Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​គីម ជុង​អ៊ុន សង្កត់​ធ្ងន់​ពី​ការសន្យា​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ក្នុង​ជំនួប​ជាមួយ​ប្រមុខ​ការទូត​រុស្ស៊ី​

spot_img

​តាម Yonhap ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េខាងជើង (KCNA) នៅ​ថ្ងៃ​ទី ០១ ខែ​មិថុនា​នេះ បាន​ចុះផ្សាយ​ព័ត៌មាន​ថា មេដឹកនាំ​កូរ៉េខាង ជើង​គីម ជុង​អ៊ុន បាន​ធ្វើ​ការអះអាង​សារ​ជា​ថ្មី​ពី​រឿង​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ហើយ​ក៏​សម្តែង​ក្តីសង្ឃឹម​អំពី​ដំណើរការ​មួយ​សម្រាប់​ដំណោះស្រាយ​បញ្ហា​នេះ​ដោយ​ចែក​ជា​ដំណាក់កាល ។​

​មេដឹកនាំ​គីម ជុង​អ៊ុន និង​ប្រមុខ​ការទូត​រុស្ស៊ី Sergei Lavrov ។​

​មេដឹកនាំ​កូរ៉េ​ខាងជើង​បាន​សង្កត់​ធ្ងន់​ថា ការសន្យា​នេះ​នឹង​មិន​ប្រែប្រួល គ្មាន​ការកែប្រែ និង​មាន​ជំហរ​រឹងមាំ ។ តាម KCNA លោក​គីម ជុង​អ៊ុន បាន​ថ្លែង​បែបនេះ​ក្នុង​ជំនួប​ជាមួយ​ប្រមុខ​ការទុត​រុស្ស៊ី Sergei នៅ​ក្រុង​ព្យុង​យ៉ាង​នៅ​ថ្ងៃទី ៣១ ខែ​ឧសភា ។​

​គួររំលឹកថា គម្លាត​បញ្ហា​រវាង​អាមេរិក​និង​កូរ៉េខាងជើង ស្ថិតនៅត្រង់​ភាគី​អាមេរិក​ទាមទារ​ឲ្យមាន​ការរំសាយ​នុយក្លេអ៊ែរ​ប្រព្រឹត្តទៅ​យ៉ាង​លឿន និង​មិន​អាច​ប្រែ​ក្រឡាស ក្នុងពេល​ដែល​ក្រុង​ព្យុង​យ៉ាង​បដិសេធ​សំណូមពរ​ភាគី​ទាំងសងខាង​ចំពោះ​ការរំសាយ​នុយក្លេអ៊ែរ ៕ សូ​យ​ន​

spot_img
×