Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃកុង​រថយន្ត​កុង​ទីន័​ររបស់​ក្រុមហ៊ុន អូ ឡេ ងងុយដេក​ជ្រុល​ទៅ​បុក​រថយន្ត​កុង​ទីន័រ​មួយគ្រឿង​ទៀត ដែល​ឈប់​ស្ងៀម​រង​របួសស្រាល​

spot_img

​ខេត្ត​ស្វាយរៀង ៖ បុរស​ម្នាក់​ជា​តៃកុង​រថយន្ត​បាន​រងរបួស​ស្រាល​ដោយសារ​បើកបរ​ងងុយ​ដេក ហើយ​វ៉ាក់​អើ​និង​រថយន្ត​មួយ​គ្រឿង​ទៀត​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ឈប់​ស្ងៀម​ដែល​បែក​កង់​នៅ​ជិត​ចឹញ្ជើម​ថ្នល់ប​ត់​ក្បាល​រថយន្ត​មើល​ទៅ​គួរអោយ​រន្ធត់​។ ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី ។​

​ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ​២០១៨ ចន្លោះ​គីឡូម៉ែត្រ 134/135 ស្ថិតនៅ​ភូមិ​សាមគ្គី សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង​។​បើ​យោង​តាម​សមត្ថកិច្ច​បានឲ្យដឹងថា ៖ ព្រោះ​ថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ​កុងតឺន័រ ក្រុង​ហ៊​ន OLAIR ពណ៌​បៃតង ស្លាក​លេខ ភព 3A 4491 បើកបរ​ដោយ​ឈ្មោះ ហ៊ឹម ចាន់​ម្លោ ភេទ​ប្រុស អាយុ 27​ឆ្នាំ មុខរបរ បើកបរ ជនជាតិខ្មែរ ស​ញ្ញាតិ ខ្មែរ រស់នៅ​ភូមិ បេង ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្ត កំពង់ស្ពឺ រង​របួសស្រាល​ធ្វើដំណើរ ទិសដៅ​ពី​លិច​ទៅ​កើត​មក​ដល់​កន្លែងកើតហេតុ​ខាងលើ​បាន​ជ្រុល​ទៅ​បុក​រថយន្ត​កុងតឺន័រ ពណ៌ ស ស្លាក​លេខ 51C 490.89 ដែល​ឈប់​នៅ​ជ​ញ្ចើម​ផ្លូវ​ខាងត្បូង​(​បែក​កង់​) បើកបរ​ដោយ​ឈ្មោះ វៀង សុន​ដូរ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​វៀតណាម ស​ញ្ញាតិ វៀតណាម មុខរបរ​បើកបរ រស់នៅ​ប្រទេស​វៀតណាម គ្មាន​រងរបួស​ស្នាម​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ចុះមក​ជួយ​សម្រួល​ចរាចរណ៍​និង​យក​រថយន្ត​ទាំង​២​គ្រឿង យក​មក​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​។ មូលហេតុ ៖ អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ក្រុមហ៊ុន​អូ​ឡេរ ងងុយដេក ៕ វ៉ៃកូ​

spot_img
×