Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​ខេត្តតាកែវ​ណែនាំ​ឲ្យ​មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​លេខ​៦០៣​ថ្មី​រៀបចំ​កំលាំង​និង​ពង្រឹង​លើ​ការងារ​ក្នុង​អង្គភាព​ឡើងវិញ​បន្ទាប់ពី​មាន​បាតុភាព​រឿងអាស្រូវ​ជាច្រើន​ដែល​កន្លង​ហួស​

spot_img

តាកែវ​៖ ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយនិង កងកំលាំង​នគរបាល​ការពារ​វរៈ​ព្រំដែន​លេខ​៦០៣ ឈរជើង​នៅ​ស្រុក​គីរីវង់ ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី ៣១ ឧសភា ២០១៨​នេះ ឯកឧត្តម​ឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ណែនាំ​អោយ​មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​លេខ​៦០៣ ដែល​ទើបតែ​តែងតាំង​ថ្មី ត្រូវ​រៀបចំ​កំលាំង​និង​ពង្រឹង​លើ​ការងារ​ក្នុង​អង្គភាព​ឡើងវិញ ជាពិសេស​វិន័យ បន្ទាប់ពី​មាន​បាតុភាព​រឿងអាស្រូវ​ជាច្រើន​ដែល​កន្លង​ហួស ។​

ឯកឧត្តម​ស្នងការ​នគរបាល​ខេត្តតាកែវ បាន​បន្តថា ការគ្រប់គ្រង​មនុស្ស​គឺ​ជា​រឿង​មួយ​ដែល​សំខាន់ និង​ត្រូវ​យល់​អោយ​ច្បាស់ ពី​បុគ្គលិក​លក្ខណៈ​របស់​កូនចៅ ដូច្នេះ​ក្នុង​នាម​យើង​ជា​មេបញ្ជាកា​រពារ​វរៈ​ព្រំដែន​លេខ​៦០៣​ថ្មី ត្រូវ​រៀបចំ​នៅ​រចនាសម្ព័ន​លើ​ការងារ មួយ​ចំនួន​ឡើងវិញ ពង្រឹង​លើ​វិន័យ សីល​ធ​ម៍ ពីព្រោះ​កងកំលាំង​នគរបាល​វរៈ គឺ​ជា​កំលាំង​ស្នូល​ដែល ចាំបាច់​បំផុច​ក្នុងការ​កិច្ចការពារ​ទឹកដី​មាតុភូមិ​របស់​យើង ។ កម្លាំង​នគរបាល ក៏ដូចជា​សមត្ថកិច្ច​ពាក់ព័ន្ធ​នា​នាមាន​ភារកិច្ច​ការពារ​សន្តិសុខ​សង្គម​ដើម្បី​ក្តី​សុខសាន្ត របស់​ប្រជាពលរដ្ឋ ហើយ​អ្វី​ដែល​ជា​មោទនភាព​រហូតមកដល់​ពេលនេះ គឺ​កម្ពុជា​មាន​សន្តិភាព​ពេញលេញ​ជាមួយនឹង​ការលះបង់​ខ្ពស់​ពី​សំណាក់​មន្ត្រី​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ក្រោម​កិច្ច​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ប្រមុខ រាជរដ្ឋាភិបាល​។​

ឯកឧត្តម​ឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត​បាន​បន្តទៀតថា នៅ​ពេល​ដ៏​ខ្លី​ខាងមុខ ដំណើរ​ការបោះឆ្នោត​ជ្រើស រើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នឹង​ចូលមក​ដល់ ដូច្នេះ​កម្លាំង​សមត្ថកិច្ច​ទាំងអស់​ត្រូវ​បង្កើន​កិច្ចការពារ និង​ត្រៀម​ទប់ស្កាត់​រាល់​អំពើ​ទុច្ចរិត​ទាំងឡាយ​ដែល​មាន​បំណង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​៕ តាកែវ​

 

spot_img
×