Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​ការទូត​រុស្ស៊ី​ការដូ​ឲ្យ​លោក គីម ជុង​អ៊ុន “​ប្រអប់​លាក់​ទុក​អាថ៌កំបាំង​១” (មានវីដេអូ)

spot_img

នៅ​ថ្ងៃ​ទី ៣១ ខែ​ឧសភា ប្រមុខ​ការទូត​រុស្ស៊ី Sergei Lavrov បាន​ចូលជួប​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ក្រុង​ព្យុង​យ៉ាង ។​

​ក្នុង​រូបភាព​ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី គេ​ឃើញ​លោក Lavrov និង​លោក​គីម សុទ្ធសឹង​បង្ហាញ​ភាព​ស្រស់ស្រាយ​ពេល​សន្ទនា​គ្នា​ក្នុង​ជំនួប​នេះ ។​

​នៅ​ពេល​បញ្ចប់​កិច្ចសន្ទនា និង​មុន​ពេល​ដែល​ចាក​ចេញពី​បន្ទប់​គេ​ឃើញ​ប្រមុខ​ការទូត​រុស្ស៊ី បានចង្អុលបង្ហាញ​ការដូ​មួយ​ជូន​ដល់​មេដឹកនាំ​កូរ៉េខាងជើង ។ អ្វី​ដែល​នៅក្នុង​ប្រអប់​នោះ បាន​ធ្វើឲ្យ​អ្នកសារព័ត៌មាន​មាន​ការងឿងឆ្ងល់​យ៉ាងខ្លាំង ។​

​ឃ្លីប​ការទូត​រុស្ស៊ី​ការដូ​ជូន​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន ប្រអប់​មួយ​ដែល​ធ្វើឲ្យ​អ្នកសារព័ត៌មាន​ការងឿ​ង​ឆ្ងល់​យ៉ាងខ្លាំង ។​

​ប្រមុខ​ការទូត​រុស្ស៊ី​ជូន​កាដូ​ប្រអប់​អាថ៌កំបាំង​មួយ​ដល់​លោក​គីម ជុង​អ៊ុន ។​

​លោក Lavrov បាន​ញញឹម​ខណៈ​ប្រគល់​សោ​ដល់ដៃ​លោក​គីម ហើយ​ពោល​ថា “​លោក​អាច​រក្សាទុក​សោរ​នេះ ហើយ​អាថ៌កំបាំង​ទាំងឡាយ​ស្ថិតនៅ​ក្នុង​នោះ ។​

​លោក Lavrov ក៏​បាន​អញ្ជើញ​មេដឹកនាំ​កូរ៉េខាងជើង ទៅ​ទស្សនកិច្ច​ក្រុង​មូ​ស្គូ​ក្នុង​អំឡុង​ពេល​ខាងមុ​ខ ។ ជា​ការឆ្លើយតប លោក​គីម ជុង​អ៊ុន ក៏​បាន​ផ្តាំផ្ញើ​ពាក្យ​ជូនពរ​ល្អ​បំផុត​ចំពោះ​ប្រធានាធិបតី​រុស្ស៊ី​ពូ​ទីន ៕ សូ​យ​ន​

spot_img
×