Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នកទស្សនា​ឡើង​ព្រិល​ភ្នែក​នឹង​រូបភាព ៖ “​ក្បាល​អ្នកណា​ខ្លួន​អ្នកណា​?”

spot_img

​រូបភាព​មួយ​ត្រូវបាន​អ្នកលេង​បណ្តាញ​សង្គម​បង្ហោះ​ឡើង​គេ​ឃើញ​មនុស្ស​ប្រុស​ស្រី​កំពុង​ឱប​គ្នា ហើយ​មូលហេតុ​ដែល​ធ្វើឲ្យ​គេ​ឈឺ​ក្បាល​នោះ គឺ​រឿង​ក្បាល​អ្នកណា​ខ្លួន​អ្នកណា -​នេះ​បើ​តាម Daily Mail ។​

​ប្រសិនបើ​យើង​ក្រឡេក​មួយ​ភ្លែត​នោះ​បុរស​នារី​ទាំងពីរ ម្នាក់​អង្គុយ ម្នាក់​ឈរ ឱប​ថើប​គ្នា មនុស្ស​ម្នាក់​ពាក់អាវ​សឺ​មី ពណ៌​ខៀវ ខោ Jean ពណ៌​ស ពាក់​ស្បែង​ជើង​កែង​ចោទ​ចំណែក​មនុស្ស​ម្នាក់​ទៀត​ពាក់អាវ​ការ៉ូ​ពណ៌​ក្រហម ។​

​រូបភាព​ដែល​ធ្វើឲ្យ​គេ​ប្រកែក​គ្នា​បែកផ្សែង ប៉ុន្តែ​ពេល​សំឡឹង​មើល​ឲ្យ​កាន់តែ​ម៉ត់ចត់​នោះ​គឺ​កាន់តែ​លំបាក​បែងចែក​ថា​នរណា​ស្លៀកពាក់​ខោអាវ​ណា​ឲ្យ​ពិតប្រាកដ ហើយ​បុរស​ដែល​មាន​សក់​ខ្លី​នោះ​កំពុង​ឈរ ឬ​អង្គុយ ។

​មានមតិ​ផ្ទុយ​គ្នា​ជា​ច្រើន ស្ទើរ​ផ្ទុះ​មហាសង្គ្រាម​លើ​បណ្តាញ​សង្គម​មួយ តែ​ចុងក្រោយ​ម្ចាស់ account, Boom_likean808 ដែល​បង្ហោះ​រូបនេះ ប្រញាប់​ផ្តល់​ចម្លើយ​ភ្លាម ដោយ​គូស​គំនូស​ក្រហម​ជា​ចម្លើយ នោះ​គឺ ៖ ការពិត​ទៅ​នារី​រូបនេះ​ពាក់អាវ​សឺ​មី​ពណ៌​ខៀវ ខោ​ពណ៌​ស និង​ពាក់​ស្បែកជើងកែងចោទ ហើយ​នាង​ផ្អែកលើ​ស្មារ​បុរស​ម្នាក់​ពាក់អាវ​ការ៉ូ​ពណ៌​ក្រហម កំពុង​សើច​នៅ​ពីមុខ​អេក្រង់​កុំព្យូទ័រ ៕ ចន្ទ្រា​

spot_img
×