Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរង​ស្រុក​ស្វាយជ្រំ​ខេត្ត​ស្វាយរៀង​ជម្រុញ​ឱ្យ​យុវជន​និង​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ជួយ​ដល់​ការងារ​សង្គម​ឱ្យបាន​ច្រើន​មិន​ត្រូវ​ផ្តោត​ទៅលើ​បញ្ហា​លុយកាក់​ជាធំ​នោះទេ​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក ហែម សារិទ្ធ អភិបាលរង​ស្រុក​ស្វាយជ្រំ​បាន​មានប្រសាសន៍ថា៖ ​ក្នុងនាម​យើង​ជា​យុវជន​ក៍​ដូចជា​សិស្សា​នុសិស្ស​ទាំងអស់​គ្នា​ត្រូវ​ជួយ​ការងារ​សង្គម​ឱ្យបាន​ច្រើន​មិន​ត្រូវ​ផ្តោត​ទៅលើ​បញ្ហា​លុយកាក់​ជាធំ​នោះ​ទេ​សំខាន់​ត្រូវ​ជួយ​សង្គម​ឱ្យបាន​ច្រើន​។ លោក ហែម សារិទ្ធ បាន​មានប្រសាសន៍​ដូច្នេះ​ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធីបុណ្យ​រំលឹក​គុណគ្រូ​លើក​ទី​៣១ ​ខែឧសភា ឆ្នាំ​២០១៨ ​នៃ​វិទ្យាល័យ ហ៊ុន សែន ដូន ស និង​ខួប​លើក​ទី​៦៩​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា ដែល​បាន​ប្រព្រឹត្ត​ទៅ​នា​បរិវេន​វិទ្យាល័យ ហ៊ុន​សែន ដូន ស ស្ថិតក្នុង​ឃុំ​ដូន ស ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ។​

​លោក​អភិបាលរង​ស្រុក​បាន​មានប្រសាសន៍​បន្ត​ទៀតថា៖ ការងារ​សង្គម​មាន​ច្រើនណាស់​ដែល​យុវជន​យើង​ត្រូវ​ចូលរួម​ជួយ​ទាំង​អស់គ្នា​មាន​ជា​អា​ថ៍ៈ ការគោរព​ច្បាប់​ចរាច​រណ៍​..​បញ្ហា​គ្រឿងញៀន​…​បញ្ហា​បរិស្ថាន​ជាដើម​ដែល​យើង​ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​ដល់​មហាជន​ទូទៅ​ឱ្យ​បាន​ទូលំទូលាយ​ដើម្បី​ចូលរួម​អនុវត្ត​ទៅតាម​ច្បាប់​ដែល​បាន​កំណត់​។ ជាងនេះទៅទៀត​យើង​គ្រប់​គ្នា​ត្រូវ​គិតថា លោកគ្រូ អ្នកគ្រូ​គឺជា​មាតា បិតា ទី​២ របស់​យើង​គួរ​គប្បី​នាំគ្នា​ចូលរួម​បង្កើត​នូវ​កម្រង​អនុស្សាវរីយ៍​ល្អៗ​ក្នុង​វ័យ​សិក្សា​របស់​ខ្លួន​ដើម្បី​ទុក​ជា​ស្នាដៃ​គំរូ​ដល់​អ្នកជំនាន់ក្រោយ​យកទៅ​អនុវត្ត​បន្ត​ទៀត​។​

​ដោយឡែក​លោក ម៉ៅ ឡងឌី នាយក​វិទ្យាល័យ​ហ៊ុន​សែន ដូន ស បាន​មានប្រសាសន៍​ឱ្យដឹង​ផង​ដែរ​ថាៈ​ផ្សាភ្ជាប់​ទៅ​និង​ពិធីបុណ្យ​រំលឹក​គុណគ្រូ​លើក​ទី​៣​ឆ្នាំ​២០១៨​នៃ​វិទ្យាល័យ ហ៊ុន សែន ដូន ស សាលា​ក៍​បាន​ប្រារព្ធ​ធ្វើ​ខួប​លើក​ទី​៦៩​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា​តែម្តង​ដែល​មនុស្សជាតិ​លើ​សកលលោក​ចងចាំ​មិនអាច​បំភ្លេច​បាន​នូវ​ឧក្រិដ្ឋ​កម្មដ៍​ព្រៃផ្សៃ​យង់ឃ្នង​របស់​ពួក​ហ្វា​សី​ុ​ស​អីុត្លែរ នៅ​ថ្ងៃ​ទី​១០​ខែ​មិថុនា​ឆ្នាំ​១៩៤២​ដែល​បាន​សម្លាប់​ប្រជាជន​ភូមិ លី​ឌី​សែ “​សាធារណរដ្ឋ​សហព័ន្ធ​ឆែក និង​ស្លូ​វ៉ាក​” ចំនួន​១៩២​នាក់ នៅ​ក្នុង​សួន​នៃ​កសិដ្ឋាន អូ​រ៉ាក់ ដែល​ក្នុងនោះ​កុមារ​១០៥​នាក់​ត្រូវ​វា​យក​ទៅ​សម្លាប់​។ រំលង​ក្រោយ​ថ្ងៃទី​១០​ខែ​មិថុនា​ឆ្នាំ​១៩៤២ ពួកឧក្រិដ្ឋជន​ហ្វា​សសីុស​បាន​ចាប់​មនុស្ស​ចំនួន​១.១០០​នាក់​ដែល​ក្នុងនោះ​មាន​កុមារ​តូចៗ​ចំនួន​២០០​នាក់​ចាក់​សាំង​ដុត​កំឡោច​ទាំង​រស់​នៅ​អូ​រ៉ាឌូ ប្រទេស​បារាំង ដែល​វិនាសកម្ម​នេះហើយ​បាន​ធ្វើ​ឱ្យ​កម្លាំង​ស្នេហា​សន្តិភាព​គ្រប់​ព៍ណ​សម្បុរ ក្រោកឈរ​ឡើង​ធ្វើ​ការតស៊ូ​ដើម្បី​ប្រឆាំង​សង្គ្រាម​ដែល​បណ្តាល​ឱ្យ​កើត​មហន្តរាយ​ដល់​ទ្រព្យសម្បត្តិ​និង​អាយុជីវិត​មនុស្សជាតិ​និង ដើម្បី​ការពារ​អាយុជីវិត ការពារ​សេរីភាព និង​គាំពារ​បីបាច់​ថែរក្សា​កុមារ​លើ​ផែនដី​យើង​នេះ​។ ពិភពលោក​បាន​កំណត់ថាៈ ០១​មិថុនា​ជា​ទិវា​ចងកំហឹង​ឈឺចាប់​ពុះពារ ហើយ​ក៍​ជា​ទិវា​មួយ​ដែល​បំផុសស្មារតី​ដល់​មនុស្សជាតិ​ទាំងមូល​ឱ្យ​យកចិត្តទុកដាក់​ចំពោះ​សុខុមាលភាព​កុមារ​ទាំងឡាយ និង​ជា​ទិវា​សាមគ្គី​អន្តរជាតិ​របស់​កុមារ​លើ​ពិភពលោក​។​

លោក ម៉ៅ ឡងឌី បាន​មានប្រសាសន៍​បញ្ជាក់​ផងដែរ​ថា៖ កាលពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩ ជា​ព្រឹត្តិការណ៍​មួយទៀត​កើតឡើង​គួរឱ្យ​ឈឺចាប់​ខ្លោចផ្សា​ជាង​ឧក្រិដ្ឋកម្ម​របស់​ពួក​ហ្វា​ស​សីុស អីុត្លែរ​នៅ លី​ឌី​សែ​និង​អូ​រ៉ាឌូ​ទៀត​នោះ​គឺ​ការ​ប្រល័យពូជសាស​ន៍​របស់​រប​ប​ខ្មែរក្រហម​មក​លើ​ប្រជាជន​និង​កុមារ​កម្ពុជា​ប្រជាជន​និង​កុមារ​ជាង​៣​លាន​នាក់​ត្រូវ​ស្លាប់​យ៉ាង​អណោច​អធម័​និង​បាន​បន្សល់ទុក​នូវ​កុមារ​កំព្រា ពិការ បាក់​កំលាំង​ជា​ច្រើន​សែន​នាក់​ថែមទៀត​ផង​។​

​កំហឹង​ឈឺចាប់​បានធ្វើឱ្យ​ប្រជាជន​ស្នេហា​ជាតិ​ប្រមូល​កម្លាំង​ក្រោក​ឡើង​តស៊ូ​រើ​បំរាស់​និង​វាយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​រំដោះទឹកដី​ទាំងស្រុង​នា​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩​ធ្វើឱ្យ​ប្រជាជន​និង​កុមារ​កម្ពុជា​ត្រូវ​រួចផុត​ពី​ទារុណកម្ម​កាប់​សម្លាប់​ហើយ​បាន​រស់នៅ​ប្រកប​ដោយ​សុភមង្គល​៕​ វ៉ៃកូ​

spot_img
×