Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជា​នគរបាល​មិន​ត្រូវយក​អំណាច​គាបសង្កត់​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ទុក្ខលំបាក​

spot_img

​កណ្ដាល ​៖​ នៅ​ថ្ងៃ​ព្រហស្បត្តិ៍​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល មាន​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នឹង​ត្រៀមលក្ខណ​:​សម្បត្តិ​ដើម្បី​ការពារ​សុវត្ថិភាព​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ក្រោម​អធិបតី​ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល​។​

​លោក​ឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ដ​កណ្ដាល បាន​ថ្លែងថា ក្នុងនាម​ខ្លួន​ជា​នគរបាលជាតិ​ត្រូវខិតខំ​ពង្រីក​ចំណេះដឹង​ដើម្បី​រក​សុខ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​មិន​ត្រូវយក​អំណាច​គាបសង្កត់​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មានទុកលំ​បាកឡើយ​។​

​លោកស្នងការ​បាន​ជំរុញ​ឲ្យ​មន្ដ្រីក្រោមឱវាទ​ខិតខំ​រួមគ្នា​ត្រៀម​លក្ខណៈ​សម្បត្ដិ​ដើម្បី​ការពារ​សន្ដិសុខ សុវត្ថិភាព​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​​ជ្រើស​តំណាងរាស្ដ្រ​និតិ​កាល​ទី​៦ ឆ្នាំ​២០១៨​។ ពិសេស​ត្រូវ​ធ្វើ​ការទប់ស្កាត់​និង​បង្ក្រាប​ជន​ណា​ដែល​ចេញ​មុខ ឬ​មាន​ចេតនា​ទុច្ចរិត​រារាំង​ប្រជាពលរដ្ឋ​មិនឲ្យ​ទៅ​បោះឆ្នោត ។ “​នៅសល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នឹង​ឈាន​ចូល​មក​ដល់ ដូច្នេះ​ពួក​យើង​ជា​នគរបាល​ត្រូវ​ខិតខំ​រួមគ្នា ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នេះ​ឲ្យ​ល្អប្រសើរ ” លោកស្នងការ បានលើកឡើង​បន្ថែម​។​

​លោក​ឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន បាន​បន្ថែមថា មន្ដ្រីនគរបាល​ទាំងអស់​ត្រូវ​ភ្ញាក់រលឹក ខិតខំ​អនុវត្ដ​ន៍​តួនាទី ភារកិច្ច​របស់​ខ្លួន​ឲ្យបាន​ល្អ​ប្រសើរ ក្រៅ​ពី​ការងារ​ស្នូល​ត្រូវខិតខំ ពង្រីក​ចំណេះដឹង​ដើម្បី​រក​សុខ​ជូន​ប្រជាពលរដ្ឋ នគរបាល​គឺជា​អ្នកបម្រើ​រាស្ដ្រ​ដ៏​ស្មោះត្រង់​មិនមែនជា​ចៅហ្វាយនាយ​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×