Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឮស្នូរ​ចម្លែក​លើ​ពិ​ដាន​ផ្ទះ ស្មានតែ​កណ្តុរ តែ​ដល់​ទ្រាំលែងបាន​ទម្លុះ​ពិ​ដាន​ឡើង​ក៏​មើល​ស្រាប់តែ​ពុទ្ធោ​អើយ​…!

spot_img

ប្តី​ប្រពន្ធ​២​រូប​នៅ​ទីក្រុង Englewood រដ្ឋ Florida (​អាមេរិក​) ឲ្យ​ដឹងថា មាន​សត្វ​ណាមួយ​នោះ​កំពុងស្នាក់នៅ​ដំបូលផ្ទះ​របស់ខ្លួន តែ​ពួកគេ​ពុំ​ខ្វាយខ្វល់ ព្រោះ​នឹកស្មានថា​ជា​ពួក​កណ្តុរ ៣-៤​ក្បាល​ប៉ុណ្ណោះ​។ តែ​ដល់​ប្រទះឃើញ​ទើប​ពួកគេ​ទន់​ដៃជើង​អស់​តែម្តង​។​

​តាម Daly Mail លោក Bob និង​អ្នក​ប្រើ Linda Van der Herchen ជា​ភរិយា​ព្រមទាំង​កូនប្រុស​រស់នៅក្នុង​ផ្ទះ​នេះ​។ ប៉ុន្មាន​ឆ្នាំ​ហើយ​ដែល​ពួកគេ​ឮ​ស​ម្រិ​ប​ស្នូរ​ក្រោក​ក្រា​កលើ​ពិ​ដាន​ផ្ទះ តែ​ពុំ​រវីរវល់​ព្រោះ​សន្និដ្ឋានថា ជា​…​កណ្តុរ​ប៉ុណ្ណោះ​។​

ទិដ្ឋភាព​គួរ​ឲ្យ​ខ្លាច​លើ​ពិ​ដាន​ផ្ទះ​លោក Bob

​ថ្មីៗ​កន្លង​ដោយ​កូនប្រុស​មាន​អារម្មណ៍​ពិបាក​ទ្រាំ នឹង​ស្នូរ​ចម្លែក​ទើប​លោក Bob សម្រេចចិត្ត​ចោះ​ពិ​ដាន​១​ប្រឡោះ ដើម្បី​ពិនិត្យមើល “​មូលហេតុ​”​។ លោក​ពិតជា​ព្រឺរោម ឡើង​ឡើង​រឹង​ដៃជើង គ្រា​ឃើញ​សត្វ​ដែល​ពុំមែន​ជា​កណ្តុរ​ដូច​ការ​នឹកស្មាន​ឡើយ តែ​វា​គឺជា​ពស់​ធំ​១​ក្បាល​ទៅវិញ​។​

ពុំមែន​កណ្តុរ​ឯណា គឺ​ពស់​សោះ​

​ភ្លាមនោះ​ពួកគេ​បាន​ទូរស័ព្ទ​ហៅ​អ្នកឯកទេស​ចាប់​ពស់​។ វា​គឺជា​ពស់ថ្លាន់​កន្ទុយ​ក្រហម ដែលជា​ពូជ​ពស់ថ្លាន់​អាមេរិក​ខាងត្បូង​ប្រវែង​២​ម៉ែត្រ​។​

​លោក​ពោលថា “​ខ្ញុំ​ត្រូវ​ពង្រឹងស្មារតី ប៉ុន្មាន​នាទី​ទើប​ជឿ​លើ​អ្វីៗ​នៅ​ពីមុខ​ខ្ញុំ​។ ស្មាន​ពុំ​ដល់​ថា ប៉ុន្មាន​ឆ្នាំ​មកនេះ​ពួក​ខ្ញុំ​បានរួម​រស់​ជាមួយ​វា ដោយ​ពុំ​ដឹង​អ្វី​ទាំងអស់​សោះ​!”​។​

​វា​ថែមទាំង​ធ្វើ​សំបុក​១​យ៉ាងរឹងមាំ​លើ​នោះ​។​

spot_img
×