Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លៀង​នៅតែ​បន្ត​ធ្លាក់​រាយប៉ាយ​ក្នុង​ក្របខ័ណ្ឌ​ស្ទើរ​ទូ​ទាំង​ប្រទេស​

spot_img

​​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តីជូនដំណឹង​បន្ថែម ស្តីពី ស្ថានភាព​អាកាសធាតុ នៅ​កម្ពុជា ដោយ​បញ្ជាក់​ថា ភ្លៀង​នៅតែ​បន្ត​ធ្លាក់​រាយប៉ាយ ក្នុង​ក្របខ័ណ្ឌ​ស្ទើរ​ទូ​ទាំង​ប្រទេស រហូត​ដល់​ថ្ងៃ​ទី​៨ ខែមិថុនា ខណៈ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​​​​នៅ​តែ​បន្ត​មាន​ឥ​ទិ្ធ​ពល​ខ្លាំង​។​

​សេចក្តីជូនដំណឹង​បន្ថែម ស្តីពី ស្ថានភាព​អាកាសធាតុ ៖ ភ្លៀង​នៅតែ​បន្ត​ធ្លាក់​រាយប៉ាយ​ក្នុង​ក្របខ័ណ្ឌ​ស្ទើរ​ទូ​ទាំង​ប្រទេស ។​ ការ​​ធ្លាក់​ភ្លៀង​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ អាច​នឹង​បង្ក​ឱ្យមាន​ជំនន់​ទឹកភ្លៀង​នៅ​តំបន់​មួយចំនួន ។ បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ (Thunderstorm) នៅតែ​បន្ត​មាន​ឥ​ទិ្ធ​ពល​ខ្លាំង ទាំង​នៅក្នុង​សប្តាហ៍​នេះ និង​សប្តាហ៍​ខាងមុខ ។​

​ក្រសួង​ធនធាន​ទឹក​បាន​បញ្ជាក់​ថា កម្រិត​សម្ពាធ​ទាប នឹង​ចាប់ផ្តើម​គ្របដណ្តប់​លើ​កម្ពុជា រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​ឧសភា និង​នៅ​ថ្ងៃទី​១ ខែមិថុនា អាច​នឹង​មាន​ប្រព័ន្ធ​សម្ពាធ​ទាប កើតឡើង​អូស​កាត់​លើ​កម្ពុជា ដែល​លក្ខណៈ​បែបនេះ នឹង​ធ្វើឱ្យ​អាកាសធាតុ នៅ​កម្ពុជា មាន​ស្ថានភាព​ដូចខាងក្រោម​៖
១៖ ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​ឧសភា ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយប៉ាយ នៅ​តំបន់​មួយចំនួន ពិសេស​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយ័ព្យ ទំនាប​កណ្តាល​ភាគខាងត្បូង និង​តំនាប់​កណ្តាល​ភាគ​ខាងកើត (​តំបន់​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​)​។​

២៖ ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៨ ខែមិថុនា ភ្លៀង​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ នឹង​ធ្លាក់​រាយប៉ាយ​ក្នុង​ក្របខ័ណ្ឌ​ស្ទើរ​ទូ​ទាំង​ប្រទេស​។ ការ​ធ្លាក់ភ្លៀង​ក្នុង​លក្ខណៈ​ជា​ប្រព័ន្ធ ងាយ​នឹង​បង្ក​ឱ្យ​មាន​ជំនន់​ទឹកភ្លៀង ពិសេស​តំបន់​ទំនាប់​កណ្តាល​។

៣៖ បាតុភាព​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ (Thunderstorm) នៅតែ​បន្ត​មាន​ឥទ្ធិពល​ខ្លាំង ទាំង​នៅក្នុង​សប្តាហ៍​នេះ និង​សប្តាហ៍​ខាងមុខ​។ ក្រសួង​ធនធានទឹក បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​កើតមានឡើង​ជា​យថាហេតុ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ

 

spot_img
×