Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេតុអ្វី​លោក​ត្រាំ​ពុំ​បរិភោគ​អាហារ​បែប​ជប៉ុន ខណៈពេល​ទៅដល់​ក្រុង​តូ​ក្យូ​?

spot_img

​ប្រទេស​ត្រូវបាន​ស្ងើច​ស​សើ​រថា ជា​ពិភព​អស្ចារ្យ​នៃ​ម្ហូបអាហារ ប៉ុន្តែ​ប្រការនេះ​ពុំមាន​ការទាក់ទាញ​ចំពោះ​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់​ត្រាំ​ឡើយ​។​

​ខណៈពេលដែល​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ បរិភោគ​អាហារ​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo កំ​ឡុងចុង​សប្តាហ៍​កន្លងមក លើ​តុ​អាហារ​របស់លោក​ទាំង​២ ពុំមាន​ស្លាកស្នាម​អ្វី​បញ្ជាក់​ពី​អាហារ​ល្បីល្បាញ​របស់​ជប៉ុន ramen sushi tempura ឡើយ ។​

​ជំនួស​ដោយ​អាហារ​ទាំងនោះ​មេដឹកនាំ​ទាំង​២​បែរជា​បរិភោគ hamburger ជាមួយ​សាច់គោ​របស់​អាមេរិក​។ លោក​ត្រាំ​បាន​ជ្រើស​យក hamburger ជាមួយ​សាច់គោ​ចំអិន​ឆ្អិន​-​មុខម្ហូប​ល្បីល្បាញ​ពេញនិយម​របស់ខ្លួន​។​

​តាម​សម្រង់​ផ្នែក​មួយ​នៃ​សៀវភៅ​ជីវិត​របស់លោក “Donald J Trump” ក្នុង​ដំណើរ​ទៅកាន់​ជប៉ុន​ឆ្នាំ​១៩៩០ លោក​ត្រាំ​និយាយថា នឹង​ពុំ​បរិភោគ​មុខម្ហូប​ត្រី​ឆៅ​ទេ ។ នំ hamburger របស់​ក្រុមហ៊ុន Mcdonald ធ្វើ​ឲ្យ​លោក​មាន​ភាពស្វាហាប់​ក្នុងការ​បរិភោគ​ជាង​។​

​កាសែត Independent របស់​អង់គ្លេស​ចុះផ្សាយ​ព័ត៌មាន​ថា ចំណូលចិត្ត​ចំពោះ​នំ hamburger និង​សាច់គោ​ចំអិន​ឆ្អិន​របស់លោក​ត្រាំ​ត្រូវបាន​គេ​កត់ត្រា​យ៉ាង​ល្អិតល្អន់ ក្នុងសៀវភៅ​ទាំងឡាយ​ដកស្រង់​ចេញពី​សំដី​របស់លោក​តាមរយៈ​សំណេរ​លើ​បណ្តាញ​សង្គម​។​

​ប្រធានាធិបតី​អាមេរិក​ឲ្យ​ដឹងថា លោក​ចូលចិត្ត​បរិភោគ​មាន់​ចៀន Kentucki ខណៈពេលដែល​អង្គុយ​អាន​កាសែត​វិថី Wall ។ លោក​ធ្លាប់​ទម្លាយ​ចេញ​ថា ដើម្បី​ស្វាគមន៍​ចំពោះការទទួលបាន​បេក្ខភាព​ឈរឈ្មោះ​ប្រធានាធិបតី​ពី​សំណាក់​គណបក្ស​សាធារណរដ្ឋ​លោក​បានបរិភោគ​នំ hamburger ដំឡូង​ចៀន របស់​ Mcdonald ។​

​កាលពី​ឆ្នាំទៅ​មិញ​លោក​ត្រាំ​បាន​ស្ងើចសរសើរ​អាហារ​របស់​Mcdonald គ្រា​សម្ភាសន៍​ជាមួយ CNN លោក​ពោលថា ៖ “Big Mac ពិតជា​អស្ចារ្យ​ណាស់​!”៕ ដោយ ៖ សូ​យ​ន​

spot_img
×