Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពន្ធ​ថ្មី​វាយ​ប្រពន្ធ​ចាស់ ៖ ជនរងគ្រោះ​ដេរ ១១​ថ្នេរ​លើ​ក្បាល​

spot_img

ប៉ូលិស​នៅ​ទីក្រុង​មួយ​ជាប់​ព្រំដែន​ចិន ទើប​បើក​ការស៊ើបអង្កេត​ករណី​ប្រពន្ធ​ថ្មី​វាយ​ប្រពន្ធ​ចាស់ នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ ។​

​ហេតុការណ៍​នេះ​បាន​បង្ក​ភាពច្របូកច្របល់​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ប្រភព​ព័ត៌មាន​ឲ្យដឹងថា ប្រពន្ធ​មុន​របស់​បុរស​នោះ​កើត​នៅ​ឆ្នាំ ១៩៩៨ បាន​ត្រូវ​ប្រពន្ធ​ក្មេង​ទើបនឹង​រៀបការ​វាយ​ឲ្យ​រយៈ​ក្បាល ត្រូវ​ចូល​ពេទ្យ​ដេរ​អស់ ១១​ថ្នេរ ។ ហេតុការណ៍​នេះ​ត្រូវ​បែកធ្លាយ​ដល់​ប៉ូលិស​កាលពី​ថ្ងៃ​ទី ២៩ ខែ​ឧសភា កន្លងមក ក្រោយពេល​ដែល​ឃ្លីប​នៃ​ឆាកប្រយុទ្ធ​ផ្តើម​ឡើងដោយ​ប្រពន្ធក្រោយ ចំពោះ​ភរិយា​មុន​របស់​បុរស​ដែល​គេ​មិន​ទម្លាយ​ឈ្មោះ ។​

​ដំបូង​ឡើយ​គេ​ឃើញ​នាង​ស្រីក្មេង​ជា​ប្រពន្ធ​ក្រោយ (​ពាក់អាវ​ក្រៅ​ពណ៌​ស​) បានធ្វើការ​ជេរប្រទេច​រួច​ក៏​បង្ក​ជា​ជម្លោះ​ជាមួយ​ភរិយា​មុន ។ ចុង​ក្រោយ​ភរិយា​ថ្មី​បាន​ស្ទុះ​ទៅ​វាយ​ផ្តួល​គូ “​សត្រូវ​” រួច​ប្រើ​ជើង​ទាត់​យ៉ាង​សាហាវ​ទៅលើ​ក្បាល ពោះ និង​មុខ​របស់​ប្រពន្ធ​មុន ។

​ប្រពន្ធ​មុន​ត្រូវ​ចូល​ពេទ្យ​ដេរ​អស់ ១១​ថ្នេរ ។​

​មនុស្ស​ជាច្រើន​ដែល​មាន​វត្តមាន​នៅ​ទីនោះ​បាន​ចូល​មក​រារាំង តែ​នាង​ជា​ប្រពន្ធ​ក្រោយ​បាន​កាន់​ថ្មពិល​ធ្វើ​ជា​អាវុធ ហើយ​បញ្ឈឺ​គេ​ថា សាក​ចូលមក​មើល​បើ​មិន​បែកក្បាល​នោះ ។ ប៉ូលិស​បាន​យក​ចម្លើយ​របស់​បុរស​ដែល​ជា​ដើមចម ។ បុរស​នោះ​ប្រាប់ថា មូលហេតុ​ប្រហែលជា​គាត់​បាន​ទូរស័ព្ទ និង​ផ្ញើ​សារ​ជា​មួយ​ប្រពន្ធ​មុន ជុំវិញ​រឿង​ថ្នាំ​សម្រក​ទម្ងន់ ។ បុរស​នេះ​អះអាងថា ប្រពន្ធ​មុន​គឺ​បាន​លែងលះគ្នា​២​ឆ្នាំ​មកហើយ ហើយ​ខ្លួន​ទើប​យក​ប្រពន្ធក្រោយ​នេះ ។ តាម​ប៉ូលិស​វៀតណាម ប្រពន្ធក្រោយ​កាច​សាហាវ​រូបនេះ​ប្រឈម​ទោស​ព្រហ្មទណ្ឌ ៕ លី​សា​

spot_img
×