Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរ​ណាស់​លោក​! ស្ត្រី​មាន​ផ្ទៃពោះ​៥​ខែ ត្រូវបានរ​យន្ត​បើក​ល្មើស «​ភ្លើង​ក្រហម​» បុក​ស្លាប់យ៉ាង​សាហាវ (​មាន​វីដេអូ​)

spot_img

​​នេះ​ជាហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សែន​រន្ធត់​មួយ ដែល​បណ្តាល​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ ស្លាប់​គួរ​ឲ្យ​អាសូរ​បំផុត បន្ទាប់ពី​នាង​បាន​ជិះ​ម៉ូតូ​ឆ្លងកាត់​ផ្លូវ​ប្រសព្វ​មួយកន្លែង នៅក្នុង​ទីក្រុង Hsinchu ប្រទេស​ចិន ហើយក៏​ត្រូវ​រថយន្ត​តូច​១​គ្រឿង​បើក​បោះពួយ​យ៉ាង​លឿន និង​ល្មើស​ភ្លើង​​សញ្ញា​ចរាចរណ៍ បុក​នាង​ទាំង​កម្រោល​តែម្តង ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ស្ត្រី​ម្នាក់​ឈ្មោះ Li អាយុ ៣១ ឆ្នាំ រស់នៅក្នុង​ទីក្រុង Hsinchu មានកូន​ប្រុស​ម្នាក់​អាយុ ២ ឆ្នាំ និង​ឥឡូវនេះ មាន​ផ្ទៃពោះ​កូនប្រុស​ម្នាក់​អាយុ ៥ ខែ បន្ទាប់ពី​បាន​រៀបការ​ជាមួយ​​ប្តី​​ជា​ទាហាន​ម្នាក់ អស់​រយៈពេល​ជាង ៤ ឆ្នាំ ។ កំណើត​កូនប្រុស​ក្រោយនេះ នឹងត្រូវ​សម្រាល​នៅក្នុង​ខែវិច្ឆិកា​ខាងមុខនេះ ។ ប៉ុន្តែ ជា​អកុសល នាង​ក៏បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ ស្លាប់​ទាំង​ម្តាយ និង​កូន​តែម្តង ។​

​ប៉ូលីស​បាន​ឲ្យ​ដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវបាន​បង្កឡើង​ដោយ​សិស្ស​ប្រុស​ម្នាក់ ដែល​បាន​បើកបរ​រថយន្ត BMW គ្មាន​ការប្រុងប្រយ័ត្ន និង​ព្រមទាំង​ល្មើស «​ភ្លើង​ក្រហម​» នៅ​ចំណុច​ភ្លើងស្តុប​កើតហេតុ​នោះ ខណៈពេលដែល​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ ស្របតាម​ភ្លើង​ខៀវ​អនុញ្ញាត ។​

​ក្នុងខណៈពេល​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ Li ត្រូវ​បានឃើញ​ហោះ​ឡើងលើ និង​ធ្លាក់ចូល​ក្រោម​រថយន្ត ហើយ​ដៃ​ឆ្វេង​របស់​នាង ត្រូវបាន​កម្ទេច និង​ក្បាល​របស់​នាង​ស្រោច​ទៅដោយ​ឈាម ។ Li ត្រូវបាន​ប្រកាស​ស្លាប់ បន្ទាប់ពី​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ ។​

​បច្ចុប្បន្ន ជនបង្ក​ជា​សិស្សសាលានោះ ដែល​ត្រូវ​បានកំណត់​អត្តសញ្ញាណ​មានឈ្មោះ Wei Ming អាយុ ២១ ឆ្នាំ កំពុងរត់​គេច​​ខ្លួន​​ពី​ការ​តាម​ចាប់​​របស់​សមត្ថកិច្ច ៕ ឧ​ត្ត​ម​

 

spot_img
×