Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី នឹង​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ

spot_img

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov នឹង​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ ដើម្បី​ពិភាក្សា​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​លោក Ri Yong Ho អំពី​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ក្រសួងការបរទេស​រុស្ស៊ី​នៅ​ថ្ងៃ​ពុធ​នេះ​។​

តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន RIA របស់​រុស្ស៊ី​លោក Lavrov បាន​និយាយថា​៖ «​រដ្ឋាភិបាល​រុស្ស៊ី​គាំទ្រ​ការផ្លាស់ប្ដូរ​ដែល​កំពុង​តែ​កើត​ឡើង​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​កូរ៉េខាងជើង និង​រវាង​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​»​។​ជំនួប​របស់លោក​ជាមួយនឹង​លោក Ri Yong Ho គឺ​ធ្វើឡើង​ដើម្បី​ជួយ​ឲ្យ​លោក​អាច​ស្វែងយល់​អំពី​គោលជំហរ​របស់​កូរ៉េខាងជើង​នៅ​លើ​ការដោះស្រាយ​ផ្នែក​នុយក្លេអ៊ែរ​។​

ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​ខែ​ក្រោយ​ត្រូវ​បាន​លោក ត្រាំ លុប​ចោល​កាលពី​សប្ដាហ៍​មុន​។ ប៉ុន្តែ​ក្រោយមក​មាន​សកម្មភាព​ការទូត​មួយចំនួន​បាន​ធ្វើឡើង​ភ្លាមៗ​ដើម្បី​ស្រោចស្រង់​ជំនួប​នេះ​ឲ្យ​ដំណើរការ​ឡើងវិញ នៅក្នុង​ក្ដីសង្ឃឹម​ថា ជំនួប​នេះ​អាច​ជួយ​បញ្ចប់​ភាព​តានតឹង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​ពាក់ព័ន្ធ​នឹង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​។​

លោកស្រី Sarah Sanders​អ្នកនាំពាក្យ​សេត​វិមាន​ប្រធានាធិបតី​អាមេរិក បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា សេត​វិមាន​បាន​ត្រៀម​រៀបចំ​សម្រាប់​ជំនួប​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី ១២ ខែ​មិថុនា​ខាង​មុខ​នេះ​ដូចដែល​បាន​គ្រោងទុក​ពីមុន​៕​

spot_img
×