Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាព​ស៊ីម៉ាក់​បាន​ទទួល​ជំនួយ​ថវិកា​ចំនួន​១,៦​លាន​ដុល្លារ ពី​រដ្ឋាភិបាល​អាមេរិក សម្រាប់​សម្អាត​គ្រាប់បែក​ចង្កោម​

spot_img

​ភ្នំពេញ​៖ អង្គភាព​ស៊ីម៉ាក់​បាន​ទទួល​ជំនួយ​ថវិកា​ចំនួន​១,៦​លាន​ដុល្លារ ពី​រដ្ឋាភិបាល​អាមេរិក ដើម្បី​ធ្វើការ​បោសសម្អាត​គ្រាប់បែក​ចង្កោម រយៈពេល​មួយ​ឆ្នាំ​លើ​ផ្ទៃដី​២.២០០​ហិច​តា នៅ​ខេត្ត​ភាគ​ខាងកើត​ប្រទេស​កម្ពុជា​។ ជំនួយ​នេះ​ត្រូវបាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ នៅ​ទីបញ្ជាការដ្ឋាន​ស៊ីម៉ាក់​ភ្នំពេញ ដោយ​លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ ជាមួយ​អង្គការ NPA ដែល​គាំទ្រ​ថវិកា​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក តាមរយៈ​ការិយាល័យ​កាត់បន្ថយ​អាវុធ នៃ​ក្រសួង​ការបរទេស​អាមេរិក​។​

​លោក​អគ្គនាយក​ស៊ីម៉ាក់ បានបញ្ជាក់​ថា “​ខ្ញុំ​បាន​ចុំហត្ថលេខា​ទទួល​ការអនុវត្តគ​ម្រោង​រវាង​អង្គភាព​ស៊ីម៉ាក់​និង​អង្គការ​NPA ដែល​គាំទ្រ​ថវិកា​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​តាមរយៈ​ការិយាល័យ​កាត់បន្ថយ​អាវុធ​នៃ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​។ គម្រោង​នេះ​មាន​ថវិកា​ចំនួន​១​លាន​៦​សែន​ដុល្លារ មាន​រយៈពេល​១២​ខែ (១ មិនា ២០១៨-២៨ កុម្ភៈ ២០១៩) ដែល​នេះ​ជា​ឆ្នាំ​ទី​១​នៃ​រយៈពេល​២​ឆ្នាំ ។ ជាមួយ​គម្រោង​នេះ​ស៊ីម៉ាក់​នឹង​ពង្រាយ​កម្លាំង​ជិត​២០០​នាក់ ដែល​ផ្តោតជាសំខាន់​លើ​ការងារ​ស្រាវជ្រាវ​ព័ត៌មាន​និង​បោសសំអាត​សំណល់​គ្រាប់បែក​ចង្កោម​នៅ​បណ្តា​ខេត្ត​ខាងកើត​ប្រទេស​កម្ពុជា​។ គោលដៅ​គម្រោង​នឹង​រំដោះ​ផ្ទៃ​ដី​គ្រាប់បែក​ចង្កោម​ចំនួន​២.២០០​ហិច​តា និង​ស្រាវជ្រាវ​ព័ត៌មាន​នៅ​៦៧៨​ភូមិ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×