Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចរចា​ខ្ចី​ថវិកា​ពី​ធនាគារពិភពលោក ១១០​លាន​ដុល្លារ ស្តារ​ផ្លូវជាតិ​លេខ​៤ ដោយ​ក្រាល​កៅស៊ូ AC

spot_img

​ភ្នំពេញ ​៖​ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កំពុង​ចរចា​ខ្ចី​ថវិកា​ពី​ធានា​គារ​ពិភពលោក​ប្រមាណ ១១០​លាន​ដុល្លារ ដើម្បី​ស្តារ​ផ្លូវជាតិ​លេខ​៤​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​បម្រើ​ដល់​ការធ្វើដំណើរ និង​ដឹកជញ្ជូន​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានឲ្យ​នៅ​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​ថា​
​បច្ចុប្បន្ន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ធនាគារ​ពិភពលោក បានបញ្ចប់​ការចរចា​ឥណទាន កាលពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨​កន្លងទៅនេះ ហើយ​នឹង​ដាក់ជូន​ក្រុមប្រឹក្សានាយក​ធនាគារពិភពលោក​សម្រេច​ក្នុង​ខែមិថុនា ឆ្នាំ​២០១៨​នេះ​។​

តាមរយៈ​ប្រាក់កម្ចី ១១០​លាន​ដុល្លារ​នេះ ផ្លូវជាតិ​លេខ​៤ នឹង​ត្រូវ​លើក​កម្រិត​គុណភាព​ឲ្យ​កាន់តែ​ល្អប្រសើរ ដោយ​ក្រាល​កៅស៊ូ AC ស្ថាបនា​ចិញ្ចើម​កៅស៊ូ AC និង​បន្ថែម​នូវ​ប្រព័ន្ធ​ប្រឡាយ ដែល​ចាំបាច់ ដើម្បី​ធានា​ផ្លូវជាតិ​លេខ​៤​នេះ អាច​ធ្វើដំណើរ​បាន​គ្រប់​រដូវ ហើយ​ការដ្ឋាន​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤ អាច​នឹង​ចាប់ផ្តើម​ការដ្ឋាន​សាងសង់​នៅ​ដើមឆ្នាំ​២០១៩៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×