Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅក្រហាយ​នារី​ម្នាក់​ញ៉ែ​តាម​អន​ឡាញ អស់​ព្រហ្មចារី​យ៍ មានអី អ្នក​ប្រដាល់​កំណាច​នេះ​សម្លាប់​កាត់​ជា​កង់ៗ​យ៉ាង​សាហាវ​!!

spot_img

​គ្រួ​ប្រដាល់​ម្នាក់​នៅ​តៃវ៉ាន់ បានសម្លាប់​មិត្តស្រី​ខ្លួន ដែល​បាន​ស្គាល់គ្នា​នៅលើ​វេ​ប​សាយ​ណាត់ជួប Tinder និង​កាត់​សាកសព​របស់​នាង​ជា​កង់ៗ បន្ទាប់ពី​រកឃើញថា នាង​ពុំ​នៅ​ព្រហ្មចារី​យ៍ ហើយ​ថា​នាង​កំពុង​លេង Chat ជាមួយ​ប្រុសៗ​ដទៃ ខណៈ​កំពុងមាន​ទំនាក់ទំនង​ជាមួយ​គាត់ ។​

​បើ​យោងតាម Taiwan News ស្ត្រី​រងគ្រោះ​មានឈ្មោះ Yee-men Huang អាយុ ២៧ ឆ្នាំ ត្រូវ​បានឃើញ​នៅ​ថ្ងៃ​ចុងក្រោយ ស្ថិតនៅ​ជាមួយ​ជនសង្ស័យ​ឈ្មោះ Gary Chu អាយុ ២៨ ឆ្នាំ កាលពី​ថ្ងៃទី​២០ ខែឧសភា ដែល​ថ្ងៃ​នាង​បាត់​ការទាក់ទង​ជាមួយ​បងប្រុស​របស់​នាង ។

​ថ្ងៃទី​២៦ ឧសភា បន្ទាប់ពី​បាត់​ការទាក់ទង​ជាមួយ Huang អស់​រយៈពេល​១​សប្តាហ៍ បងប្រុស​របស់​នាង​ក៏បាន​ផុស​នៅលើ​ហ្វេ​ស​ប៊ុ​ក ដើម្បី​សួររក​អំពី​ទីកន្លែង​របស់​នាង ដែល​សង្ស័យថា Chu អាចធ្វើ​អ្វីៗ​ប្រឆាំងនឹង​បំណង​របស់​នាង ។​

​គ្រូ​ប្រដាល់​អាយុ ២៨ ឆ្នាំ រូបនេះ បាន​ទាក់ទង​ទៅ​បងប្រុស​របស់ Huang នៅ​ល្ងាច​ថ្ងៃនោះ ដើម្បី​បញ្ជាក់ថា រូបគេ​ពុំបាន​បង្ក​អំពើ​ហិ​ស្សា​ទៅ​នាង និង​ថា​នាង​កំពុង​ត្រូវបានធ្វើ​ធ្វើ​ប្រឆាំងនឹង​ឆន្ទៈ​របស់​នាង ។ Chu សូម្បី​ពន្យល់ថា រូបគេ​បានស្នើ​សុំ​នាង​ដើម្បី​ចាកចេញ ប៉ុន្តែ បដិសេធ ។​

​ទោះយ៉ាងណា ផែនការ​សម្លាប់ Huan ត្រូវបាន​បញ្ចេញ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល Chu បាន​បង្ហោះ​ឡើង​កាលពី​ថ្ងៃទី​២៦ ឧសភា កន្លងមកនេះ ។ បុរស​នេះ​បាន​អះអាងថា Huang ប្រើប្រាស់ Tinder ពេញ​១​យប់ ។ Chu ក៏បាន​អះអាង​នៅលើ​គណនី​បណ្តាញ​សង្គម​របស់ខ្លួន​ថា នារី​ម្នាក់ (​ស្ត្រី​រងគ្រោះ​) បាន​ប្រាប់​គាត់​ថា នាង​នៅ​ហ្ស៊ី​ន ។​

​មិនយូរប៉ុន្មាន Chu បាន​រកឃើញថា Huang ពិតជា​ពុំ​នៅ​ព្រហ្មចារី​យ៍​ទេ ហើយ​ថា នាង​នៅតែ​រក្សា​ប្រើប្រាស់ Tinder ដើម្បី​សាសង​ជាមួយ​បុរសៗ​ផ្សេងៗ ដែល​នាំ​ឲ្យ​រូបគេ​ផ្ទុះ​កំហឹង និង​ឈានទៅ​ប្រព្រឹត្ត​អំពើ​ឃា​កម្មនេះ​តែម្តង ។​

​ប៉ូលិស​បានធ្វើការ​ស៊ើបអង្កេត បន្ទាប់ពី​ពួកគេ​ត្រូវបាន​ទាក់ទង​ដោយ​បងប្រុស​របស់លោក Huang ។ អាជ្ញាធរ​មិនបាន​រកឃើញ Chu នៅក្នុង​ផ្ទះល្វែង​របស់គាត់ នៅក្នុង​ស្រុក Banqiao នៃ​ទីក្រុង​តៃប៉ិ នោះទេ ក្នុងអំឡុងពេល​ស្វែងរក​របស់​ពួកគេ ។

​ក្នុងអំឡុងពេល​ស៊ើបអង្កេត ប៉ូលីស​បាន​ពិនិត្យឡើងវិញ​នូវ​រូបភាព​កាមេរ៉ា​ឃ្លាំមើល ដែល​ត្រូវបាន​បំពាក់​នៅលើ​ក្នុង​អគារ ។ វា​បានបង្ហាញ​ឲ្យ​ឃើញថា Chu បានធ្វើ​ដំណើរ​ដ៏​គួរ​ឲ្យ​សង្ស័យ​នៅ​ខាងក្រៅ នៅ​ម៉ោង​១​ព្រឹក នៅ​ថ្ងៃទី​២២ ខែឧសភា ទីកន្លែង​ដែល​គាត់​ត្រូវ​បានឃើញ​យួរ​ថង់​សំរាម​៧​ថង់ និង​កប់​ថង់​ទាំងនោះ​នៅ​ទីតាំង​ផ្សេងៗ​ក្បែរ​នោះ ។​

​នៅ​ថ្ងៃទី​២៧ ឧសភា អាជ្ញាធរ​ជីក​កាយ​រកឃើញ​បំណែក​សាកសព​របស់ Huang ច្រក​នៅក្នុង​ថង់​សំរាម​ទាំងនោះ ដែល​ត្រូវបាន​កប់​នៅក្នុង​សួនផ្កា​មួយ ។​

​បន្ទាប់ពី​ហេតុការណ៍​នេះ​បាន​ផ្ទុះឡើង អតីត​ប្រពន្ធ​របស់ Chu ត្រូវបាន​គេ​រាយការណ៍​ថា បានបង្ហាញ​វត្តមាន និង​បញ្ចេញ​ឲ្យ​ដឹងថា បុរស​រូបនេះ​ពូកែ​រំលោភបំពាន ហើយ​ថា​គាត់​ធ្លាប់ធ្វើ​ទង្វើ​ប្រឆាំងនឹង​ឆន្ទៈ​របស់​នាង​ផងដែរ ៕ ឧ​ត្ត​ម​

spot_img
×