Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចក្រភព​អង់គ្លេស​កំពុង​តាមដាន ដោយ​យកចិត្តទុកដាក់ ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ក្នុង​កិច្ច​ជំនួប​ពិភាក្សា​ការងារ​ជាមួយ ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​អះអាង​ថា ការចូលរួម​ប្រកួតប្រជែង ដ៏​សកម្ម​របស់​គណបក្ស​នយោបាយ​ចំនួន​២០ ក្នុង​ការបោះឆ្នោត​ជាតិ​នៅ​ចុងខែ​កក្កដា​ខាងមុខនេះ បង្ហាញថា កម្ពុជា​នៅតែ​ស្ថិតនៅ​លើ​មាគ៌ា ប្រជាធិបតេយ្យ សេរី ពហុបក្ស​។​នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង ការបរទេស ដែល​ទើប​ចេញផ្សាយ​នៅ​រសៀល​ថ្ងៃទី​៣០ ខែ​ឧសភា​នេះ​។​

​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៩​ខែ​ឧសភា ក្នុង​កិច្ច​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក William Longhurst ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា អំពី​ការខិតខំ​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក៏​ដូច​ជា​របស់​អាជ្ញាធ​រ​ពាក់ព័ន្ធ ទាំងអស់ ក្នុង​ការត្រៀម​រៀបចំ​ការបោះឆ្នោត ខែ​កក្កដា​ខាងមុខនេះ ដើម្បី​ធានា​ឲ្យ​ការបោះឆ្នោត ប្រព្រឹត្តទៅ​ដោយ សេរី ត្រឹមត្រូវ យុត្តិធម៌ គ្មាន​អំពើហឹង្សា និង​មាន​តម្លាភាព​។ លោក បាន​គូសបញ្ជាក់ថា តាម​ការប្រកាស​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) មាន​គណបក្ស​ចំនួន​២០ បាន​ចូលរួម​ប្រកួតប្រជែង នៅក្នុង​ការ បោះឆ្នោត​នា​ខែកក្កដា ខាងមុខនេះ ក្នុងនោះ​ក៏​មាន​គណបក្ស​មួយចំនួន ដែល​មាន​ជំហរ​ប្រឆាំង បានធ្វើ​សកម្មភាព​យ៉ាងសកម្ម និង​បាន​បង្ហាញ​ភាពខ្លាំង​គួរឲ្យ​ចាប់អារម្មណ៍ ដែល​ប្រការ​នេះ បានបញ្ជាក់​ថា កម្ពុជា​នៅតែ​ស្ថិត​លើ​មា​គ៌ា ប្រជាធិបតេយ្យ សេរី ពហុបក្ស​។​

​លោក​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស បាន​អះអាង​ថា ចក្រភព​អង់គ្លេស​កំពុង​តាមដាន ដោយ​យកចិត្តទុកដាក់ ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា ហើយ​បាន​បង្ហាញ​ក្តីសង្ឃឹម​ថា ក្រោយ​ការបោះឆ្នោត អ្វីៗ​នឹង​មាន​ការប្រែប្រួល​ល្អ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×