Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាថ៌កំបាំង​ដ៏​ជ្រាលជ្រៅ​បង្កប់​នៅ​ពីក្រោយ​ការចាប់ខ្លួន​សមាជិក​រា​ជ​វង្ស ១១​អង្គ នៅ Saudi Arabia

spot_img

យប់​ថ្ងៃ​សៅរ៍​ទី​០៤ ខែ​១១ ព្រះអង្គម្ចាស់ Mohammed Bin Salman ប្រកាស​ចាប់ខ្លួន​សមាជិក​រាជវង្ស Saudi Arabia ១១​នាក់ បន្ទាប់ពី​មហាក្សត្រ​ជា​បិតា Salman បាន​បង្កើត​គណកម្មាធិកា​រ​ប្រឆាំង​អំពើពុករលួយ​។ នេះ​ជា​ជំហាន​មួយ​ត្រូវបាន​វាយតម្លៃថា សំដៅ​ពង្រឹង​អំណាច​ដ៏​សំខាន់ តាំងពីដើម​ខែមិថុនា​ម្លេះ គ្រា​ដែល​ព្រះអង្គម្ចាស់ Mohammed Bin Nayef ត្រូវបាន​ដកហូត​ឱកាស​ក្លាយជា​អ្នក​ស្នងរាជ្យ។​

ព្រះអង្គម្ចាស់ Bin Salman មេដឹកនាំ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​

​ព្រះអង្គម្ចាស់ Bin Salman ព្រះជន្ម ៣២​ឆ្នាំ ជា​បុត្រា​ទ​ទួ​លាន​ការស្រឡាញ់​ទុកចិត្ត​ពី​មហាក្សត្រ Salman ហើយ​មានលទ្ធភាព​ពេញលេញ​សម្រាប់​ក្លាយជា​អ្នក​ស្នង​រាជសម្បត្តិ​។ ស្តេច Salman មាន​ព្រះ​ជន្មាយុ​ច្រើន ហើយក៏​កំពុងមាន​ជំងឺ​។​

​សារព័ត៌មាន​របស់​អា​មេ​រិ​កបាន​វិភាគ​ថា ករណី​ចាប់ខ្លួន​រាជវង្ស ១១​អង្គ ពិសេស​គឺ​ព្រះអង្គម្ចាស់​ល្បីល្បាញ Alwaleed bin Talal ពុំ​សំខាន់​ជាង​ការចាប់​ព្រះអង្គម្ចាស់ Miteb bin Abdullah ឡើយ ព្រោះ​ព្រះ​អង្គជា​មេបញ្ជាការ​កង​ឆ្មាំ​ជាតិ​។ ព្រះអង្គ​ក៏​ជា​សមាជិក​ដ៏​មាន​ឥទ្ធិពល​ក្នុង​ជួរ​រាជវង្ស ហើយ​មាន​សក្តានុពល​ក្លាយជា​ព្រះមហាក្សត្រ​នា​ថ្ងៃ​អនាគត​។ ការទម្លាក់ Miteb គឺជា​ជំហាន​ចាំបាច់​បើកផ្លូវ​ដល់​ព្រះអង្គម្ចាស់ Bin Salman កសាង​អំណាច​របស់ខ្លួន​បាន​រឹងមាំ​។​

​ព្រះអង្គម្ចាស់​និយម “​សប្បាយៗ​” Bin Tatal និង​មហេសី​

​ប្រការ​អស្ចារ្យ​នោះ​គឺ​ការចាប់ខ្លួន​តួអង្គ​សំខាន់ៗ​នៃ​រាជវង្ស​នេះ​ត្រូវបាន​អនុវត្ត ក្រោម​ការឃ្លាំមើល​របស់​អ្នកសារព័ត៌មាន ដោយ​ពុំមាន​លាក់លៀម​ក្នុង​ស្បៃ​ងងឹត​ឡើយ​។ មជ្ឈដ្ឋាន​សារព័ត៌មាន បាន​លើកឡើងថា ជាមួយ​ទង្វើ​នេះ​ព្រះអង្គម្ចាស់ Bin Salman ចង់​បញ្ជូន​សារ​២​គឺ៖

​សារ​ទី​១ គឺ​ទិសដៅ ប្រព័ន្ធ​កាន់អំណាច​នៅ Saudi Arabia ។ ប្រសិនបើ​អ្នកណា​ពុំ​ទទួលស្គាល់ថា ព្រះអង្គម្ចាស់ Bin Salman បាន​ត្រៀម​ទម្លាក់ចោល​អ្នកណាម្នាក់​នោះ វា​ជា​ពេលដែល​ត្រូវ​ពិចារណា​ឡើងវិញ​។​

​សារ​ទី​២ គឺ​ទោះបី​នៅ​ស្រពិចស្រពិល​តែ​វា​បង្កប់​អត្ថន័យ​ជាការ​សម្រេចចិត្ត​លើ​ជោគវាសនា​អនាគត​របស់ Saudi Arabia ។ តាមរយៈ​ឥរិយាបថ​ប្រជា​និយម (Populist Style) ដែល​ត្រូវបាន​ចាត់ទុកថា ចម្លង​ចេញពី​ប្រធានាធិបតី​អាមេរិក Trump នោះ ព្រះអង្គម្ចាស់ Bin Salman ចង់​សង្កត់ធ្ងន់ថា រាល់​ស្រទាប់​មហាជន​ណា​ដែល​ត្រួតត្រា​ប្រេងកាត​សុទ្ធសឹង​ឈានដល់​ទង្វើ​អយុត្តិធម៌ ហើយ​ពុករលួយ​។ ស្ថិតក្នុង​សភា​ពនៃ​ការយល់ដឹង​តិចតួច​ចុះ​ពោះ​បញ្ហា​នេះ ការដោះស្រាយ “​ដុំ​ពក​មហារីក​ពុករលួយ​ជា​រឿង​ចាំបាច់​ចំពោះ Bin Salman មុនពេល​លោក​បោះជំហាន​បន្ត ក្នុងការ​កែទម្រង់​សំខាន់ៗ​ផ្សេងៗ​ទៀត​។​

​ប្រធាន​កង​ឆ្មាំ​ជាតិ Saudi Arabia បាន​ត្រូវ​ចាប់ខ្លួន​ថ្មីៗ​នេះ​ព្រះអង្គម្ចាស់ Bin Salman ធ្លាប់​បានធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ជាមួយ​ផែនការ “Davos លើ​វាល​ខ្សាច់​” កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​។ លោក​ប្រកាសថា នឹង​ប្រែក្លាយ Saudi Arabia ឲ្យ​ទៅជា “​ប្រទេស​អ៊ីស្លាម​សន្តិ​ស្ថិរភាព​មួយ​”​។​

​ស្នូល​នៃ​សកម្មភាព​របស់​ព្រះអង្គម្ចាស់​អង្គ​នេះ​គឺ​ចង់​សង្កត់ធ្ងន់ថា គ្មាន​ការលើកលែង​ក្នុង​ប្រតិបត្តិការ​បោសសំអាត​ទេ​!​។​

​គួររំលឹកថា ច្បាប់​ស្តីពី​ការអនុញ្ញាត​ឲ្យ​ស្ត្រី​អាច​បើកបរ​រថយន្ត​បាន គឺជា​កិច្ចប្រឹងប្រែង​១​របស់​ព្រះអង្គម្ចាស់ Bin Salman ផងដែរ​!៕ ដោយ ៖ សូ​យ​ន​

 

spot_img
×