Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្និសីទ​កំពូល​អាមេរិក​-​កូរ៉េខាងជើង​អាច​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១២ ខែកក្កដា​

spot_img

នៅ​ថ្ងៃ​ទី ៣១ ខែ​ឧសភា អាមេរិក​ប្រកាសថា គេ​ត្រៀមខ្រួន​ជាស្រេច​ប្រសិនបើ​កិច្ចចរចា​ត្រៀម​បម្រុង​សម្រាប់​ជំនួប​កំពូល​ថ្ងៃទី ១២ ខែមិថុនា មិនទាន់​មាន​លទ្ធផល​នោះ គឺ​អាច​ពន្យារ​ទៅ​ថ្ងៃទី ១២ ខែកក្កដា វិញ ។​

​លេខាធិការ​សារព័ត៌មាន​សេត​វិមាន Sarah Sanders

​តាម​លេខាធិការ​សារព័ត៌មាន​សេត​វិមាន Sarah Sanders ឲ្យដឹងថា ប្រធានាធិបតី​អាមេរិក​ដូល​ណាល់ ត្រាំ កំពុង​បញ្ជា​ឲ្យមាន​កិច្ចប្រឹងប្រែង​ដើម្បី​សន្និសីទ​កំពូល​អាច​ប្រព្រឹត្តទៅ​បាន​នៅ​ថ្ងៃទី ១២ ខែមិថុនា ។​

​អ្នកស្រី Sanders នៅ​លើក​បន្ថែមថា​”​ប្រសិនបើ​បញ្ហា​រំសាយ​នុយក្លេអ៊ែរ​គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ពិភាក្សា​យើងខ្ញុំ​នឹង​បន្ត​ប្រមូលផ្តុំ​អ្វីៗ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ១២ ខែមិថុនា យើងខ្ញុំ​សង្ឃឹមថា សន្និសីទ​កំពូល​នេះ​នឹង​ប្រព្រឹត្តទៅបាន​នៅថ្ងៃនោះ ។ ប្រសិនបើ​ពុំ​ទាន់​ពេលវេលា​ទេនោះ យើងខ្ញុំ​ក៏​ត្រៀម​រៀបចំ​វា​នៅ​ថ្ងៃទី ១២ ខែកក្កដា ។​

​សេចក្តីថ្លែងការណ៍​នេះ​ត្រូវបាន​លើកឡើង​មុនពេល​ដែល​អនុប្រធាន​បក្សព​លករ​កូរ៉េ Kim Yong-Chol មាន​ជំនួប​ពិភាក្សា​ជាមួយ​ប្រមុខ​ការទូត​អាមេរិក Mike Pompeo នៅ​ញូយ៉ក ។ កិច្ចប្រជុំ​នេះ​នឹង​កំណត់​ជា​លើក​ចុងក្រោយ​នូវ​របៀបវារៈ​នៃ​ការប្រព្រឹត្តទៅ​របស់​សន្និសីទ​កំពូល​អាមេរិក​-​កូរ៉េខាងជើង​។​

​នៅ​ថ្ងៃ​ដដែល​នេះ ប្រធានាធិបតី​ត្រាំ​បាន​សរសេ​រលើ Twitter ថា “​បណ្តា​ជំនួប​ជាមួយ​កូរ៉េ​ខាងជើង​កំពុង​ប្រព្រឹត្តទៅ​យ៉ាង​ល្អប្រសើរ​” ។ លោក​ត្រាំ​ក៏​បានឲ្យដឹងថា ខ្លួន​កំពុង​រង់ចាំ​ទទួល​សំបុត្រ​របស់​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន ហើយ​សង្ឃឹមថា ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​នឹង​ប្រព្រឹត្ត​ទៅ​តាម​ផែនការ​ដែល​បានកំណត់ ។​

​ម្ចាស់​សេត​វិម​នា​រូប​នេះ​ឲ្យដឹង​បន្ថែម​ទៀត​ថា បន្ទាប់​ពី​អង្គប្រជុំ​នៅ​បុរី​ញូយ៉ក ប្រតិភូ​កូរ៉េខាងជើង នឹង​មក​កាន់​ក្រុង​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ទី ០១ ខែមិថុនា ដើម្បី​ប្រគល់​សំបុត្រ​របស់​មេដឹកនាំ​កូរ៉េខាងជើង​ជូន​ដល់​លោក ។​

​ព័ត៌មាន​ខាងលើ​ត្រូវបាន​លើកឡើង​ខណៈពេល​ដែល​ប្រមុខ​ការទូត​អាមេរិក Mike Pompeo នឹង​អនុប្រធាន​បក្ស​ពលករ​កូរ៉េ Kim Yong Chol កំពុង​ចាប់ផ្តើម​ចរចា​នៅ​ញូយ៉ក សំដៅ​ពិភាក្សា​ខ្លឹមសារ​លំអិត​នៃ​ជំនួប​កំពូល​ដែល​តាម​គម្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ១២ ខែ​មិថុនា​ខាង​មុខ ។​

​នៅលើ​គណនី Twitter ឯកជន​របស់​ប្រមុខ​ការទូត​អាមេរិក គេ​ឃើញ​បង្ហោះ​ផ្សាយ​រូបភាព​របស់​អ្នកការទូត​ជាន់ខ្ពស់​អាមេរិក និង​កូរ៉េខាងជើង ៤​នាក់ កំពុង​អង្គុយ​ជល់​កែវ​គ្នា​យ៉ាង​រីករាយ​។ លោក​អះអាង​ថា ជំនួប​ជាមួយ​កូរ៉េខាងជើង​ប្រព្រឹត្តទៅ​យ៉ាង​ល្អប្រសើរ​។​

​ពិធីជប់លៀង​គួបផ្សំ​ជាមួយ​នឹង​ធ្វើការ​ផង​នោះ រវាង​ប្រមុខ​ការទូត Pompeo និង​លោក Kim Yong-Chol នា​សណ្ឋាគារ Manhattan ។​

​សន្និសីទ​កំពូល​អាមេរិក​-​កូរ៉េខាងជើង​អាច​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១២ ខែកក្កដា ។​

​មន្ត្រី​ជាន់ខ្ពស់​អាមេរិក និង​កូរ៉េខាងជើង​ជល់​កែវ​គ្នា​យ៉ាង​សប្បាយ ៕ សូ​យ​ន​

spot_img
×