Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះតែមែន! គ្រូ​ស្រីនេះ​ត្រូវ​រង​ការដាក់វិន័យ បន្ទាប់​​បង្ខំ​​សិស្ស​ស្រី​​៣​​នាក់​​ដែល​​ពេញ​​វ័យ​​អៀន​​ខ្មាស់​​ឲ្យ​ដោះ «​អាវទ្រនាប់​» ចេញ ព្រោះ​ចោទថា​…

spot_img

​គ្រូ​ស្រី​ម្នាក់​បង្រៀន​នៅ​សាលា​មធ្យមសិក្សា​សាធារណៈ​មួយ នៅ​ភាគ​កណ្តាល​នៃ​ខេត្ត Chonburi ប្រទេស​ថៃ បាន​កំពុង​ប្រឈមមុខ​នឹង​វិធានការ​ដាក់វិន័យ បន្ទាប់ពី​នាង​បាន​រឹបអូស «​អាវទ្រនាប់​» ស្រី​៣​នាក់ ដើម្បី​ជាការ «​ដាក់ទណ្ឌកម្ម​» ដោយបាន​ចោទ​ពួកគេ​ថា​បាន​បំពាន​ច្បាប់​ស្លៀកពាក់​របស់​សាលា ។​

​ក្រោម​សាកសួរ​ដោយ​មន្ត្រី​ក្រសួង​អប់រំ​កាលពី​ម្សិលមិញ គ្រូ​ស្រី​នេះ​ដែលមាន​ឈ្មោះថា Danita Taechasiri បង្រៀន​នៅ​សាលា Surasak Witthayakhom បាន​សារភាពថា​បាន​បង្ខំ​សិស្សស្រី​៣​នាក់​រៀន​ថ្នាក់​ទី​៨ ឲ្យ​ដោះអាវ​ទ្រនាប់​ចេញ កាលពី​ថ្ងៃ​ច័ន្ទ ដោយសារ​ពួកគេ​បំពាន​ច្បាប់​សាលា ដោយ​ពុំ​មិន​ពាក់​យឺត​ក្នុង (camisole) ពីក្រោម​ឯកសណ្ឋាន​សាលា​របស់​ពួកគេ ប្រកបដោយ​ភាពថ្លៃថ្នូរ ព្រោះថា អាវ​ឯកសណ្ឋាន​សិស្សសាលា​ថៃ ត្រូវបានធ្វើ​ពី​ក្រណាត់​ស្តើង ដែល​សឹងតែ​ឆ្លុះ​ឃើញ​សាច់​តែម្តង ។​

​នៅលើ status ហ្វេ​ស​ប៊ុ​ក​សិស្សស្រី​ម្នាក់ បាន​និយាយថា នាង​ត្រូវ​ពាក់​សា​កាដូ​របស់​នាង ពី​ខាងមុខ ដើម្បី​ការពារ​ដើមទ្រូង​របស់​នាង​បង្ហាញ ។

​អធិការ​ស្រុក​លោក Somsak Thongniam កាលពី​ម្សិលមិញ បាន​កោះប្រជុំ​ជាមួយ​គ្រូបង្រៀន​នោះ​, នាយក​សាលា​, ស្រី​ស្រី​៣​នាក់ និង​អាណាព្យាបាល​របស់​ពួកគេ នៅ​ប៉ុស្តិ៍ប៉ូលីស ។​

​ម្នាក់​ក្នុងចំណោម​សិស្សស្រី​ទាំង​៣ ដែល​សុំ​ពុំ​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​មន្ត្រី​ថា​៖ «​គ្រូ​របស់​នាង​បាន​ត្រួតពិនិត្យ​សិស្ស​គ្រប់គ្នា ។ មិត្តភក្តិ​ខ្ញុំ​២​នាក់ និង​ខ្ញុំ​ពុំបាន​ពាក់​អាវយឺត​ក្នុង ទ្រាប់​ឯកសណ្ឋាន​ទេ ។ អ្នកគ្រូ​បានស្នើ​ពួក​ខ្ញុំ​ឲ្យ​ទៅកាន់​ការិយាល័យ ហើយ​បន្ទាប់មក បាន​ប្រាប់​ពួក​ខ្ញុំ​ឲ្យ​ដោះអាវ​ចេញ​» ។​

​នាង​បាន​បន្ថែមថា​៖ «​ពួក​ខ្ញុំ​បានធ្វើ​តាម​… ពួក​ខ្ញុំ​បាន​ដោះអាវ​ចេញ ប៉ុន្តែ គ្រូ​និយាយថា ‘​អត់​យល់ព្រម​ទេ ត្រូវតែ​ដោះអាវ​ទ្រនាប់​ចេញ​ទៀត​’ ។ ហើយ​អ្នកគ្រូ​ក៏បាន​និយាយថា នឹង​រឹបអូស​អាវទ្រនាប់​រប​ស់​ពួក​ខ្ញុំ ហើយ​ប្រគល់​ឲ្យ​វិញ​នៅ​ចុង​ថ្ងៃ​» ។​

​អ្នកគ្រូ Danita និយាយថា​៖ «​ខ្ញុំ​បាន​ប្រាប់​កូនសិស្ស​ស្រីៗ​ទាំងអស់ ឲ្យ​ពាក់​អាវយឺត​ពី​ក្នុង មិនមែន​ខ្ញុំ​ពុំបាន​ប្រាប់​ឯណា​? ។ ហើយ​ខ្ញុំ​ក៏​សូម​ប្រាប់​ទៅ​អាណាព្យាបាល​ផងដែរ ត្រូវតែ​ធានាថា ឲ្យ​កូនៗ​របស់​ពួកគេ​ធ្វើតាម​ច្បាប់​ស្លៀកពាក់​ផង ។ ប៉ុន្តែ នៅពេលនេះ ខ្ញុំ​សូម​ទទួលស្គាល់ថា អ្វីដែល​ខ្ញុំ​បានធ្វើ គឺជា​ទង្វើ​ខុសឆ្គង​ធ្ងន់​មួយ ហេតុនេះ ឲ្យ​ខ្ញុំ​សុំទោស​ផង​ចុះ​» ។​

​អ្នកគ្រូ​រូបនេះ ក៏បាន​និយាយ​ទាំង​ទឹកភ្នែក​ថា​៖ «​អ្វីៗ​ដែល​ខ្ញុំ​បានធ្វើ​… ខ្ញុំ​ចង់​ឲ្យ​កូនសិស្ស​របស់​ល្អ ប៉ុន្តែ ប្រហែល​ការដាក់ទណ្ឌកម្ម​នេះ វា​ធ្ងន់ធ្ងរ​ពេ​ហើយ​! ។ ខ្ញុំ​ស្រលាញ់​ក្មេង​ទាំងអស់ ដោយ​ចាត់ទុក​ពួកគេ​ដូចជា​កូន​របស់ខ្ញុំ​អីចឹង​» ។​

​ទោះយ៉ាងណា នៅពេលនេះ ខាង​សាលារៀន​ក៏បាន​ចាត់តាំង​គណៈកម្មាធិការ​មួយ ដើម្បី​ស៊ើបអង្កេត​ករណីនេះ ហើយ​ថា​នឹង​គួរ​កំណត់ថា​តើ​ត្រូវ​ដាក់វិន័យ​បែបណាខ្លះ ៕ ឧ​ត្ត​ម​

spot_img
×