Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​! ខ្ទើយ​៣​នាក់​ត្រូវ​រង​ការផាកពិន័យ ក្នុង​ទង្វើ​អនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ​ចិន​មើល «​ផ្នែក​ឯកជន​» របស់ខ្លួន ក្រោយ​វះកាត់​ប្តូរ​ភេទ​ (មានវីដេអូ)

spot_img

​ខ្ទើយ​៣​នាក់​នៅក្នុង​ទីក្រុង​ប៉ា​តា​យ៉ា ដែល​ឃើញ​នៅក្នុង​វីដេអូ ដែល​ក្នុងនោះ​អនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ​ចិន ស្ទាប​មើល «​ផ្នែក​ឯកជន​» របស់​ពួកគេ​នៅក្នុង​បន្ទប់​សណ្ឋាគារ ត្រូវបាន​ផាកពិន័យ និង​បង្ខំ​ឲ្យ​សុំទោស​ជា​សាធារណៈ កាលពី​ម្សិលមិញ ។​

​ខ្ទើយ​ទាំងបី​ដែលមាន​ឈ្មោះ Kanisorn Toonjit, Noppadol Jorwan និង Samtip Naimoo ត្រូវបាន​គេ​រាយការណ៍​ថា មាន​អាយុ​ស្របាលៗ​គ្នា ៣០ ឆ្នាំ ។ ពួកគេ​បាន​អះអាងថា វីដេអូ​ដែល​ផ្ទុះ​កក្រើក​លើកដំបូង​ពេញ​មួយ​សប្តាហ៍​មុននេះ បានធ្វើ​ឡើង​កាលពី​ឆ្នាំ​២០១៣ មក​ម្លេះ នៅពេល​ពួកគេ​ត្រូវបាន​ទាក់ទង​ឲ្យ​ស្រាត សម្រាប់​ភ្ញៀវ​ទេចរ​ដែល​ចង់ដឹង​ចង់ឃើញ «​ផ្នែក​ឯកជន​» របស់​ពួកគេ បន្ទាប់ពី​វះកាត់​ប្តូរ​ភេទ ។​

​រូបថត Screenshot ពី​វីដេអូ បានបង្ហាញ​ឲ្យ​ឃើញ​ភ្ញៀវទេសចរ​២​នាក់ បាន​កៀកកើយ​ជាមួយ «​ស្រី​ស្អាត​» ទាំងបី​… ហើយ​សូម្បី​យកដៃ​ញែក​ជើង​របស់​ពួកគេ​ផងដែរ ។​

​យោងតាម Sanook ខ្ទើយ​ទាំងនេះ បាន​ប្រាប់​ប៉ូលីស​ថា ពួកគេ​បាន​កំពុង «​ធ្វើដំណើរ​» ទៅកាន់​ផ្លូវ​ដើរ​មួយ នៅក្នុង​ប៉ា​តា​យ៉ា កាលពី​រាត្រី​មួយ នៅពេលនោះ​ពួក​ត្រូវបាន​ណែនាំ​ដោ​យម​គ្គុ​ទេ្ទ​សក៍​ទេសចរ​ម្នាក់ ដែល​ក៏​ជា​ខ្ទើយ​ផងដែរ ។ ហើយ​បន្ទាប់មក បានស្នើ​សុំ​ឲ្យ​ជម្រុះ​សម្លៀកបំពាក់​នៅក្នុង​ពិធីជប់លៀង​របស់​ជន​ជាតិចិន​មួយ ដោយ​ឲ្យ​លុយ​ម្នាក់ៗ​ចំនួន ៤ ពាន់​បាត (១៣០ ដុល្លារ​) ។​

​ខណៈ​ពួកគេ​ត្រូវបាន​ក្រុម​ជន​ជាតិចិន​ទាំងនោះ សន្យាថា​ពុំ​ថត​វីដេអូ ប៉ុន្តែ ផ្ទុយទៅវិញ ស្រាប់តែ​ពួកគេ​ត្រូវបាន «​សង្គ្រប់​» ដោយ​ភ្ញៀវទេសច​ជាង​១០​នាក់ ដែលមាន​ជាមួយ​កាមេរ៉ា ហើយ​ពុំ​ដឹងថា​នឹងត្រូវ​បដិសេធ​យ៉ាងម៉េច​!! ។​

​នៅ​ចុងបញ្ចប់​កម្មវិធី ពួកគេ​ទទួលបាន​លុយ​បន្ថែម ៥០០ យន់ (​ប្រហែល ២៥០០​បាត ឬ ស្មើនឹង ៨០ ដុល្លារ​) សម្រាប់​ភាពអាម៉ាស​នេះ​របស់​ពួកគេ ៕ ឧ​ត្ត​ម​

spot_img
×