Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់ បាន​សម្លាប់ខ្លួន​ដោយសារ​ពេទ្យ​វះកាត់ ធ្វើ​រឿង​មួយ​នេះ​ដាក់​គាត់​

spot_img

​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​បាន​សម្លាប់​ខ្លួនឯង បន្ទាប់​ពី​ពេទ្យ​វះកាត់​បាន​វះ​យក​អូវែររបស់គាត់​ចេញ ដោយ​គ្មាន​ការយល់ព្រម​ពី​គាត់​។ (​អូ​វែរ ជា​កន្លែង​ដែល​ផលិត​ស៊ុត និង​បង្ក​កំណើត​​កូន​​នៅក្នុង​ខ្លួន​ស្ត្រី​)​។ នេះ​បើ​តាម​ការចេញផ្សាយ​រប​ស់ការ​សែត New York Post​។​

​ស្ត្រី​រូប​នោះ​មានឈ្មោះ​ថា Lucinda Methuen វ័យ ៥៨​ឆ្នាំ​។ គាត់​ត្រូវបាន​គេ​ប្រទះ​ឃើញ​ចងក​សម្លាប់​​ខ្លួន​នៅផ្ទះ​របស់​គាត់​ស្ថិត​ក្នុង​ទីក្រុង Swansea ប្រទេស​អង់គ្លេស​។​

​ការ​ដាច់ចិត្ត​សម្លាប់ខ្លួន​នេះ​កើតឡើង​ក្នុង​ឆ្នាំ ២០១៦ ក្រោយពេល​អ្នកស្រី​ទទួល​ការវះកាត់​ដើម្បីព្យា​​បាល​បញ្ហា​ពោះវៀន ប៉ុន្តែ​ក្រោយមក ពេទ្យវះកាត់​បាន​ប្រាប់​គាត់​ថា អូវែររបស់គាត់​នៅ​ទើសនឹង​កន្លែង​ពោះវៀន ដូច្នេះ​គេ​ក៏​កាត់​យក​វា​ចេញ​។​

​វេជ្ជបណ្ឌិត​ដែល​រាប់​រង​ការវះកាត់​នោះ​ឈ្មោះ​ថា Tony Dixon​។ គាត់​មាន​ជំនាញ និង​ល្បីឈ្មោះ ដោយសារ​តែ​ការវះកាត់​ដើម្បី​ព្យាបាល​បញ្ហា​ពោះវៀន ប៉ុន្តែ​ការ​វះ​គាត់​របស់គាត់​លើ​អ្នកស្រី Lucinda Methuen បាន​ធ្វើឲ្យ​អ្នកជំងឺ​កាន់តែឈឺ​ខ្លាំង​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​គ្រួសារ​ស្ត្រី​ដែល​សម្លាប់​​ខ្លួន​។​

​ក្រោយ​ពេល​សម្លាប់​ខ្លួន អ្នកស្រី​ក៏​បាន​ទុក​សំបុត្រ​ឲ្យ​កូនប្រុស​អាយុ ១៩​ឆ្នាំ​ម្នាក់ ដោយ​ក្នុង​លិខិត​នោះ​​អ្នកស្រី​សរសេរថា “​ឲ្យ​ម៉ាក់​សុំទោស​កូនប្រុស​។ ម៉ាក់​ពិតជា​ស្រឡាញ់​កូន​ខ្លាំងណាស់​”​។​

​បច្ចុប្បន្ន គ្រូពេទ្យ​វះកាត់​ម្នាក់​នោះ ត្រូវបាន​គេ​ព្យួការងារ​ពីមន្ទីរពេទ្យ​ចំនួន ២​កន្លែង​ នៅ​ទីក្រុង​Bristol ហើយ​ក៏​ស្ថិត​ក្រោម​ការស៊ើបអង្កេត​ផងដែរ​៕ សុភ័ក្ត្រ

spot_img
×