Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​រកឃើញ​សាកសព ៩ នាក់ ពេលនេះ​ប៉ូលិស​កំណត់​បាន​អត្តសញ្ញាណ​ជនរងគ្រោះ​ទី​១​ហើយ​

spot_img

ប៉ូលិស​ជប៉ុន​បាន​ទម្លាយ​ប្រាប់​ពី​ជនរងគ្រោះ​ដំបូង​ក្នុងករណី​សម្លាប់​មនុស្ស ៩​នាក់ នៅ​អាគារ​១​នា Zama ខេត្ត Kanagawa គឺ​នាង Aiko Tamura អាយុ​២៣​ឆ្នាំ មកពី Hachioji (Tokyo)​។​

​ជនរងគ្រោះ Tamura អាយុ ២៣​ឆ្នាំ បាន​បាត់​ខ្លួន​នៅ​ខែតុលា​កន្លងមក​។ ក្នុង​ប្រតិបត្តិ​រុករក​ប៉ូលិស​បាន​ប្រទះឃើញ​សាកសព​៩​នៅក្នុង​ផ្ទះ​របស់​បុរស​វ័យ ២៧​ឆ្នាំ​ម្នាក់​នោះ Takahiro Shiraishi​។ ឧក្រិដ្ឋជន​បាន​ត្រូវ​ចាប់ខ្លួន​។​

Tumura ជា​ជនរងគ្រោះ​ចុងក្រោយ​ក្នុងចំណោម​ជនរងគ្រោះ​៩​នាក់​។​

ជនរងគ្រោះ​ដែល​កំណត់​អត្តសញ្ញាណ​បាន​ទី​១

​ភ្នាក់ងារ​ស៊ើបអង្កេត​បាន​សម្គាល់​ដឹង​ក្រោយពី​ពិនិត្យ DNA ក្នុង​ឆ្អឹង​១​កង់​បន្សល់ទុក​ជាមួយ DNA ដែល​រកឃើញ​នៅលើ​ច្រាស​ដុសធ្មេញ​របស់ Tamura នៅ​កន្លែង​រស់នៅ​របស់​នាង​។​

​នៅ​បន្ទប់​ឃុំខ្លួន​ឧក្រិដ្ឋជន Shiraishi សារភាពថា ខ្លួន​បានមក​រស់នៅ​កន្លែងកើតហេតុ​ពីថ្ងៃ​ទី ២២ ខែសីហា ហើយ​និយាយថា ខ្លួន​បាន​បបួល​អ្នក​មានគំនិត ធ្វើអត្តឃាត ដោយ​បញ្ចុះបញ្ចូល​តាមរយៈ​បណ្តាញ​សង្គម Twitter មានឈ្មោះ “hanginpro”​របស់ខ្លួន​។ វា​បាន​ប្រាប់​ជនរងគ្រោះ​ថា វា​អាចធ្វើ​ឲ្យ​ពួកគេ​សម្រេច​បំណងប្រាថ្នា ឬ​អាច​ស្លាប់​ជាមួយ​ក៏បាន​។​

 តាម​ការពិត​វា​បានសម្លាប់​ពួកគេ​គ្រា​ទើប​ជួប​ម្លេះ​។ ឧក្រិដ្ឋជន​រូបនេះ នៅបាន​ប្រាប់​ប៉ូលិស​ថា “​ទោះបី​ខ្ញុំ​សរសេរ​លើ Twintter ថា ខ្ញុំ​ក៏​ចង់​ធ្វើអត្តឃាត តែ​តាមពិត​ខ្ញុំ​គ្មាន​បំណង​សម្លាប់ខ្លួន​ទេ​។ ការពិត​គ្មាន​អ្នកណា​ចង់​ស្លាប់​ឡើយ​!​។​

​តាម​ប៉ូលិស​ឧក្រិដ្ឋជន​មានបំណង​សម្លាប់​មនុស្ស រំលោភ​ផ្លូវភេទ ដោយ​ប្លន់​យក​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ប៉ុណ្ណោះ​៕ ដោយ ៖ សូ​យ​ន​

spot_img
×