Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ទីតាំង​លេង​ល្បែងស៊ីសង​កន្ទុយលេខ​វៀតណាម ឃាត់​មនុស្ស​ម្នាក់​

spot_img

​កំពង់ស្ពឺ ៖ កម្លាំង​ព្រហ្មទណ្ឌ​ស្រុក​សំរោង​ទង សហការ​ជាមួយ​កម្លាំង​ផ្នែក​សន្តិសុខ បាន​បង្ក្រាប​ទីតាំង​លេង​ល្បែងស៊ីសង កត់​កន្ទុយលេខ​វៀតណាម ដោយ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ជា​អ្នក​កត់​ឆ្នោត​កន្ទុយលេខ នៅ​ភូមិ​ឡ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្ត​កពង់​ស្ពឺ​នៅ​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៥​និង​៣០​នាទី​។​

​លោក​វរសេនីយ៍ឯក ឃុត សុផល អធិការ​ស្រុក​សំរោង​ទង​បានឲ្យដឹងថា ក្នុង​ប្រតិបត្តិការ​ខាង​លើ​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ជា ស្រី​ពៅ ភេទ​ស្រី អាយុ ៤៥​ឆ្នាំ ជា​អ្នក​ទទួល​កត់​ឆ្នោត​កន្ទុយលេខ រស់​នៅ​ទីតាំង​ខាងលើ​។​

ដកហូត​វត្ថុតាង​រួមមានៈ លុយ​ចំនួន ២៣០៨០០​រៀល ប៊ិច មួ​យ​ដើម បន្ទាត់​មួយ ម៉ាស៊ីន​គិត​លេខ​មួយ ក្រដាស់​កា​បោន ២​សន្លឹក ក្រដាស​កត់​កន្ទុយលេខ​៤​សន្លឹក និង​ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក​សាំ​ស៊ុង ពណ៌​ខ្មៅ​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​ស្រុក​កំពុង​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×