Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពន្ធ​រត់ចោល អត់​យូរពេក បែកគំនិត​ចង់​រួមភេទ​ជាមួយ​រមាស មាន​អី​ត្រូវ​វា​ជាន់​ប៊ិះ​ងាប់ប៊ិះ​រស់​

spot_img

អ្នក​មើល​ថែ​សួនសត្វ​ម្នាក់​នៅ​សួនសត្វ Surabaya ប្រទេស​ឥណ្ឌូនេស៊ី ត្រូវបានរ​មាស​ជាន់ឈ្លី បិះ​ងាប់ បិះ​រស់ បន្ទាប់ពី​រូប​គាត់​ចង់​រួម​ភេទ​​ជាមួយនឹងរ​មាស​ឈ្មោល​មួយ​ក្បាល ដោយសារតែ​​គាត់​ដាច់​យូរពេក​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ World News Daily Report កាលពីដើម​​សប្តាហ៍​នេះ​។​

​បុរស​ជា​អ្នក​មើល​ថែ​សួនសត្វ​ខាងលើ​ឈ្មោះ​ថា Rano Rampan អាយុ ៤៣​ឆ្នាំ​។ គាត់​ចង់​រួមភេទ​​ដោយ​ប្រើ​មាត់ (oral sex) ជាមួយនឹងរ​មាស​ទម្ងន់ ៧២៥​គីឡូក្រាម ដើម្បី​ព្យាបាល​ប្រដាប់ភេទ​​របស់គាត់ ដោយ​គាត់​ជឿថា ការផឹក​ទឹកកាម​រមាស​អាច​ធ្វើឲ្យ​ប្រដាប់​របស់គាត់​ខ្លាំង​ឡើង​វិញ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​បុគ្គលិក​មន្ទីរពេទ្យ​។​

​បុរស​រូប​នោះ ដែល​មាន​បញ្ហា​ផ្លូវចិត្ត​យ៉ាងខ្លាំង បាន​ថ្លែង​ប្រាប់​ពេទ្យ​នៅ​សួនសត្វ​ថា ប្រពន្ធ​របស់​គាត់​​បាន​រត់ចោល​គាត់​ទៅ​រក​ប្រុស​ថ្មី ដោយសារតេ​គាត់​គ្មាន​សមត្ថភាព​រឿង​លើ​គ្រែ​ទៀតដោយ​។​

​បុគ្គលិក​ពេទ្យ​ម្នាក់​ថ្លែងប្រាប់​អ្នក​សារពត៌មាន​ថា បុរស​ខាងលើ​ជឿជាក់ថា ប្រសិន​ជា​គាត់​ផឹក ទឹកកាម​របស់​រមាស ប្រដាប់​ភេទ​របស់​គាត់​​អាច​នឹង​រស់​ឡើង​វិញ ហើយ​ប្រពន្ធ​របស់​គាត់​នឹង​ត្រឡប់ មករក​គាត់​វិញ​។​

​បន្ទាប់​ពី​ប៉ុនប៉ង​រួមភេទ​ជាមួយ​រមាស លោក Rano Rampan ត្រូវបាន​គេ​ព្យួរ​ការពារ​បណ្តោះ​​អាសន្ន​។​

​សូមបញ្ជាក់​ថា ម្សៅ​ដែល​ផលិត​ពី​កុយ​រមាស ដែល​ប្រើប្រាស់​ជា​ថ្នាំ​បូរាណ ត្រូវបាន​គេ​ជឿជាក់ថា ជា​ថ្នាំ​​ជួយ​ដាស់​អារម្មណ៍​ផ្លូវភេទ​ដ៏​អស្ចារ្យ​៕ សុភ័ក្ត្រ

spot_img
×