Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កក្រើក​រញ្ជួយ​សហគម​ន៍​សាសនា​គ្រិស្ត​ពេល​ទស្សនា​ឃ្លីប និង​ព័ត៌មាន​ថា ព្រះ​ម៉ែ Maria បាន​សម្រស់​ទឹកភ្នែក​នៅ​ព្រះវិហារ​មួយ​នៅ​ប្រទេស​អាមេរិក (មានវីដេអូ)

spot_img

​ព្រះ​បដិមាករ​របស់​ព្រះ​ម៉ែ Maria ត្រូវបាន​គេ​ឃើញថា ស្រក់​ទឹកភ្នែក​នៅ​ក្នុង​ព្រះវិហារ​មួយ​នៅ​អាមេរិក​កាលពី​ថ្ងៃ ២០​ខែ​ឧសភា -​នេះ​បើ​តាម​កាសែត Daily Star។

​សាសនិក​ដែល​បាន​ទៅ​កាន់​ព្រះវិហារ​នោះ​កាលពី​ថ្ងៃ​អាទិត្យ​ពិតជា​ស្រឡាំងកាំង​ពេល​ឃើញ​ព្រឹត្តិការណ៍​ចម្លែក ហើយ​បាន​ហៅថា នេះ​គឺជា​រឿង “​សិ​ល្ប៍​” ។

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ព្រះវិហារ​គ្រិស្តសាសនា​ព្រះ​ម៉ែ Guadalupe នៅ Hobbs ​រដ្ឋ New Mexico ប្រទេស​អាមេរិក ។​

​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​មាន​វត្តមាន​នៅ​ព្រះវិហារ​នោះ ហើយ​កំពុង​ស៊ើបអង្កេត​ថា តើ​វា “​សិ​ល្ប៍​” ឬ​គ្រាន់តែ​ជា​ល្បែង​ឆបោក​មួយ ។ ប្រសិនបើ​ហៅថា​វា​ជា​រឿង “​សិ​ល្ប៍​” ចំពោះ​បាតុភូត​នេះ​វា​ចាំបាច់​ត្រូវ​បាន​បញ្ជាក់​ទទួលស្គាល់​ពី​ព្រះវិហារ ។​

“​ទឹកភ្នែក​” ត្រូវ​បាន​ស៊ើបអង្កេត​ប្រមូល​យក​ទៅ​ធ្វើការ​វិភាគ ។ អ្នកគ្រប់គ្រង​ព្រះវិហារ​ធានាថា ពួកគេ​នឹង​ប្រើប្រាស់​របៀប “​វិទ្យាសាស្ត្រ​” ចំពោះ​បាតុភូត​នេះ ។ ជាក់ស្តែង “​ទឹកភ្នែក​” នេះ​នឹង​ត្រូវបាន​ធ្វើតេស្ត​ពិនិត្យមើល DNA ដែរឬទេ ព្រុំ​ជាមួយ​នោះ​វត្ថុ​ធាតុ​ដែល​ផលិត​ព្រះ​បដិមាករ​ត្រូវបាន​យក​ទៅ​ធ្វើ​តេស្ត​ផងដែរ ។​

​បណ្តា​តំណក់ “​ទឹកភ្នែក​” ដំបូង​ត្រូវបាន​រកឃើញ​ដោយ Laura Cisneros ជា​លេខាធិការ​របស់​ព្រះវិហារ ។ នាង​បាន​សំឡឹង​ឃើញ “​បណ្តា​សារធាតុរ​ដៀង​នឹង​ប្រេង​” ហូរ​នៅ​ជើង​របស់​ព្រះ​បដិមា​ករ ។ ចំណែក​សាសនិក​ម្នាក់​ទៀត​ឲ្យដឹងថា គាត់​បាន​យក​កន្សែង​មក​ជូត​ទឹកភ្នែនេះ តែ​វា​នៅ​បន្ត​ហូរ​ចេញ ៕ ចន្ទ្រា​

spot_img
×