Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​រ៉ាប៊ី សៅ​អូ​ឌី​៖ បុរស​ម្នាក់ ត្រូវ​គេ​កាត់​ដៃ​ម្ខាង​ចោល ដោយសារតែ​រឿង​មួយ​នេះ​

spot_img

​បុរស​ជនជាតិ​អា​រ៉ាប៊ី សៅ​អូ​ឌី ត្រូវបាន​គេ​កាត់​ដៃ​ខាងឆ្វេង​របស់​គាត់​ចោល ដោយសារតែ​គាត់​មាន​ទម្លាប់​សម្រេច​កាម​ដោយ​ខ្លួនឯង ក្នុង​កំឡុង​វិធី​បុណ្យ​សាសនា Ramadan ដែល​ជា​វិធី​បុណ្យ​ដ៏​មាន​​សារៈសំខាន់​នៅក្នុង​សាសនា​អ៊ីស្លាម​។

​បុរស​ខាងលើ ដែល​មិន​ត្រូវបាន​គេ​បញ្ជេញ​ឈ្មោះ បាន​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​កាលពីស​ប្តា​ហ៍មុន ក្រោយ​ពេល​កាត់​បាន​បញ្ជេញ​ប្រដាប់​ភេទ​របស់គាត់ និង​សម្រេច​កាម​ខ្លួនឯង កំពុង​ពេល​បួងសួង​​នៅ​ក្នុង​ព្រះវិហារ​ដ៏​ធំ​មួយ​ស្ថិតនៅ​តំបន់ Al Bahah​។ សកម្មភាព​របស់​គាត់​ធ្វើឲ្យ​មាន​ការភ័យខ្លាច​​ដល់​អ្នក​បូជា​ទាំងឡាយ​នៅ​ក្នុង​ព្រះវិហារ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​គេហទំព័រ World News Daily Report​។​

​គ្រួសារ​របស់​បុរស​ខាងលើ អះអាងថា បុរស​រូប​នោះ​មាន​ជំងឺ និង​ត្រូវ​ខ្មោច​ចូល​។ គាត់​មិន​អាច​គ្រប់​​គ្រង​ដៃ​ខាងឆ្វេង​របស់​គាត់​បាន​ទេ ហើយ​គាត់​បាន​សម្រេច​កាម​ខ្លួនឯង​ជារឿយៗ សូម្បី​នៅពេល​ពេល​អាន​សៀវភៅ​សាសនា Quran កំឡុង​ពេល​បួងសួង និង​នៅ​ព្រះ​វិហារ​ជា​ដើម​។​

​ម្តាយ​របស់​បុរស​ខាងលើ​ថ្លែង​ដូច្នេះ​ថា “​ខ្ញុំ​មិន​អាច​នាំ​កូន​បុរស​ខ្ញុំ​ទៅ​គ្រប់​ទីកន្លែង​បានទេ​។ គាត់​តែងតែ​សម្រេច​កាម​ខ្លួនឯង​គ្រប់​ទីកន្លែង​ដែល​គាត់​ទៅ​។ វា​ហាក់ដូចជា​ដៃ​របស់​គាត់​ត្រូវ​ខ្មោច​​ចូល​”​។​

​ស្ត្រី​ជា​ម្តាយ​បន្ត​ទៀត​ថា “​ពួកយើង​ក៏​បាន​សម្លាប់​ពពែ​របស់​ពួក​យើង​ទាំងអស់​ដែរ ដោយសារ​កូន​ប្រុស​ខ្ញុំ​មាន​សកម្មភាព​សិច​ជាមួយ​ពួកវា​។ ជំងឺ​របស់​កូនប្រុស​ខ្ញុំ បាន​ធ្វើឲ្យ​គ្រួសារ​​អាប់ឱន​កិត្តិយស និង​មាន​ភាពក្រីក្រ​”​។​

​ចៅក្រម​បញ្ជាក់ថា ការ​កាត់​ដៃ​ម្ខាង​របស់​បុរស​នោះ​គឺជា​ការសណ្តោសប្រណី ហើយ​បើ​គាត់​នៅ​តែ​មិន​​បញ្ឍប់​សកម្មភាព​រប​ស់​គាត់​ទៀត ពួក​យើង​នឹង​កាត់​ដៃ​ខាងស្តាំ​គាត់​ម្ខាង​ទៀត​៕ សុភ័ក្ត្រ

spot_img
×