Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​វៀតណាម​របស់​ក្រុមហ៊ុនសេន​បាសាក់ សម្រុក​បូម​ខ្សាច់​ទាំង​ថ្ងៃ​ទាំង​យប់ ប្រជាពលរដ្ឋ​សូមអោយ​អាជ្ញាធរ​ជួយ ដោយ​ខ្លាច​បាក់​ដី​បាត់បង់​ដីចំការ​និង​ផ្ទះសម្បែង​

spot_img

​​ខេត្ត​កណ្តាល​៖ ប្រជា​ពលរ​ដ្ឌ​ជា​ច្រើន​គ្រួសារ​រស់​តាម​តំបន់​មាត់​ទន្លេរ​បាសាក់​ស្ថិតក្នុង​ឃុំ​ស្វាយ​ប្រទាល​និង​ឃុំ​រការ​ខ្ពស់​ស្រុក​ស្អាង​ខេត្ត​កណ្តាល បាន​សម្តែង​ក្តីបារម្ភ​យ៉ាងខ្លាំង​ពី​ការបាត់បង់​ដី​ចំការ​និង​ផ្ទះសម្បែង​នៅ​​រដូវវស្សា​នេះ ខណៈ​ដែល​កម្មក​រវៀត​ណា​ម​របស់​ក្រុមហ៊ុន​សេន​បាសាក់ សម្រុក​បូម​ខ្សាច់​ទាំង​ថ្ងៃ​ទាំង​យប់ នៅ​ហ្នឹង​ទន្លេ​ដែល​លំនៅដ្ឋាន​ពួក​គាត់​រស់នៅ​ក្បែរ​នោះ​។​

ក្រុម​ប្រជា​ពលរ​ដ្ឌ​បាន​និយាយថា ក្រុមហ៊ុន​សេន​បាសាក់​មាន​ឡូត៏បូ​មនៅ​ចំណុចខាង​ជើងក្បា​លកោះ​គរ​ដែល​ចំណុច​នោះ​ទន្លេរ​មាន​រាង​កោង​ហើយ​ចរន្តទឹក​ហូរ​កួច​បុក​ចំណឹង​អីចឹង​ក្រុម​សាឡង់​សម្រុកបូម​ចំ​កន្លែង​ហ្នឹង​​ទៀត​ ធ្វើ​បាក់​ស្រុត​ច្រាំង​កាន់តែ​ខ្លាំង​ពិសេស​នៅ​រដូវវស្សា​ខែ​ទឹក​ឡើង​នេះ​ដូច្នេះ​ពួកគាត់​សុំ​សូម​ណូម​ពរ​យ៉ាងទទួច​ដល់​អាជ្ញាធ​រ​និង​មន្ត្រី​ក្រសួង​ជំនាញ​មេត្តាជួយ​បញ្ឍប់​ការ​បូម​ខ្សាច់​នៅ​ចំណុច​ខាង​នេះ​ផង​។​

ពលរដ្ឌ​នៅ​ទីនោះ​បាន​និយាយ​ថា​ក្រុមហ៊ុនសេន​បាសាក់​បាន​ដាក់​អ៊ូ ចំ​កាំ​ង​បូម​មក​គៀក​ច្រាំង​ហើយ​បូម​ចាប់ពី​ម៉ោង​6–30​នាទី​ព្រឹក​រហូតដល់​ម៉ោង​6-00​នាទី​ល្ងាច​ក្នុង​សាឡង់​មួយៗ​ចូល​បូម​ទម្រាំ​ពេញ​ចាប់ពី​2​ម៉ោង​ទៅ​3​ម៉ោង​បាន​ពេញ​បូម​តែ​កន្លែង​ដដែលៗ​ហើយ​ទន្លេ​កន្លែង​នោះ​ជ្រៅ​ទៀតផង​ទើប​ច្រាំង​បាក់​ជា​បន្តបន្ទាប់​នា​ពេល​កន្លងមក​រហូត​បច្ចុប្បន្ននេះ​។​

ម្យ៉ាង​ទៀត​ក្រុម​កម្មករ​លើ​សាឡង់​នោះ​សុទ្ធតែ​យួន​បូម​ស្រេច​តែ​ក្បាល​ចិត្ត អត់​មាន​ខ្លាច​ន​ណា​ឡើយ​អាណាធិបតេយ្យ​បំផុត​និង​បាន​បោះ​ពាក្យសំដី​ដាក់​ប្រជា​ពលរ​ដ្ឌ​វិញ​ថា​អាញ់​បូម​កំទេច​ចោល​អោយ​អស់មិ​ន​មែន​ដី​ម៉ែឪ​អញ​នៅ​នឹង​ទេ​។​

ពួកគេ​បាន​ចាក់​ចម្រៀង​ខា​រា​អូ​ខេ​វៀតណាម​ច្រៀង​ទ្រ​ហ៊ឹង​អឺងកង​រំពង​ពេញ​ទន្លេ​ទាំង​ថ្ងៃ​ទាំង​យប់​។ ចំណុច​នេះ​អាជ្ញ​ធរ​និង​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​គួរ​មាន​វិន​ការផង អាសូ​ដល់​រាស្ត្រ ព្រោះ​ថ្ងៃ​បោះឆ្នោត​ជិត​មក​ដល់​ហើយ​។​

ទាក់ទិន​ករណី​ខាងលើ​នេះ​អ្នក​យក​ព័ត៌​យើង​មិនអាច​សុំ​ការបំភ្លឺ​បកស្រាយ​ពី​អាជ្ញាធរ​និង​សមត្ថកិច្ច​ជំនាញ​ពាក់​ព​ន្ឌបាន​នោះទេ ដោយ​ធ្វើ​ការទំនាក់ទំនង​មិន​បាន​រីឯ​មន្ត្រីជានខ្ពស់​នៅ​ក្រសួង​រ៉ែ​ថា​ពល​បានបញ្ជាក់​ថា​ខាង​ក្រុមហ៊ុន​បូម​ខ្សាច់​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ឯការ​សំណូមពរ​សុំ​ផ្អាក​បូម​នោះ​មិនមែន​ការឆ្លើយតប​ពី​អាជ្ញាធរ​ដែនដី​និង​មន្ត្រី​ជំនាញ​នោះ​ឡើយ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×