Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក “​បញ្ចេញ​” ចិន “​បញ្ចូល​” វៀតណាម​ក្នុង​សមយុទ្ធ​យោធា​ជើង​ទឹកធំ​បំផុត​ពិភពលោក​

spot_img

កងទ័ពជើងទឹក​អាមេរិក​នៅ​ថ្ងៃទី ៣០ ខែ​ឧសភា ប្រកាសថា វៀតណាម​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស ២៦ ដែល​នឹង​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​ជើង​ទឹក “​ខ្សែក្រវ៉ាត់​ប៉ាស៊ីហ្វិក​” (RIMPAC) តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពេល​ដែល​ដកហូត​មកវិញ​នូវ​ការអញ្ជើញ​ចិន​ចូលរួម​ព្រោះតែ​ក្រុង​ប៉េកាំង “​យោ​ធូប​នីយកម្ម​” សមុទ្រ​ចិន​ខាងត្បូង ។​

​រូបភាព​នៃ​ការធ្វើ​សមយុទ្ធ RIMPAC ឆ្នាំ ២០១៦

​នេះ​ជា​លើកដំបូង​ហើយ​ដែល​វៀតណាម​បាន​ចូលរួម​ក្នុង​សមយុទ្ធ​ពហុ​ជាតិ តាម​គម្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ហា​វ៉ៃ នៅ​ភាគខាងត្បូង​កាលីហ្វ័រ​នីញ៉ា ពី​ថ្ងៃ​ទី ២៦ ខែ​មិថុនា​ដល់​ថ្ងៃ​ទី ២ ខែ​សីហា ។​

​របាយការណ៍​របស់​ក​ង​ទ័ពជើងទឹក​អាមេរិក​ឲ្យដឹងថា ក្នុង​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​រៀបចំឡើង​ក្នុង​អំឡុងពេល ២​ឆ្នាំ​ម្តង មាន​នាវា​ប្រយុទ្ធ ៤៧​គ្រឿង នាវា​មុជទឹក ៥​គ្រឿង និង​យន្តហោះ​ជាង ២០០​គ្រឿង ព្រមទាំង​ពលទាហាន ២០.០០០​នាក់ និង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ក្រៅ​ពី​វៀតណាម ក៏​នៅ​មាន​ប្រទេស​ជាច្រើន​នៅ​ទ្វីបអាស៊ី​ផ្សេង​ទៀត​ជា​អាទិ៍​ជប៉ុន កូរ៉េខាងត្បូង និង​ហ្វីលីពីន​ចូលរួម​ផង​ដែរ ។​

​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​សមុទ្រ​ចិន​ខាងត្បូង គួររំលឹកថា “​នៅ​ថ្ងៃ​ទី ៣១ ខែ​ឧសភា អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម Le Thi Thu Hang បាន​និយាយថា ការហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​របស់​ចិន នៅ​ប្រជុំ​កោះ​ស្លាប​លី​ថ្មីៗ​កន្លងមកនេះ​គឺ​បាន​បំពាន​យ៉ាងធ្ងន់ធ្ងរ​ដល់​អធិបតេយ្យ​ភាព​របស់​វៀតណាម​” ៕ សូយន

spot_img
×