Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពន្ធបាត់ការចងចាំ ប្តីត្រូវតែចែចង់ឡើងវិញ ដើម្បីសុំនាងរៀបការជាថ្មី

spot_img

Angela Sartin Hartung អាយុ ៥៥ឆ្នាំ នៅអូក្លាហូម៉ា អាមេរិក បានបាត់ការចងចាំទាំងស្រុងក្រោយជួបគ្រោះថ្នាក់រថយន្តនៅឆ្នាំ ២០១៣ ។ ក្នុងខែ ៦ នេះអ្នកស្រីនឹងរៀបការឡើងវិញជាមួយស្វាមីដែលអ្នកស្រីមិនដែលចងចាំសោះ ក្រោយគ្រោះថ្នាក់ចរាចរណ៍នេះ ។

Angela និងស្វាមីនឹងរៀបការជាថ្មីក្នុងខែនេះ

កាលពីថ្ងៃ ៣០ ខែឧសភា ឆ្នាំ ២០១៣ ករណីគ្រោះថ្នាក់រថយន្តនោះបានធ្វើឲ្យអ្នកស្រី Sartin Hartung ត្រូវសន្លប់យូរថ្ងៃ ហើយពេលដឹងខ្លួនឡើងវិញ អ្នកស្រីមិនចាំអ្វីសោះអំពីស្វាមី

និងកូនៗ ។

ពេលស្វាមីដើរចូលក្នុងបន្ទប់ដែលអ្នកស្រីកំពុងសម្រាកព្យាបាល អ្នកស្រីភ្ញាក់ផ្អើលយ៉ាងខ្លាំង សម្លឹងមើលមិនដឹងថា ជាអ្នកណា។ ដំបូងអ្នកស្រីគិតថា គាត់ជាវេជ្ជបណ្ឌិត ។

អ្នកស្រីនៅតែគិតថា កូនស្រីរបស់អ្នកស្រីជាក្មេងទើបចេះដើរ ដែលការពិតគេមានវ័យជំទង់ទៅហើយ ។

ក្រោយគ្រោះថ្នាក់ អ្នកស្រីបានត្រឡប់ទៅស្រុកកំណើត ស្វាមីអ្នកស្រីក៏ទៅតាមដើម្បីជួយឲ្យអ្នកស្រីនឹកឃើញអនុស្សាវរីយ៍អំពីគ្រួសារឡើងវិញ ។ លោកចាប់ផ្តើមណាត់ជួប

តែរង់ចាំអ្នកស្រីអស់រយៈពេល ៥ឆ្នាំកន្លងទៅ ដើម្បីឲ្យអ្នកស្រីស្រឡាញ់ ។

ដោយភាពអណត់ព្យាយាម គ្រប់បែបយ៉ាងចុងក្រោយអ្នកស្រី Angela ក៏បានមានមនោសញ្ចេតនាចំពោះស្វាមី និងបានយល់ព្រមរៀបការជាមយយគាត់ក្នុងខែ ៦នេះ ។

“ខ្ញុំមានអារម្មណ៍សប្បាយណាស់ ។ បច្ចុប្បន្នខ្ញុំនៅពុំទាន់អាចចាំបាននូវអ្វីដែលបានកើតឡើងក្នុងបណ្តាឆ្នាំមុនគ្រោះថ្នាក់ ។ ប៉ុន្តែខ្ញុំមានគ្រួសារឡើងវិញ​។

ប្តីខ្ញុំពិតជាបុរសដ៏អស្ចារ្យម្នាក់” អ្នកស្រីនិយាយប្រាប់ Dialy News ៕ លីសា

spot_img
×