Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាញ់​ងាប់​សត្វ​ចម្លែក​ដែល​អ្នកវិទ្យាសាស្ត្រ​ពុំ​ធ្លាប់​ស្គាល់​នៅ​អាមេរិក​

spot_img

​​សត្វ​ចម្លែក​មួយ​ក្បាល​ដ៏​ធំ​សម្បើម និង​អាថ៌កំបាំង​ទើប​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​កន្លែង​ដែល​គេ​ធ្លាប់​ឃើញ​សត្វ​ចម្លែក​ម្យ៉ាង​ហៅថា Bigfoot -​នេះ​បើ​តាម Daily Star ចុះផ្សាយ​។​

​សត្វ​ចម្លែក​នេះ​ស្រដៀង​នឹង​សត្វ​ជើង​ធំ​ត្រូវ​បាញ់​ងាប់​នៅ​រដ្ឋ Montana អាមេរិក ។​

​សភាវៈ​ចម្លែក​នេះ​ត្រូវបាន​គេ​សំឡឹង​ឃើញ​នៅ​ជិត​កសិកដ្ឋាន​មួយ​នៅ​រដ្ឋា Montana អាមេរិក កាលពី​ចុង​សប្តាហ៍ ហើយ​ម្ចាស់​កសិដ្ឋាន​នោះ​បាន​ទូរស័ព្ទ​ទៅកាន់​មេព្រៃ​ប្រចាំ​តំបន់ ។ ពេល​ដែល​មេព្រៃ​មក​ដល់​ទី​នេះ គេ​បាញ់​សម្លាប់​សត្វ​ចម្លែក​នេះ មុន​ពេល​វា​ធ្វើ​ការវាយប្រហារ​ទៅ​លើ​សត្វ​ចិញ្ចឹម ។ ក្រោយពេល​បាញ់​ស្លាប់​មេព្រៃ​ទាំងពីរ​បាន​ដើរ​ចូល​កៀក ហើយ​ក៏​ពិនិត្យ​ឃើញថា វា​ជា​សត្វ​ម្យ៉ាង​ដែល​ពួកគេ​ពុំ​ធ្លាប់​ឃើញ ។ រូបភាព​មួយ​បង្ហាញថា វា​មាន​ប្រអប់​ធ្មេញ​យ៉ាង​ធំ រោម​ពណ៌​ក្រ​ម៉ៅ ហើយ​វា​ពិត​ជា​ធំ​ណាស់ បើ​ប្រៀប​ទៅ​នឹង​ឆ្កែ​មួយ​ក្បាល​នោះ ។ ខ្មោច​របស់​វា​ត្រូវ​បាន​គេ​បញ្ជូន​ភ្លាម​ទៅកាន់​បន្ទប់ពិសោធន៍​សត្វព្រៃ ហើយ​គេ​នឹង​ធ្វើ​ការពិនិត្យ DAN ។​

​មកទល់​ពេល​នេះ​នៅ​ពុំទាន់​មាន​ការប្រកាស​ជា​ផ្លូវការ​ណាមួយ​បញ្ជាក់​ប្រាប់ថា វា​ជា​សត្វ​អ្វី ។ គួរកត់សម្គាល់​ថា នៅ​តំបន់​នោះ​គេ​តែង​ឃើញ​សត្វ​ចម្លែក​ដែល​ហៅថា Bigfoot ជា​ញឹកញាប់ ។​


​សភាវៈ​ដែល​គេ​ប្រទះឃើញ​ជា​ញឹកញាប់​ហៅថា Bigfoot

spot_img
×