Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង ចិន​និង​រុស្ស៊ី ជួបជុំ​គ្នា​មុនពេល​ជំនួប​កំពូល​អាមេរិក​កូរ៉េខាងជើង​ប្រព្រឹត្តទៅ​

spot_img

​​ប្រធាន​រដ្ឋ​ចិន ស៊ី ជិន​ពៀន និង​មេដឹកនាំ គីម ជុង​អ៊ុន តាម KBS នៅ​ថ្ងៃ ៣០ ខែ​ឧសភា​នេះ បញ្ជាក់ថា កាសែត Oriental របស់​ហុងកុង បាន​ផ្សាយ​ព័ត៌មាន​ថា មេដឹកនាំ​កូរ៉េខាងជើង រុស្ស៊ី ចិន នឹង​ជួប​គ្នា​នៅ​ប្រទស​ចិន មុនពេល​ដែល​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន ទៅ​ជួប​ពិភាក្សា​ជាមួយ​អាមេរិក នៅ​ថ្ងៃ​ទី ១២ ខែមិថុនា ខាងមុខ តាម​កាសែត Oriental ដដែល​ឲ្យដឹងថា លោក​គីម ជុង​អ៊ុន នឹង​ជួប​ជាមួយ​ប្រធាន​រដ្ឋ​ចិន​ស៊ី​ជិន​ពៀន និង​ប្រធានាធិបតី​រុស្ស៊ី ពូ​ទីន នៅ​ទីក្រុង ស៊ី​ង​ដាវ ខេត្ត​សាន​ដុង ភាគ​ខាងកើត​ប្រទេស​ចិន ។

ប្រភព​ដដែល​នៅ​បាន​បញ្ជាក់ថា ជំនួប​កំពូល​ត្រី​ភាគី​នេះ នឹង​ប្រព្រឹត្ត​ទៅ​នា​ឱកាស​បើក​សន្និសីទ​កំពូល​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ (SCO) លើក​ទី ១៨ ដែល​មាន​រយៈពេល ពីរ​ថ្ងៃ​គឺ ៩-១០ ខែមិថុនា ។ ប្រសិនបើ​នេះ​ជា​រឿង​ពិត​នោះ វា​គឺជា​លើក​ទី ៣​ហើយ ដែល​មេដឹកនាំ​កូរ៉េខាងជើង គីម​ជុង​អ៊ុន មាន​ជំនួប​កំពូល​ដល់​ទៅ ៣​ដង​នៅ​ប្រទេស​ចិន ក្នុងអំឡុងពេល ពុំបាន ៣​ខែ​ផង ៕ សូ​យ​ន​

spot_img
×