Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​អន្តោប្រវេសន៍​ដែល​ប្តូរជីវិត​ឡើង​តោង​ជញ្ជាំង​អគារ​ទៅកាន់​ជាន់​ទី​៤ ដើម្បី​សង្គ្រោះ​ជីវិត​ក្មេង​ម្នាក់ ទីបំផុត ត្រូវ​ប្រធានាធិបតី​បារាំង​… (​មាន​វីដេអូ​)

spot_img

​ជីវិត​ក្មេងប្រុស​តូច​ម្នាក់​នៅក្នុង​ប្រទេស​បារាំង ត្រូវបាន​ជួយសង្គ្រោះ ដោយបាន​គុណបុណ្យ​ដ៏​អស្ចារ្យ ពី​បុរស​អន្តោ​ស​ប្រវេសន៍​សញ្ជាតិ​ម៉ាលី​ម្នាក់ ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះ​ឲ្យ​ថា «​វីរបុរស​ពីងពាង​» បន្ទាប់ពី​បាន​ព្យាយាម​ឡើង​តោង​យ៉ាង​ក្លាហាន ដោយ​ពុំ​គិត​ពុំ​អាយុជីវិត​របស់ខ្លួន ដើម្បី​ជួយសង្គ្រោះ​ក្មេង​ម្នាក់​នោះ ដែល​កំពុង​ប៉ែល​ប៉ោល​ស្ថិតនៅ​រាន​មុខផ្ទះ​របស់​វា​នៅ​ជា​ន់ទី​៤ ដែល​ស្ទើរនឹង​ធ្លាក់​ចុះមក​ដី​ទៅហើយ ។​

​វីដេអូ​ដ៏​សែន​ព្រឺព្រួច​ពី​ហេតុការណ៍​នេះ នៅក្នុង​ទីក្រុង​ប៉ារីស បានបង្ហាញ​ឲ្យ​ឃើញ​ក្មេងប្រុស​តូច​ម្នាក់ កំពុង​ព្យួរ​ខ្លួន​តេ​ក​ណោ​ក ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អាយុជីវិត ពី​យ៉​នៃ​អាគារ​ផ្ទះ​របស់​វា ដែល​ធ្វើ​ឲ្យ​មនុស្សម្នា​នៅ​ខាងក្រោម​រន្ធត់ចិត្ត​យ៉ាងខ្លាំង​តែម្តង ។​

​អ្នកជិតខាង​ម្នាក់ បាន​កំពុង​ព្យាយាម​ជួយ ប៉ុន្តែ ជញ្ជាំង​រវាង​អគារ​២ កសាងឡើង​ក្នុង​លក្ខណៈ​ពុំ​អាច​ឆ្លងកាត់​បានទេ ។​

​មនុស្សម្នា​ជាច្រើន បាន​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ និង​បាន​ត្រឹម​សម្លឹងមើល​ក្នុង​ភាព​ស្លុតរន្ធត់​ប៉ុណ្ណោះ ។​

​ទោះយ៉ាងណា បុរស​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ Mamoudou Gassama អាយុ ២២ ឆ្នាំ ដែល​បាន​សម្លេង​ដ៏​រំជួលចិត្ត​ទាំងនោះ បានសម្រេច​ចិត្ត​តោង​ឡើង​ជញ្ជាំង​អគារ​នោះ ដោយ​គ្មាន​បង្អង់​យូរ ។ គាត់​បាន​ផ្លោះ​ឡើង​ពី​យ៉​មួយ​ទៅ​យ៉​ផ្សេងៗ​ទៀត រហូត​ទាល់​ដល់​ជាន់​ទី​៤ ខណៈ​ហ្វូងមនុស្ស​ទះដៃ​អបអរ​រំភើប​បំផុត ។​

​នៅ​ទីបំផុត Gassama បាន​ចាប់ដៃ​ក្មេងប្រុស​តូច​នោះ រួច​នាំយក​វា​ទៅកាន់​ទីកន្លែង​សុវត្ថិភាព ។​

​ភាព​អស្ចារ្យ​របស់​រូបនេះ បានធ្វើ​ឲ្យ​ប្រធានាធិបតី​បារាំង Emmanuel Macron អញ្ជើញ​ឲ្យ​មកកាន់​វិមាន Elysée កាលពី​ថ្ងៃ​ច័ន្ទ ដើម្បី​ផ្តល់​វិ​ញ្ញាប​ន​ប័ត្រ​កោតសរសើរ និង​មេដៃ​មាស​មួយ ចំពោះ​សកម្មភាព​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ដ៏​ក្លាហាន និង​ការលះបង់​របស់គាត់ ។​

​គួរ​បញ្ជាក់ថា Gassama គឺជា​ជនអន្តោប្រវេសន៍​ម្នាក់ មកពី Mali ដែល​បាន​មកដល់​ក្នុងប្រទេស​បារាំង អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ។ គាត់​បាន​អរគុណ​ដល់​ព្រះ​ជា​ម្ចាស់ ដែល​ជួយ​គាត់​សង្គ្រោះ​ជីវិត​ក្មេង​ម្នាក់​នោះ ។​

​គាត់​ក៏ត្រូវ​បាន​គេ​សន្យា​ឲ្យ​ចូលសញ្ជាតិ​បារាំង និង​ព្រមទាំង​ផ្តល់​ការងារ​មួយ​ធ្វើ នៅក្នុង​នាយកដ្ឋាន​ពន្លត់អគ្គីភ័យ​ក្នុង​តំបន់​ផងដែរ ៕ ឧ​ត្ត​ម​

spot_img
×