Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រធាន គ​.​ជ​.​ប ណែនាំ​ឱ្យ​មន្ត្រី​បោះឆ្នោត ពង្រឹង​ការងារ​បោះឆ្នោត​

spot_img

​ភ្នំពេញ ​៖ ប្រធាន គ​.​ជ​.​ប លោក ស៊ិក ប៊ុន​ហុក បាន​ណែនាំ​ដល់​ប្រធាន គ​ធ​.​ខ​ប សមាជិក គ​ធ​.​ខ​ប ទាំងអស់ ត្រូវ​ខិតខំ​អនុវត្ត​ឲ្យបាន​ល្អ​តាម​តួនាទី ភារកិច្ច​ដូច​បាន​កំណត់​ក្នុង​ច្បាប់ បទបញ្ជា​នីតិវិធី និង​បទបញ្ជា​ផ្ទៃក្នុង ក្នុង​ការគ្រប់គ្រង ចាត់ចែង និង​រៀបចំ​ការបោះឆ្នោត នៅតាម​រាជធានី​ខេត្ត របស់ខ្លួន​។​

​គ្រូ​ឧទ្ទេស​ជំនាញ​របស់​គ​.​ជ​.​ប បាន​ធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បទបញ្ជា និង​នីតិវិធី សម្រាប់​ការឃោសនាបោះឆ្នោត ក្រមសីលធម៌ និង​នីតិវិធី​នៃ​ការដាក់ ការទទួល​និង​ការដោះស្រាយ​បណ្តឹង ក្នុង​រយៈពេល​បណ្តុះបណ្តាល នៅ​ថ្ងៃ​បិទ​បញ្ចប់​នេះ ដើម្បី​ធានា​ឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ប្រព្រឹត្តទៅ​ប្រកបដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ប្រធាន គ​.​ជ​.​ប លោក ស៊ិក ប៊ុន​ហុក បាន​ចេញ​សេចក្តីប្រកាស​អំពី​អនុសាសន៍​របស់ ណែនាំ​ឱ្យ​មន្ត្រី​បោះឆ្នោត​ពង្រឹង​ការងារ ក្នុងដំណាក់កាល​ឃោសនាបោះឆ្នោត​។​

​លោក​ប្រធាន ៖ ត្រូវ​បង្កលក្ខណៈ​ងាយស្រួល​ដល់​គណបក្ស​នយោបាយ ដែល​បាន​ចុះបញ្ជី​គណបក្ស និង​បញ្ជី​បេក្ខជន ឈរឈ្មោះ​បោះឆ្នោត ក្នុងការ​ធ្វើ​សកម្មភាព​ឃោសនាបោះឆ្នោត ឲ្យបាន​ស្នើៗ​គ្នា និង​ស្រប​តាម​ច្បាប់ ។ ត្រូវមាន​កិច្ចសហការ​ល្អ​ជាមួយ​អាជ្ញាធរ​ដែនដី និង​ភាគី​ពាក់ព័ន្ធ​នានា នៅក្នុង​រាជធានី ខេត្ត​រៀងៗ​ខ្លួន ដោយ​រៀបចំ​ឲ្យមាន​កិច្ចប្រជុំយ៉ាង​ទៀងទាត់ ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន​ពី​គ្នា​ទៅវិញទៅមក ហើយ​ខិតខំ​ដោះស្រាយ​រាល់​បាតុភាព​ដែល​កើតមាន​។ លោក​បញ្ជាក់ថា “​ត្រូវមាន​សាមគ្គីភាព​ផ្ទៃ​ក្នុង​រាជធានី ខេត្ត​នីមួយៗ ព្រោះ​កត្តា​ផ្ទៃ​ក្នុង​នេះ​ហើយ​ជា​កត្តា​សំខាន់ ជ័យជំនះ ឬ​បរាជ័យ ត្រូវ​ចេះ​រួបរួម​គ្នា​ធ្វើការ ដើម្បីឲ្យ​ការងា​ររបស់​យើង​សម្រេចបាន ជោគជ័យ ដូច​ដែល​ខ្ញុំ​ធ្លាប់បាន​និយាយ​ហើយ​ថា ខ្ញុំ​ត្រូវការ​ប្រៀប​ធ្វើការ​មួយ​ប្រៀបដូចជា​ឃ្មុំ មិន​ត្រូវការ​ប្រៀប​ធ្វើ​ជា​ដង្កូវ​ទេ​”​។​

វគ្គ​បណ្តុះបណ្តាល​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣០-៣១ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​ក្រសួង​មហាផ្ទៃ​។ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ខាងមុខនេះ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​២១​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៧-២៧ ខែកក្កដា ឆ្នាំ​២០១៨​។ នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ជា​ថ្ងៃ ស មួយ​ថ្ងៃ​ពេញ ហើយ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​មួយថ្ងៃ នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×