Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លំ​ហាត់ ហនុមាន​មាស ឆ្នាំ​២០១៨ នៅ​ខេត្ត​កំពត បាញ់​គ្រាប់​ពិត ២០០០​គ្រាប់​

spot_img

​​កំពត​៖ លំ​ហាត់ ហនុមាន​មាស ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ “​កងពលតូច​អន្តរាគមន៍ ថ្មើជើង​យានយន្ត ធ្វើការ​វាយបក “​ដែល​បាន​ធ្វើឡើង​នៅក្នុង​សមូរ​ភូមិ​សិប្ប​និមិត្ត​មួយកន្លែង ក្នុងស្រុក​ជុំ​គិរី ខេត្ត កំពត នា​ថ្ងៃ​ទី​៣០ ខែ​ឧសភា​នេះ បាន​សម្តែង​លំ​ហាត់​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត ចំនួន​២​ពាន់​គ្រាប់ ក្នុង​យុទ្ធនាការ​វាយ​បក សំដៅ​គោលដៅ​របស់​ខ្មាំង យ៉ាង​ក្តៅគគុក និង​ស្វាហាប់​របស់​យោធិន ដូច​នៅ​ក្នុង​សមូរ​ភូមិ​ន​ពិត ដើម្បី ការពារ អធិបតេយ្យភាព បូរណភាព​ទឹកដី និង​ការពារ​សុខសន្តិភាព​ជូន​ប្រជាជន​។​

​លំ​ហា​ត់បាញ់​គ្រាប់​ពិត​នេះ បាន​ធ្វើឡើង​ក្រោម​វត្តមាន សម្តេច ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​មាន​ការចូលរួម ពី​ថ្នាក់ដឹកនាំ គ្រប់​ស្ថាប័ន រួម​និង​អនុព័ន្ធ​យោធា អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា ជាច្រើនរូប ដើម្បី​ត្រួតពិនិត្យ និង​ទស្សនា ការសម្តែង លំ​ហាត់​ហ្វឹកហ្វឺន ក្នុង​យុទ្ធនាការ​វាយ​បក របស់​កង​ឯកភាព​យានយន្ត​អន្តរាគមន៍ ស​ហនុមាន​មាស ២០១៨ ដោយ​​បាញ់​គ្រាប់​ពិត ប្រភេទ​អាវុធ​ប្រតិកម្ម BM-21 ចំនួន​៨០០​គ្រាប់ និង អាវុធ​អូស​សណ្តោង​១២២ មិល្លីម៉ែត្រ និង ១៥២ មិល្លីម៉ែត្រ ចំនួន​១២០០​គ្រាប់​ទៀត នៅក្នុង​ភូមិសាស្ត្រ ភូមិ​ត្រ​ពាំ​វែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គិរី ខេត្ត​កំពត ដោយ​ជោគជ័យ​។​

​នា​ឱកាស​នោះ សម្តេច ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍ បង្ហាញ​ពី​គោលបំណង នៃ​ការចាត់តាំង​បាញ់​គ្រាប់​ពិត​លើក​នេះ​ថា ពិតជា​មាន​អត្ថន័យ និង​សារ​សំខាន់បំផុត ក្នុង​ការពង្រឹង​សមត្ថភាព ជំនាញ កាំភ្លើង​ប្រតិកម្ម BM-21 និង​កាំភ្លើង​ធំ អូស​សណ្តោង ប្រភេទ​១២២​មិល្លីម៉ែត្រ​និង​១៥២​មិល្លីម៉ែត្រ ដែល​ជា​គ្រឿង​បំពាន់​ធុន​ធ្ងន់ និង​យុទ្ធសាស្ត្រ​របស់​កង​យោធពល​ខេមរភូមិន្ទ ដើម្បី​ធ្វើ​ការត្រួតពិនិត្យ វាយតម្លៃ លក្ខណៈ បច្ចេកទេស និង​សមត្ថភាព​យោធិន ស្រប​តាម​យុទ្ធវិធី ក្នុង​ការអនុវត្ត សហការ​ប្រយុទ្ធ តាម​នយោបាយ យុទ្ធសាស្ត្រ​ការពារ​ជាតិ ការពារ​បូរណភាព​ទឹកដី​។​

សម្តេច​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់ទៀតថា ការបាញ់​គ្រាប់​ពិត​នៅ​ថ្ងៃនេះ ក៏​បាន​បង្ហាញ​ពី ទស្សនៈ ការទទួលខុសត្រូវ និង​ការ​គោរព​បទបញ្ជា​របស់​កង​យោធពលខេមរភូមិន្ទ ដើម្បី​នឹង​វាយតម្លៃ ពី​សមត្ថភាព និង​ជំនាញ ក្នុង​ការប្រើប្រាស់​អាវុធ​ប្រតិកម្ម និង​អាវុធ​ធុន​ធំ ដើម្បី​ត្រៀម សម្រាប់​ការពារ​ជាតិ ការពារ​បូរណភាព​ទឹកដី​។ ជាមួយគ្នា​នោះ សម្តេច​ពិជ័យ បាន​វាយតម្លៃ​ថា ការបាញ់​គ្រាប់​ពិត​លើក​នេះ ពិតជា​មាន​ភាពល្អប្រសើ​រ​ជាង​លើក​មុនៗ ទាំង​ការបាញ់ និង​ការរៀបចំ​គោលដៅ​គ្រាប់​ធ្លាក់​ជាដើម​។​

​នាយ​ឧត្តមសេនីយ៍ ឥត សា​រ៉ា​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​គណៈកម្មការ​បាញ់​គ្រាប់​ពិត បាន​បញ្ជាក់​ថា លំ​ហាត់​នេះ​ធ្វើឡើង​ក្នុង​រូបភាព​កងពលតូច​គ្រឿងយន្ត​អន្តរាគមន៍ ក្នុង​រចនាសម្ព័ន្ធ​កងពលតូច​អន្តរាគមន៍ មានដូចជា វរ​សេនា​តូច​រថពាសដែក វរ​សេនា​តូច​រថក្រោះ T55 វរ​សេនា​តូច​កាំភ្លើង​ធំ និង​បង្កើន​បន្ថែម​ឲ្យ​កាំភ្លើង​យុទ្ធសាស្ត្រ BM21, RM70 ជាដើម។​

​លំ​ហាត់​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នេះ គឺ​បាន​ធ្វើឡើង​ជា​លើក​ទី​៣​ហើយ ដែល​កាលពី​លើក​ទី​១ នៅ​ឆ្នាំ​២០១០ លើក​ទី​២ នៅ​ឆ្នាំ​២០១៣ ហើយ​លើក​ទី​៣​នេះ គឺ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជាង​មុន​ទ្វេដង ដោយ​នឹង​បាញ់​ចេញ​នូវ​គ្រាប់​ពិត​ប្រភេទ​ធំ​រហូតដល់​ជាង ២០០០​គ្រាប់​។​

​បើតាម នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ បានប្រកាសថា សមយុទ្ធ​បាញ់​គ្រាប់​ពិត ហនុមាន​មាស ២០១៨ ដែល​ធ្វើឡើង​នៅ​បន្ទាយ​តេជោ​សែន​ជុំ​គិរី ទទួលបាន​លទ្ធផល​ល្អ​គាប់ប្រសើរ ខណៈ​ការបាញ់​សាកល្បង​ប៉ុន្មាន​ថ្ងៃនេះ បាញ់​ចំ​គោលដៅ​ផ្ទួនៗ​តែម្ដង​។​

​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​បន្ថែមថា ទីតាំង​ដែល​កងទ័ព​កំពុង​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត លំ​ហាត់​ហនុមាន​មាស ២០១៨ ក្នុង​បន្ទាយ​តេជោ​សែន​ជុំ​គិរី ដែល​មាន​ផ្ទៃដី​ជាង​១​ម៉ឺន​ហិកតា ស្ថិតនៅ​ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គិរី ខេត្ត​កំពត​នោះ នឹង​ក្លាយជា​កន្លែង​ហ្វឹកហ្វឺន​ការពារ​អាកាស ដូចជា​ការបាញ់​ទម្លាក់​ឧត្ថម្ភាគចក្រ ទម្លាក់​គ្រាប់បែក​ពីលើ​ឧទ្ធម្ភាគចក្រ និង​លំ​ហាត់​កងទ័ព​ជាច្រើន​លើក​ទៀត​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×