Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សន្ដិសុខ​ឯកជន​កាតព្វកិច្ច​ជួយ​ការពារ​ទ្រព្យសម្បត្តិ​សាធារណៈ សណ្ដាប់ធ្នាប់​សង្គម និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​

spot_img

​ភ្នំពេញ ៖ ភ្នាក់ងារ​សន្ដិសុខ​ឯកជន ទទួល​បៀវត្សរ៍​ពី​ក្រុមហ៊ុន​ឯកជន តែ​ពួកគេ​មាន​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ ដែល​មាន​តួនាទី​មិន​ត្រឹមតែ​ជា​អ្នកការពារ​ទ្រព្យសម្បត្តិ​ឯកជន ឬ​សហគ្រាស គ្រឹះស្ថាន​ឯកជន​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​កាតព្វកិច្ច​ជួយ​ការពារ​ទ្រព្យសម្បត្តិ​សាធារណៈ សណ្ដាប់ធ្នាប់​សង្គម និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។​

​វគ្គ​បណ្តុះបណ្តាល​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្តិសុខ​ឯកជន លើក​ទី​៤ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ដែល​មាន​ការចូលរួម​ពី​តំណាង​ក្រុមហ៊ុន​សន្តិសុខ​ឯក ជិត​២០០​នាក់ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧត្តមសេនីយ៍ឯក លឹម សុខា​រស្មី បាន​គូសបញ្ជាក់ថា ភ្នាក់ងារ​សន្ដិសុខ​ឯកជន ក៏​មាន​តួនាទី​ជា​កម្លាំង​ជំនួយ ដល់​អាជ្ញា​ធរមាន​សមត្ថ កិច្ច ក្នុង​កិច្ចការពារ ទប់ស្កាត់ បង្ក្រាប​បទល្មើស​នានា ដើម្បី​ឲ្យ​សង្គម​មាន​សុខ​សុវត្ថិភាព ។​

​ឧត្តមសេនីយ៍ឯកប្រ​ធា​ននាយកដ្ឋាន តែងតែ​យកចិត្តទុកដាក់​ជំរុញ និង​លើកទឹកចិត្ត​ដល់​វិស័យ​សន្តិសុខ​ឯកជន នៅក្នុង​ប្រទេស​កម្ពុជា ឲ្យទទួល​បាន​ទំនុកចិត្ត​ក្នុង​ការប្រកប​អាជីវកម្ម​របស់​ខ្លួន ដោយ​សុខ​ស្ថិរភាព និង​និត្យានុកូលភាព ។​

​លោក​ឧត្តមសេនីយ៍ឯក លឹម សុខា​រស្មី ក៏​បាន​ណែនាំ និង​ជំរុញ​ឲ្យ​បណ្ដា​ក្រុមហ៊ុន​សន្ដិសុខ​ឯកជន​ទាំងអស់ គួរតែ​បញ្ជូន​ភ្នាក់ងារ​របស់​ខ្លួន​ឲ្យមក​ចូលរួម​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្តិសុខ​ឯកជន ដើម្បីឲ្យ​ភ្នាក់ងា​ររបស់​ខ្លួនទ​ទួលបាន​នូវ​បទពិសោ​ធន៍ និង​ចំណេះ​ផ្សេងៗ ដើម្បី​បង្កើន​សមត្ថភាព​បន្ថែមទៀត ។ ជាមួយគ្នានេះ ក៏​សូម​ឆ្លៀត​ឱកាស​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ផ្តល់​សេវា​សន្តិសុខ​ឯកជន និង​សហគ្រាស គ្រឹះស្ថាន​ទាំងអស់​ដែល​បាន​ចាត់​បញ្ជូន​ភ្នាក់ងារ​សន្តិសុខ​ឯកជន​របស់​ខ្លួន​មក​ទទួល​ការបណ្តុះ​បណ្តាល​នេះ ហើយ​កន្លងមក​តែងតែ​ផ្តល់​កិច្ច​សហការ​ល្អ ជា​ពិសេស​បាន​គោរព និង​អនុវត្ត​តាម​សេចក្តីណែនាំ​នានា​របស់​ក្រសួង​មហាផ្ទៃ ក៏ដូចជា​បទដ្ឋាន​គតិ​យុទ្ធ​នានា របស់​ព្រះរាជាណាចក្រ​កម្ពុជា ។​

​លោក​ឧត្តមសេនីយ៍ឯកប្រ​ធា​ននាយកដ្ឋាន សង្ឃឹម​យ៉ាង​មុតមាំ​ថា សិក្ខាកាម​ទាំងអស់​ត្រូវ​ក្រេប​យក​ចំណេះដឹង​ទាំងនេះ ទៅ​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុង​ផ្លូវ​វិជ្ជមាន ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ការពារ​ផលប្រយោជន៍​ឯកជន សាធារណៈ និង​សង្គមជាតិ​ទាំងមូល ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×