Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកគ្រូ​ពេទ្យ​នេះ​កំពុង​រង​ព្យុះ​រិះគន់ ព្រោះតែ​ទង្វើ​គ្មាន​ការយកចិត្តទុកដាក់ «​លេង​ទូរស័ព្ទ​» ខណៈ​ផ្តល់ជំនួយ​សង្គ្រោះ​ដល់​អ្នកជំងឺ (​មាន​វីដេអូ​)

spot_img

​គិ​លា​នុប​ដ្ឋា​យ​កា​ម្នាក់​នៅ​មន្ទីរពេទ្យ Sultanah Aminah (HSA) នៅ Johor Bahru បាន​កំពុង​ព្យុះ​រិះគន់ បន្ទាប់​វីដេអូ​រីក​រាលដាល​មួយ​នៅលើ​បណ្តាញ​សង្គម បង្ហាញ​ឲ្យ​ឃើញ​នាង​លេង​ទូរស័ព្ទ ខណៈ​កំពុងផ្តល់​ជំនួយ​សង្គ្រោះ​ដល់​អ្នកជំងឺ​ម្នាក់ ។​ ហើយ​វីដេអូ ២៧ វិនាទី ត្រូវបាន​គេ​ជឿថា​ត្រូវបាន​ថត​ដោយ​អ្នកជំងឺ​ម្នាក់ទៀត នៅក្នុង​តែមួយ និង​បន្ទាប់មក បាន​បង្ហោះ​វា​ឡើង​បណ្តាញ​សង្គម ។​

​ប្រធាន​នាយកដ្ឋាន​សុខភាព​រដ្ឋ Johor លោក​វេជ្ជបណ្ឌិត Selahuddeen Abdul Aziz បាន​ថ្លែង​ឲ្យ​ដឹងថា នាយកដ្ឋាន​បាន​ទទួលស្គាល់ថា​វា​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ ហើយនឹង​បើក​ការស៊ើបអង្កេត​រួមមួយ ជាមួយ​មន្ទីរពេទ្យ​ក្នុងករណី​ខាងលើនេះ ។​

​យោងតាម​លោក Abdul Aziz នោះអាជ្ញាធរ​បាន​ជួប​ជាមួយ​ក្រុមគ្រួសារ​របស់​អ្នកជំងឺ​រួចហើយ ដើម្បី​ទទួល​ព័ត៌មាន​លម្អិត​បន្ថែមទៀត អំពី​ហេតុការណ៍​នេះ ហើយ​ផ្តល់​ការពន្យល់​ទៅ​ពួកគេ​ផងដែរ ។ បណ្តា​ការស៊ើបអង្កេត​ត្រូវបាន​អនុវត្ត​រួចហើយ ដោយ​គៈក​ម្មា​ធិ​ការ​ដែលមាន​ជំនាញ ។​

​លោក​បន្ថែមថា គិលានុបដ្ឋាយិកា​រូបនោះ ត្រូវបាន​តម្រូវ​ឲ្យ​អនុវត្តតាម​នីតិវិធី​ដោះស្រាយ​បញ្ហា​ដល់​អ្នកជំងឺ នៅពេល​ចូលរួម​ផ្តល់​សេវាកម្ម​ថែទាំ​ដល់​អ្នកជំងឺ ដែល​ត្រូវការ​ជំនួយ​ដកដង្ហើម មុនពេល​ត្រូវបាន​បញ្ជូន​ទៅកាន់ ICU ។ លោក​បន្តថា​៖ «​ប្រសិនបើ​មាន​កត្តា​ធ្វេសប្រហែស​ណាមួយ​ខុសឆ្គង ក្នុងពេល​បំពេញ​តួនាទី​របស់ខ្លួន នោះ​វិធានការ​វិន័យ​នឹងត្រូវ​ធ្វើឡើង​ប្រឆាំងនឹង​បុគ្គលិក​នោះ​តែម្តង​» ។​

​លើសពីនេះ លោក​ក៏បាន​សង្កត់ធ្ងន់ថា ការថត​រូបភាព ឬ វីដេអូ នៅក្នុង​ផ្អែក​ណាមួយ​នៃ​មន្ទីរពេទ្យ របស់​ក្រសួងសុខាភិបាល គឺជា​ទង្វើ​ខុសច្បាប់ ។ នោះ​គឺ​ដោយសារ​សកម្មភាព​នេះ​រំលោភ​លើ​ភាព​ឯកជន​របស់​អ្នកជំងឺ ហើយ​វា​ក៏​គ្មាន​សីលធម៌​ផងដែរ ។ ជា​ចុងបញ្ចប់ លោក​ក៏បាន​ណែនាំ​ដល់​សាធារណជន​ឲ្យ​ផ្តល់​ដល់​ប្រធាន​គ្រប់គ្រង​មន្ទីរពេទ្យ ប្រសិន​រកឃើញ​កំហុសឆ្គង​ណាមួយ​របស់​បុគ្គលិក ៕ ឧ​ត្ត​ម​

spot_img
×