Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​ធនាគារ​អេស៊ីលីដា​នឹង​រៀបចំ​ដាក់​ប្រពន្ធ័​ទូទាត់​ប្រាក់​លើ​រថយន្តក្រុង​

spot_img

​ភ្នំពេញ ​៖​ រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​ត្រួតពិនិត្យ​ទៅលើ​កិច្ចសហការ​ជាមួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុង​ការដាក់​ឲ្យ​ដំណើរ​ការ ការទូទាត់​ប្រាក់​តាមរយះ​QR Code ជាមួយ​កម្មវិធី​អេស៊ីលីដា​ទាន់​ចិត្ត​លើ​រថយន្ត​ក្រុង​របស់​រដ្ឋបាល​រាជធា​នី​ភ្នំពេញ​។​

ជាក់ស្ដែង​កាលពី​រសៀល​ថ្ងៃទី​៣១​ខែ​ឧសភា​ឆ្នាំ​២០១៨​នេះ លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​ជួបប្រជុំ​ជាមួយ​តំណាង​ធនាគារ អេស៊ីលីដា​នៅ​សាលា​រាជធានី​។ ក្នុង​កិច្ចប្រជុំ​នោះ​លោក​អភិបាលរង​រាជធានី​បាន​ជំរុញ​ឲ្យ​ផ្នែក​ពាក់​ពន្ធ័​ធ្វើ​ការងារដាក់​ប្រពន្ធ័​ទូទាត់​ប្រាក់បែប​ទំនើប​(QR Code)​តាមរយះ​ទូរ​សព្ទ័​ដៃ​នេះ ត្រូវធ្វើ​ឲ្យបាន​លឿន​ដើម្បី​សំរួល​ដល់​ការទូទាត់​ប្រាក់​សំរាប់​សេវា​ជិះ​រថយន្ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុងរ​បស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

ក្នុងឱកាស​នោះ​លោក អ៊ាន សុ​ឃីម អភិបាលរដ្ឋ​ករ​ស្វយត័​ដឹកជញ្ជូន​សាធា​រណៈ​រថយន្តក្រុង​បានឲ្យ​ដឹង​ដែរថា​៖ គោលបំណង​សំខាន់​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​គឺ ការធ្វើ​កិច្ចសហការ​ជាមួយ​កម្មវិធី​អេស៊ីលីដា​ទាន់​ចិត្ត​ដោយ​ដាក់​ប្រពន្ធ័​QR code​លើ​ទូរ​សព្ទ័​ដៃ​smartphone​​ដើម្បី​សំរួល​ដល់​ការ​បង់ថ្លៃ​សេវា​ជិះ​រថយន្តក្រុង​ដល់​ប្រជាពលរដ្ឋ​យើង​ឲ្យ​កាន់តែ​ងាយស្រួល​។​លោក អ៊ាន សុ​ឃីម បន្តទៀតថា​៖​សព្វថ្ងៃ​នេះ​រដ្ឋ​ករ​ស្វយត័​ដឹកជញ្ជូន​សាធា​រណៈ​រថយន្តក្រុង បាន​ប្រើប្រាស់​ជំរើស​២​រួចហើយ​ក្នុង​ការបង់ថ្លៃ​សេវា​រថយន្តក្រុង​នេះ​គឺ​ទី​១៖​ទិញ​សំបុត្រ​បង់​ជា​សាច់ប្រាក់​សុទ្ធ​,​ទី​២៖​បង់​តាមរយះ​ម៉ាស៊ីន​ទូទាត់​អេឡិចត្រូនិក​NFD​របស់​ក្រុមហ៊ុន​Wing ហើយ​នៅពេលនេះ​យើង​នឹង​ដាក់​ឲ្យ​ដំណើរ​ការការ​បង់ថ្លៃ​សេវា​តាមរយះ​QR Code ដែល​នឹង​ដាក់ឲ្យ​ដំណើរកា​រឆាប់ៗ​នេះ​។​លោក​ថ្លែង​ឲ្យដឹង​ទៀត​ថា​៖​បច្ចុប្បន្ននេះ រដ្ឋ​ករ​ស្វយត័​ដឹកជញ្ជូន​សាធា​រណៈ​រថយន្តក្រុង​បាន​ដាក់ឲ្យ​ដំណើរការ​រថយន្តក្រុង​ចំនួន​១៥៥​គ្រឿង រត់​លើ​តម្រាយ​ផ្លូវ​ចំនួន​៨​ខ្សែ​ក្នុង​រាជធានី​ភ្នំពេញ​ហើយ​តាម​ការពិនិត្យ​ជាក់ស្តែង​ឃើញថា​៖​បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​ងាក​មក​ចាប់​អា​រម្ម​ណ៏​ជិះ​ឡានក្រុង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​កើនឡើង​ជា​លំដាប់​ដែល​មាន​ពី​២​ម៉ឺន​ទៅ​២១០០០​នាក់​ក្នុង​១​ថ្ងៃ​។​ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដាក់​បន្ថែម​រថយន្ត​ឲ្យបាន​ច្រើន​ថែម​ទៀត​នឹង​ឲ្យបាន​ច្រើន​ផ្លូវក្នុង​ទីក្រុង​។​

ក្រោម​ការគិតគូ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​បងប្អូន​កម្មករ កម្ម​ការ​នី​,​កីឡាករ​កីឡា​ការ​នី​អាជីព​,​ព្រះសង្ឃ​,​សិស្ស​និសិត្ស​,​ជនពិការ លោកគ្រូ​អ្នកគ្រូ គឺ​ទទួលបាន​ការអនុគ្រោះ​ជិះ​រថយន្ត​ក្រុង​របស់​រដ្ឋករ​ស្វយត័​ដឹកជញ្ជូន​សាធារណៈរ​ថយ​ន្តក្រុង​ដោយ​មិន​បង់ប្រាក់​រយះពេល​២​ឆ្នាំ​។​លោក អ៊ាន សុ​ឃីម បញ្ជាក់ថា​៖​ក្រោម​ជំនួយ​ឥត​សំណង រាជ​រដ្ឋភិបាល​ជប៉ុ​ននឹង​ផ្តល់​ជំនួយ​រថយន្តក្រុង​ថ្មី​ចំនួន​៨០​គ្រឿង​ដល់​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​២០១៨​នេះ​។​ក្នុង​នោះ​ក្នុង​ខែ​មិថុនា​នេះ​នឹង​មកដល់​ចំនួន​២០​គ្រឿង​,​ខែកញ្ញា​មកដល់​៣០​គ្រឿង និង​ខែធ្នូ​មកដល់​៣០​គ្រឿង​ទៀត​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×