមិថុនា​។​

ជំនួប​កំពូល​អាមេរិក​-​កូរ៉េ​ខាងជើង​នឹង​ប្រព្រឹត្តទៅ​នៅ​វិមាន​ប្រធានាធិបតី​សិង្ហ​បុរី​

​សេចក្តីប្រកាស​ពី​សេត​វិមាន​ឲ្យដឹងថា ប្រមុខ​ការទូត​អាមេរិក Mike Pompeo និង​អនុប្រធាន​មជ្ឈិមបក្ស​ពលករ​កូរ៉េ ក៏​មាន​ជំនួប​ពិភាក្សា​នៅ​បុរី​ញូយ៉ក​អាមេរិក ក្នុង​សប្តាហ៍​នេះ​ដើម្បី​ជំរុញ​ការងារ​ត្រៀម​បម្រុង​សម្រាប់​ជំនួប​កំពូល ។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​របស់​អ្នកនាំពាក្យ​សេត​វិមាន Sarah Sanders បាន​លើក​ឡើង​ច្បាស់​ថា ៖ “​គិត​ចាប់ពី​គ្រា​ដែល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ផ្ញើ​សារលិខិត​ឲ្យ​មេដឹកនាំ​គីម ជុង​អ៊ុន ភាគី​កូរ៉េ​ខាងជើង បាន​សម្តែង​ស្មារតី​សហប្រតិបត្តិការ​យ៉ាង​ខ្លាំង​ជាមួយ​អាមេរិក ក្នុង​ការរៀបចំ​ជំនួប​កំពូល​” ។​

​តាម​អ្នកស្រី Sanders នោះ​ប្រមុខ​ការទូត​អាមេរិក នឹង​មក​កាន់​បុរី​ញូយ៉ក ហើយ​នៅ​ទីនេះ​ពីរ​ថ្ងៃ ដើម្បី​ពិភាក្សា​ការងារ​ជាមួយ​លោក Kim Yong-chol ។​

​ខណៈពេល​នោះ​ដែរ​អនុ​ខុទ្ទកាល័យ​សេត​វិមាន Joe Hagin កំពុង​ដឹកនាំ​ប្រតិភូ​អាមេរិក​មួយ​ទៅកាន់​សិង្ហបុរ​ដើម្បី​ធ្វើការ​ជាមួយ​ប្រតិភូកូ​រ៉េ​ខាងជើង ដឹកនាំ​ដោយ​នាយក​ខុទ្ទកាល័យ Kim Chang Son ដែល​ត្រូវបាន​ចាត់ទុកជា​ដៃស្តាំ​របស់លោក គីម ជុង​អ៊ុន ដើម្បី​តៀម​បម្រុង​ការងារ​ហិរញ្ញវត្ថុ និង​សិន្តិសុខ​សម្រាប់​ជំនួប​កំពូល​នេះ ។​

​មុន​នោះ​ដែរ ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​ហ្វីលីពីន ត្រូវ​បាន​កោះហៅ​មក​ដឹកនាំ​ក្រុមការងារ​របស់​អាមេរិក ទៅ​ជួប​ពិភាក្សា​ជាមួយ​អនុ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង Choe Son Hui នា​តំបន់​គ្មាន​កងទ័ព (DMZ) ចន្លោះ​ព្រំដែន​កូរ៉េ​ទាំង​ពីរ ។​

​ទន្ទឹម​នឹង​សកម្មភាព​មមាញឹក​របស់​អាមេរិក និង​កូរ៉េខាងជើង នោះ​រដ្ឋមន្ត្រី​ការបរទេស​ចិន​វ៉ាង​យី ក៏​បាន​ទៅ​កាន់​ក្រុង​ព្យុងយ៉ាង​នៅ​ដើមខែ ឧសភា ក៏ដូចជា​ជំនួប​កំពូល​យ៉ាង​ប្រថុចញ៉ុច រវាង​មេដឹកនាំ​កូរ៉េ​ទាំង​ពីរ​កាលពី​សប្តាហ៍​មុន ។​

​ក្នុងពេលនោះ​ដែរ នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe ក៏​មាន​គំរោង​នឹង​មក​កាន់​ក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ទី ៧ ខែមិថុនា ដើម្បី​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ដូណាល់​ត្រាំ អំពី​វិធី​ដោះស្រាយ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ។​

​ប្រមុខ​ការទូត​រុស្ស៊ី​ក៏​មាន​គម្រោង​មក​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង នៅ​ថ្ងៃ​ព្រហស្បតិ៍ ស្អែក​នេះ ។​

​ជំនួប​កំពូល​រវាង​អាមេរិក​-​កូរ៉េខាងជើង តាម​គម្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១២ ខែ​មិថុនា​ខាង​មុខ រំពឹង​ថា​វា​នឹង​ប្រមូលផ្តុំ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ទាំង​ស្រុង ទោះបី​ភាគី​ទាំងសងខាង​នៅ​មាន​ការខ្វែងគំនិត​គ្នា​យ៉ាងណាក្តី ៕ សូ​យ​ន​

spot_img
×