Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្កើត​ថ្នាក់រៀន​ដើម្បី​ប្រឆាំង​នឹង​ភាព​ឯកោ​ដល់​សិស្សស្រី​សក់ស្កូវ​

spot_img

​​ចំពោះ​ក្រុម “​សិស្សស្រី​” នេះ​ព្រមទាំង​មនុស្ស​មាន​វ័យ​ចំណាស់​ដទៃ​ទៀត​ពាសពេញ​ប្រទេស​ថៃ ដើម្បី​វិលត្រឡប់​ទៅកាន់​វ័យ​សិក្សា​ដើម្បី​កាត់បន្ថយ​បាន​អារម្មណ៍​ឯកោ -​នេះ​បើ​តាម​ប្រភពពី Reuter ។​

​ស្ត្រី​មេម៉ាយ​វ័យ ៧៧​ឆ្នាំ ឈ្មោះ Somjit Teeraroj ចែករំលែក​ថា ៖ “​យើងខ្ញុំ​រង់ចាំ​ឲ្យដល់​ថ្ងៃ​ពុធ​ដើម​សប្តាហ៍​ដើម្បី​ទៅកាន់​សាលា ស្លៀកពាក់​ដូច​សិស្ស​ដទៃ និង​ជួប​មិត្តភក្តិ ។ ពួក​យើង​ជជែក​គ្នា និង​ប្រឡែង​គ្នា​លេង ។​

​ក្រោយ​មរណៈភាព​របស់​ស្វាមី ហើយ​ម្តងម្កាល​ទើប​កូនចៅ​គេ​មក​លេង​អ្នកស្រី Somjit ឲ្យដឹងថា សាលារៀន​ជួយ​ដល់​អ្នកស្រី​បំពេញបាន​នូវ​ការខាតបង់ ។ រឿង​របស់​អ្នកស្រី Somjit គឺជា​និមិត្តរូប​តំណាង​ឲ្យ​ស្ថានភាព​ស្ទើរតែ​ទូទៅ​នៅក្នុង​សង្គម​ថៃ ហើយ​នោះ​គឺ​ភាពចំណាស់​នៃ​ពលរដ្ឋ ។​

​អាស្រ័យ​ដោយ​មាន​ដំណើរ​សង្គម​ដូចជា​ចិន មនុស្ស​ចាស់​បច្ចុប្បន្ន​នៅ​ថៃ​កំពុង​កើនឡើង​យ៉ាង​លឿន ។ នៅ​ឆ្នាំ ២០៤០ ប្រទេស​នេះ​មាន​សមាមាត្រ​មនុស្ស​ចាស់​ខ្ពស់បំផុត ក្នុង​ចំណោម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​អាស៊ី​បូព៌ា ។ នេះ​បើ​តាម​ការប៉ាន់ស្មាន​របស់​ធនាគារ​ពិភពលោ​ក ។

​តាម​ទំនៀមទម្លាប់​មនុស្ស​ចាស់​នៅ​ប្រទេស​ថៃ​រួមរស់​ជាមួយ​គ្រួសារ ហើយ​កូនចៅ​ជា​អ្នក​ថែទាំ ការធ្វើ​ចំណាកស្រុក​មក​កាន់​ទីក្រុង​ធំៗ បាន​បន្សល់​ទុក​ឪពុកម្តាយ​មាន​វ័យ​ចំណាស់​នៅ​ជនបទ ។​

​បណ្តា​សាលារៀន​ស្រដៀងៗ​គ្នា​ជា​អាទិ៍​នៅ​អាយុ​ធ្យា ចម្ងាយ​ពី​បាងកក​ប្រមាណ ៨០​គីឡូម៉ែត្រ បាន​បើក​សាលារៀន​សម្រាប់​មនុស្ស​ចាស់ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​១​សប្តាហ៍ ១​លើក ។ នេះ​គឺជា​វិធានការ​មួយ​បំណង​ឲ្យ​មនុស្សចាស់​កាត់បន្ថយ​បាន​នូវ​ភាព​តានតឹង​ព្រោះ​តែ​ត្រូវ​រស់នៅ​ម្នាក់ឯង លោក Choochart Supkerd អាយុ ៦៣​ឆ្នាំ ចែករំលែក​ថា ៖ “​ការរស់នៅ​របស់​ពួក​ខ្ញុំ​ពិតជា​តានតឹង​ណាស់ ព្រោះ​អង្គុយ​សម្លឹងមើល​ពេលវេលា​ខិត​ទៅមុខ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ។

​បុរស​ចំណាស់​ដដែល​ក្រោយពេល​ថតរូប​ជាមួយ​មិត្ត​ចាស់ៗ​ក្នុង​ថ្នាក់​ពោល​បន្តថា “​វា​ពុំ​បាន​ជួយ​ឲ្យ​យើង​បំភ្លេចចោល​អារម្មណ៍​ត្រមង់​ត្រមោច​ទាំងស្រុង​នោះទេ គ្រាន់តែ​ធ្វើឲ្យ​សប្បាយៗ​ព្រោះ​នៅ​ថ្នាក់រៀន​ធ្វើឲ្យ​យើង​ទទួលបាន​ចំណេះដឹង​ប្លែកៗ​បន្ថែម​” ៕ ចន្ទ្រា

spot_img
×