Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប​ចំណាយ​ជាង ២,៦​លាន​ដុល្លា​រ​បោះពុម្ភ​សន្លឹកឆ្នោត អ្នកបោះឆ្នោត គូសសញ្ញា​អ្វី​ក៏បាន នៅក្នុង​ប្រអប់​ឈ្មោះ​គណបក្ស យកជាការបាន​ទាំងអស់​

spot_img

​ភ្នំពេញ ​៖ សន្លឹកឆ្នោត​ដែល​នឹង​ត្រូវ​បោះពុម្ភ ដើម្បី​បម្រើ​ដល់​ការបោះឆ្នោត នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ មាន​ចំនួន ១០.៥២៥.៦៥០​សន្លឹក ក្នុងនោះ​សន្លឹកឆ្នោត ៣២៩.២០០​សន្លឹក ជា​សន្លឹកឆ្នោត​គំរូ ហើយ​ក្រៅពី​នោះ ក៏​មាន​សន្លឹកឆ្នោត​សម្រាប់​ប្រើប្រាស់ ដើម្បី​បណ្តុះបណ្តាល​មន្ត្រី និង​សន្លឹកឆ្នោត ត្រៀម​បម្រុង នៅតាម​ការិយាល័យ​បោះឆ្នោត នី​មួយៗ​ផងដែរ ។ ក្នុង​សន្លឹកឆ្នោត​មួយ​សន្លឹក ចំណាយ​ថវិកា​សម្រាប់​បោះពុម្ភ​ប្រមាណ ៩៩០​រៀល ដូច្នេះ​សន្លឹកឆ្នោត​ជាង ១០​លាន​សន្លឹក​នេះ ចំណាយ​ថវិកា​សរុប​ជា ១០​ពាន់​លាន​រៀល (១០.៤២០.៣៩៣.៥០០​រៀល​) ស្មើនឹង​ជាង ២,៦​លាន​ដុល្លារ​។​

​នា​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត រៀបចំ​ការពិនិត្យ​ទម្រង់​សន្លឹក ឆ្នោត​ដែល​ត្រូវ​បោះពុម្ព ជាមួយ​តំណាង​គណបក្ស​នយោបាយ​ទាំង​២០ នៅ​ទីស្ដីការ គ​.​ជ​.​ប​។​

​លោក ឌឹ​ម សុ​វណ្ណា​រុំ សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ជាក់​ថា តំណាង​គណបក្ស​នយោបាយ​ទាំង​២០ ត្រូវ​អញ្ជើញ​មក​ផ្ទៀងផ្ទាត់ ការសរសេរ​លក្ខណៈ​សម្គាល់​របស់​គណបក្ស​របស់ខ្លួន នៅលើ​សន្លឹកឆ្នោត​ដែល​ត្រូវ​បោះពុម្ភ សម្រាប់​យក​ទៅប្រើ​ក្នុង​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​។​

​បន្ទាប់​បាន​ត្រួតពិនិត្យ​លើ​ឈ្មោះ​គណបក្ស អក្សរ​កាត់ និង​ស្លាក​សញ្ញា​សម្គាល់​គណបក្ស​រៀងៗ​ខ្លួន ដែល​មាន​លើ​ទម្រង់​សន្លឹកឆ្នោត​រួចហើយនោះ តំណាង​គណបក្ស​នយោបាយ​ទាំង​២០ បាន​ចុះហត្ថលេខា​ឯកភាព លើ​ទម្រង់​សន្លឹកឆ្នោត​គំរូ ដែល​រៀបចំ​ដោយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ទាំងអស់គ្នា ប៉ុន្តែ​ក៏​មាន​សំណូមពរ​មួយ​ចំនួន​ផងដែរ​។​

​ក្រឡោ​ន​រាង​ចតុកោណកែង​របស់​គណ​បក្ស​នីមួយៗ ដែល​មាន​នៅ​លើ​សន្លឹកឆ្នោត សម្រាប់​ប្រើប្រាស់ ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ថ្មី​នេះ ត្រូវបាន​តម្រៀប​ជា​ជួរៗ​ចំនួន​២​ជួរ (​ពីលើ​ដល់​ក្រោម​) មួយ​ជួរៗ​មាន​១០​គណបក្ស ហើយ​ក្នុង​ក្រឡោ​ន​ចតុកោណកែង​នីមួយៗ មាន​ចុះ​លេខ​រៀង​គណបក្ស ស្លាក​សញ្ញា​សម្គាល់​គណបក្ស ប្រអប់​រាង​ការ៉េ​សម្រាប់​គូសសញ្ញា​គាំទ្រ ឈ្មោះ​គណបក្ស និង​នៅ​ខាងក្រោម​ឈ្មោះ​គណបក្ស​បន្តិច មាន​សរសេរ​ជា​អក្ស​កាត់​របស់​គណបក្ស​នី​មួយៗ​។​

​អ្វី​ដែល​គួរឲ្យ​កត់សម្គាល់​នោះ គឺ​ប្រអប់​រាង​ការ៉េ​សម្រាប់​គូសសញ្ញា​គាំទ្រ ត្រូវបាន​រំកិល​ពី​ខាងចុង​នៃ​ក្រឡោ​ន​ចតុកោណកែង មក​គៀក​នឹង​ស្លាក​សញ្ញា​សម្គាល់​គណបក្ស​វិញ​។ លោក ឌឹ​ម សុ​វណ្ណា​រុំ បាន​លើកឡើង​ថា ខាង​មន្ត្រី​បច្ចេកទេស បាន​ពន្យល់​ប្រាប់​សមាជិក គ​.​ជ​.​ប ថា សុំ​រំកិល​ប្រអប់​រាង​ការ៉េ​សម្រាប់​គូសសញ្ញា ពី​ខាង​ចុង​ក្រឡោ​ន​ចតុកោណកែង មក​ដាក់​គៀក​នឹង​ស្លាក​សញ្ញា​សម្គាល់​គណបក្ស​វិញ ហេតុផល​គឺ​ដោយសារ នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៣ គណបក្សនយោបាយ ចូលរួម​ឈរឈ្មោះ​បោះឆ្នោត​មានតែ​៨​គណបក្ស​ទេ ប៉ុន្តែ​អាណត្តិ​ថ្មី​ឆ្នាំ​២០១៨​នេះ មាន​រហូតដល់​ទៅ​២០​គណបក្ស ប្រសិនបើ​ដាក់​ប្រអប់​រាង​ការ៉េ​សម្រាប់​គូសសញ្ញា នៅ​ខាងចុង​ក្រឡោ​ន​ចតុកោណកែង​ដដែល នោះ​អ្នកបោះឆ្នោត​អាច​នឹង​គូស​ខុស​ពី​គណបក្ស​ដែល​គាត់​ចង់​បោះឆ្នោតឲ្យ ដូច្នេះ​ដើម្បី​ជៀសវាង​ការភ័ន្តច្រឡំ ទើប​អ្នកជំនាញ​បាន​ស្នើសុំ គ​.​ជ​.​ប ឲ្យ​កែប្រែ​បែបនេះ ហើយ គ​.​ជ​.​ប ក៏បាន​សម្រេច​យ៉ាង​ដូច្នេះ​តាម​។​

​អ្នកនាំពាក្យ​បាន​បន្តថា ទោះបី​អ្នក​បោះឆ្នោត​មិន​គូស​លើ​ប្រអប់​រាង​ការ៉េ ដែល​នៅ​ជិត​ស្លាក​សញ្ញា​គណបក្ស​ក៏ដោយ ឲ្យតែ​មាន​គូសសញ្ញា​ផ្សេងៗ ដូចជា សញ្ញា​ខ្វែង សញ្ញា​បូក ឆូត សញ្ញា​ជាដើម​នោះ ក៏​ចាត់ទុកជា​សន្លឹកឆ្នោត​បា​ន​ការ​ដែរ ឲ្យតែ​ស្ថិត​ក្នុង​ក្រ​ឡោន​ចតុកោណកែង​របស់គណ​បក្ស​ណាមួយ កុំឲ្យ​តែ​សញ្ញា​ទាំងនោះ​ឆ្លង​ក្រឡោ​ន​ទៅ​គណបក្ស​ដទៃ​។ ធ្វើបែបនេះ គឺ​ដើម្បី​កាត់បន្ថយ​សន្លឹកឆ្នោត​អត់​បាន​ការ​។​

​លោក ឌឹ​ម សុ​វណ្ណា​រុំ បានបញ្ជាក់​ថា “​សម្រាប់​ការបោះឆ្នោត​សកល​នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ មិន​ត្រឹមតែ​សញ្ញា​ធី​ក​ទេ ទោះ​អ្នក​បោះឆ្នោត​គូសសញ្ញា​បូក សញ្ញា​ខ្វែង ឆូត ឬ​សញ្ញា​អ្វី​ផ្សេង​ទៀត ឲ្យតែ​ស្ថិតនៅ​ក្នុង​ប្រអប់​ឈ្មោះ​គណបក្ស​លើ​សន្លឹកឆ្នោត គឺ​អាច​យកជាការ​បាន​ទាំងអស់​”​។ គ​.​ជ​.​ប បាន​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​អ្នកបោះឆ្នោត​គូសសញ្ញា​ធី​ក​។ ប៉ុន្តែ​បើ​មិន​ធី​ក​ទេ ហើយ​ពលរដ្ឋ​ខ្លះ​ពិបាក​ក្នុងការ​ធី​ក សញ្ញា​ខ្វែងជើងក្អែក ឬ​គូសសញ្ញា​អ្វី​នៅ​ក្នុង​ប្រអប់​ទ្រវែង​ហ្នឹង នៅតែ​បាន​ការ​ដដែល​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×