Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មក​ដឹង​ពី​ស្ថានភាព​ជំងឺ​រ៉ាំរ៉ៃ​របស់​ឪពុក​លោក ករុណា ពេជ្រ ពេលនេះ ខណៈដែល​លោក​ប្រាប់ថា «​សង្ឃឹម​ជានិច្ច​»

spot_img

​ខណៈដែល​ឪពុក​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ តារាចម្រៀង ករុណា ពេជ្រ បានប្រកាស់​លក់​អ​ចនៈទ្រ​ព្យ​របស់លោក​ជារឿយៗ ដើម្បី​ព្យាបាល​ជំងឺ​ឪពុក ដែល​ក្នុងនោះ​មានដូចជា​ផ្ទះ ព្រមទាំង​ដីធ្លី​ជាច្រើន​កន្លែង ។

​រហូតមកទល់​ពេលនេះ ជំងឺ​របស់​ឪពុក​លោក ករុណា ពេជ្រ នៅតែ​ស្ថិតក្នុង​សភាព​ដេក​ដួល​នៅឡើយ ដែលជា​ហេតុ​ធ្វើឱ្យ​លោក​នៅតែ​ព្រួយបារម្ភ ប៉ុន្តែ​យ៉ាងណាមិញ ថ្មីៗ​នេះ តារាចម្រៀង​ម្ចាស់​បទ «​មក​ធ្វើ​អី​បើ​មក​មិន​ផឹក​» ខាងលើ​បាន​បង្ហោះ​សារ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា ស្ថានភាព​ឪពុក​របស់លោក​បាន​គ្រាន់បើ​ហើយ ប៉ុន្តែ​មិនទាន​អាច​បើកភ្នែក​បានទេ ។

​លោក ករុណា ពេជ្រ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​ស្ថានភាព ប៉ា ខ្ញុំ​ឥឡូវ គ្រាន់បើ​បាន​ស្រស់ស្រាយ​ជាង​កាល​នៅ​វៀតណាម​… ប៉ុន្តែ គាត់​បានត្រឹមតែ​បើក បិទ​ភ្នែក តែប៉ុណ្ណោះ គឺ​មិនបាន​ស្គាល់​កូនចៅ​អី​ទេ​…​តែ​យ៉ាងណា​ក៏​កូន នៅតែមាន​សង្ឃឹម ជានិច្ច​…!!» ៕ សាវុធ​

spot_img
×