Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទង្វើ​ដ៏​អាក្រក់​ដល់​កំពូល​របស់​ម្តាយ​ម្នាក់ ៖ លក់​កូន​តូច​អាយុ ២​ឆ្នាំ ដើម្បី​យក​លុយ​ទៅ​ទិញ​គ្រឿងសំអាង​ខ្លួនឯង​ (មានវីដេអូ)

spot_img

​ស្ត្រី​ជា​ម្តាយ​វ័យក្មេង​ម្នាក់​នៅ​ចិន បាន​ដាច់​ចិត​លក់​កូន​ស្រី​មាន​វ័យ​មិនទាន់​គ្រប់ ២​ឆ្នាំ​ផង ឲ្យ​ពួក​ជួញដូរ​មនុស្ស​ដើម្បី​យកលុយ​ទៅ​ទិញ​គ្រឿងសំអាង​និង​របស់​ប្រេនៗ ។​

​ម្តាយ​ចិត្តឃោរឃៅ​រក​លេខ​ដាក់​គ្មាន​នេះ មាន​ត្រកូល Yu បាន​លក់​កូនស្រី​វ័យ ១៩​ខែ​របស់​ខ្លួន​ក្នុង​តម្លៃ ៥០.០០០​យាន់ ហើយ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​ក្រោយពេល​ទទួល​លុយ​បាន​ទៅ​ផ្សារ​ទិញ​គ្រឿងសម្អាង​ជាច្រើន​រួម​ទាំង​វត្ថុ​ប្រើប្រាស់​ប្រេន​ទៀតផង ។​

​ដំណើររឿង​ក្រោយ​បែក​ការណ៍​ឲ្យដឹងថា ៖ Yu បាន​បី​កូនស្រី​ឈ្មោះ Huahua ទៅ​កាន់​ទីក្រុង​ចេងចូវ​ខេត្ត​ហឺ​ណាន កាលពី​ថ្ងៃ​ទី ២០ ខែ​ឧសភា ។ ក្រោយមក​នាង​បាន​លក់ Huahua ឲ្យទៅ​ជន​ជួញដូរ​មនុស្ស​ពី​រ​នាក់​គឺ​ស្ត្រី​ត្រកូល Wei និង​បុរស​ម្នាក់​ត្រកូល Li នៅឯ​ស្ថានីយ៍​រថភ្លើង​ចេងចូ​វ ។ ដើម្បី​បិទបាំង​ទោស​របស់​ខ្លួន​នាង​បាន​ចូល​ទៅ​រាយការណ៍​ឲ្យ​ប៉ូលិស ២០​ម៉ោង​ក្រោយ​មក​ថា កូន​របស់​ខ្លួន​បាន​វង្វេង​បាត់​នៅ​ស្ថានីយ៍​រថភ្លើង ។​

​ពេល​ទទួលបាន​ព័ត៌មាន​ភ្លាម ប៉ូលិស​ក៏​បើក​ការស៊ើបអង្កេត​នៅ​តំបន់​ស្ថានីយ៍​រថភ្លើង ហើយ​ពិនិត្យ​មើល​កាមេរ៉ា​ទាំងអស់​នៅ​ជុំវិញ​នោះ ។​

​តាមរយៈ​ការស៊ើបអង្កេត ប៉ូលិស​ឲ្យដឹង Yu បាន​ទទួល​ប្រាក់ ៥០.០០០​យាន់ រួច​ផ្ទេរ​ចូល​គណនេយ្យ​នៅ​ធនាគារ​របស់​នាង អំឡុង​ថ្ងៃ​ត្រង់​ថ្ងៃ​ដដែល ហើយក៏​ជា​ថ្ងៃ​បាន​រាយការណ៍​ថា កូនស្រី​ខ្លួន​បាន​បាត់​ខ្លួន ។ ស្រាវជ្រាវ​បន្ត​ប៉ូលិស​ស៊ើប​ដឹងថា លុយ​នេះ​ត្រូវបាន​បញ្ជូន​ឲ្យ​ពី​ពួក​ជួញដូរ​មនុស្ស ។​

​តាមរយៈ​ការតាមដាន​ប័ណ្ណ​ឥ​ទានរ​បស់​ម្តាយ​ចិត្តខ្មៅ​រូបនេះ ក៏​បាន​ដឹងថា វា​បាន​ចំណាយ​លុយ​អស់ ៦.០០០​យាន់ សម្រាប់​ទិញ​គ្រឿងសំអាង និង​ទំនិញ​ដទៃ​ទៀត​មួយចំនួន​នៅ​ល្ងាច​ថ្ងៃ​នោះ​ដែរ ។​

​ប៉ូលិស​បាន​ក្របួច​អ្នក​ម្តាយ “​កំពុង​កើតទុក្ខ​” រូបនេះ ហើយ​នាង​បាន​សារភាព​ថា ខ្លួន​ធ្វើ​បែប​នេះ​ដើម្បី​បញ្ចៀស​ពី​ការសង្ស័យ​របស់​ក្រុមគ្រួសារ​កុំ​ឲ្យដឹងថា ខ្លួន​លក់​កូនស្រី ។​

​ប៉ូលិស​ក៏​សំណូមពរ​ឲ្យ Yu ទាក់ទង​ជាមួយ​ជន​ជួញដូរ​មនុស្ស​ឈ្មោះ Wei និង Li ដោយ​បង្គាប់​ឲ្យ​និយាយថា នាង​មាន​ការសោកស្តាយ​ព្រមទាំង​ចង់​ចរចា​លោះ​កូនស្រី​មក​វិញ ។​

​ឧក្រិដ្ឋជន​ពីររូប​ខាង​លើ​ពុំ​មាន​ការសង្ស័យ​អ្វី​បន្តិច​ឡើយ ហើយ​ទាមទារ​ឲ្យ Yu បង់​បន្ថែម​លុយ ១០.០០០​យាន់ ដោយ​ចាត់ទុក​ជា​ការប្រាក់ ។ តាមរយៈ​នោះ​ប៉ូលិស​ក្របួច​បាន​ជនល្មើស​ទាំង​ពីរ ហើយ​ក៏​សង្គ្រោះបាន​ក្មេងស្រី Heahea ៕ លីសា

spot_img
×