Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Kim Jong-Un បាន​ស្រក់​ទឹកភ្នែក​ព្រោះ​សេដ្ឋកិច្ច​ពើបប្រទះ​នឹង​វិបត្តិ​?

spot_img

​ខ្សែ​វីដេអូ​ឃ្លីប​មួយ​ដែលថ​ត​ទិដ្ឋភាព​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន សម្រក់​ទឹកភ្នែក​ព្រោះតែ​អសមត្ថភាព ខណៈពេល​ប្រឈម​នឹង​ឱនភាព​សេដ្ឋកិច្ច បាន​រាលដាល​នៅ​កូរ៉េ​ខាងជើង ។ មនុស្ស​ម្នាក់​ដែល​ទើប​រត់គេច​ពី​កូរ៉េខាងជើង បាន​ប្រាប់​កាសែត Asahi Shimbun របស់​ជប៉ុន​ថា ខ្សែ​វីដេអូ​មួយ​ដែល​ថត​ទិដ្ឋភាព​មេដឹកនាំ​កូរ៉េខាងជើង​គីម​ជុង​អ៊ុន សម្រស់​ទឹកភ្នែក​ព្រោះតែ​អសមត្ថភាព​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេសជាតិ​ដ៏​អាក្រក់​ត្រូវ​បាន​បញ្ចាំង​ឲ្យ​បណ្តា​មន្ត្រី​កំពូល​របស់​បក្ស​ពលករ​កូរ៉េ​ទស្សនា ។

​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន តាម​ការវិភាគ​ខ្សែ​វីដេអូ​នេះ ត្រូវ​បាន​បញ្ចាំង​ឲ្យ​សមាជិក​កំពូល​កូរ៉េខាងជើង​ទស្សនា​នៅ​ខែ​មេសា ហើយ​នេះ​អាច​ជា​សារ​ផ្លូវការ​ដែល​លោក​គីម ចង់​ផ្ញើឲ្យ​គណបក្សកាន់អំណាច អ្នក​រត់​គេចខ្លួន​រូប​នេះ​បាន​ប្រាប់​អ្នកកាសែត Asahi Shimbun ឲ្យដឹង​បន្ថែម​ថា លោក​បាន​ដឹង​ពី​ខ្សែ​វី​ដេ​នេះ​តាមរយៈ​មនុស្ស​ម្នាក់​កំពុង​រស់នៅ​កូរ៉េខាងជើង​នៅ​ឡើយ ។​

​កាលពី​ខែ​មេសា​កន្លង​មក​កូរ៉េខាងជើង​ធ្លាប់​បាន​សំណូមពរ​អាមេរិក រៀបចំ​ជំនួប​មួយ​ជាមួយ​លោក​គីម ហើយក៏​បាន​អនុវត្ត​នូវ​សកម្មភាព​ការទូត​ដទៃទៀត​មួយចំនួន​បង្ហាញឡើង​ពី​បំណងប្រាថ្នា​រំសាយ​នុយក្លេអ៊ែរ​ជាមួយ​ចិន កូរ៉េខាងត្បូង និង​អាមេរិក ។ តាម​អ្នក​រត់​គេចខ្លួន​រូបនេះ​ប៉ាន់ស្មាន​នោះ ខ្សែ​វីដេអូ​ខាងលើ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការត្រៀម​បម្រុង​ការប្រែប្រួល​មួយ​របស់​ប្រទេសជាតិ ក្រោយ​ការប្រព្រឹត្តទៅ​នៃ​ជំនួប​កំពូល​របស់​លោក​ត្រាំ ។ តាម​ប្រភព​ព័ត៌មាន​ខាងលើ​នោះ​ខ្សែ​វីដេអូ​នេះ សំដៅ​បញ្ចុះបញ្ចូល​បណ្តា​មន្ត្រី​កូរ៉េខាងជើង​ឲ្យទទួល​យក​សន្និសីទ​កំពូល​អាមេរិក​-​កូរ៉េខាងជើង ដែល​តាម​គំរោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ១២ ខែមិថុនា នា​សិង្ហ​បុរី ។ ខ្សែ​វីដេអូ​នេះ​អាច​សំដៅ​បញ្ចូន​នូវ​សារ​ប្រាប់ថា “​មន្ត្រី​ដឹកនាំ​កំពូល​របស់​បក្ស​ពុំមាន​ជម្រើស​ណា​ផ្សេង​ក្រៅពី​ការគោរព​តាម​គំនិត​លោក គីម​ជុង​អ៊ុន​” ប៉ុណ្ណោះ ដោយ​កូរ៉េ​ខាងជើង​ត្រូវ​ផ្អាក​សកម្មភាព​យោធា​ដើម្បី​ប្តូរ​យក​ជំនួយ​សេដ្ឋកិច្ច ។

​នៅ​កូរ៉េ​ខាងជើង លោក​គីម ត្រូវបាន​គេ​គោរព​ដូច​ជា​អាទិទេព ហេតុនេះ​ឃ្លីប​បង្ហាញ​ឲ្យ​មេដឹកនាំ​នេះ​ស្រក់​ទឹកភ្នែក​ព្រោះ​អសមត្ថភាព​ចំពោះ​ស្ថានការណ៍​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ អាច​បង្កឡើង​នូវ​ការ​រន្ធត់​ចិត្ត​មួយ​យ៉ាងខ្លាំង ៕ សូ​យ​ន​

spot_img
×