Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បើក​បន្ទប់​ស្តាប់​ចម្លើយ​ជន​រង​ការចោទប្រកាន់ ចំនួន​១៩​លើក​

spot_img

​ភ្នំពេញ ​៖​ អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ថ្ងៃ​ព្រហស្បត្តិ៍​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៨ សេចក្តីជូនដំណឹង ស្តីពី កិច្ចប្រជុំ​លើក​ទី​៣៥ អាណត្តិ​ទី​២ នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ក្រោម​អធិបតីភាព​លោក​តុ​ប សំ ប្រធាន​ក្រុមប្រឹក្សា ។ ក្នុង​កិច្ចប្រជុំ​នេះ បាន​ពិនិត្យ និង​អនុម័ត កំណត់ហេតុ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​លើ​ក​ទី​៣៤ អាណត្តិ​ទី​២​។

​លោក​ឃាង សេង អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ តំណាង​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​រាយការណ៍​អំពី​សកម្មភាព​ការងារ​របស់​អង្គភាព ក្នុង​អំឡុង​ខែ​ឧសភា ឆ្នាំ​២០១៨ ដោយ​បាន​ទទួល​ការប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​សរុប​ចំនួន​១១៧១​នាក់ ដែល​ក្នុងនោះ​ទទួលបាន​ការតែងតាំង​ថ្មី​ចំនួន​៨៦៤​នាក់ លាលែង ចប់​អាណត្តិ​ចំនួន​៣២​នាក់ ចូលនិវត្តន៍​ចំនួន​២​នាក់ និង​បញ្ឈប់​ពីមុខ​តំណែង​ចំនួន​២១២​នាក់​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ផ្ញើ​លិខិត​ទៅ​សាម៉ីក្រសួង ស្ថាប័ន និង​រាជធានី ខេត្ត ដើម្បី​បញ្ជាក់​ពី​មូលហេតុ​នៃ​ការយឺតយ៉ាវ​ក្នុង​ការប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​។ បាន​ទទួល​ពាក្យ​ប្តឹង​ចំនួន​៣៤​ពាក្យ (​អនាមិក​១៤​ពាក្យ ស្មើនឹង​៤១​ភាគរយ​) ។ អង្គភាព​បាន​ឲ្យ​សាមី​ខ្លួនរង​ការចោទប្រកាន់​ធ្វើការ​បំភ្លឺ​ចំនួន​១១​លិខិត ទទួល​បាន​ការបំភ្លឺ​ចំនួន​១៦​លិខិត ហើយ​បាន​ឆ្លើយតប​ទៅ​ម្ចាស់​បណ្តឹង​ចំនួន​៣៣​ម្ចាស់​បណ្តឹង ក្រោយ​ពិចារណា​ថា​ពាក្យ​ប្តឹង​របស់​គាត់​មិន​ពាក់ព័ន្ធ​ដល់​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទេ​។ អង្គភាព បាន​បើក​បន្ទប់​ស្តាប់​ចម្លើយ​ចំនួន​១៩​លើក​។ បាន​ចុះ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​ដល់​ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នគរបាល​ឃុំ មេភូមិ អនុប្រធាន​ភូមិ និង​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​កំពង់ចាម សរុប​ចំនួន​៧៧៧៤​នាក់ ដែលមាន​៣៥​គោលដៅ​។ បាន​ចូលរួម​សង្កេតការណ៍​ដេញថ្លៃ ៥៧​គម្រោង ការពិគ្រោះ​ថ្លៃ​ចំនួន​៩​គម្រោង និង​ការវាយតម្លៃ​គម្រោង​ចំនួន​៥​គម្រោង​។ ក្រុមប្រឹក្សា​វិន័យ និង​ត្រួតពិនិត្យ​ផ្ទៃក្នុង​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បង្ហាញ​អំពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​ចំពោះ​ពាក្យ​ប្តឹង​ចោទ​មន្ត្រី​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(​លទ្ធផល​នៃ​ការ​រ​ស្រាវជ្រាវ​គឺ​ពុំ​ដូច​ការចោទប្រកាន់​ទេ​)​។

​លោក​តុ​ប សំ បាន​ថ្លែងថា ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បានកើត​សរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ធ្វើឲ្យ​មាន​ការគាំទ្រ និង​សាទរ ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ព្រមទាំង​ជំរុញ​និង​លើកទឹកចិត្ត​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ខិតខំ​រក​វិធីសាស្ត្រ និង​យុទ្ធវិធី​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×