Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ៖ រួម​គ្នា​លុបបំបាត់​ពលកម្ម​កុមារ​ដើម្បី​សិទ្ធិមនុស្ស​និង​យុត្តិធម៌​សង្គម​

spot_img

​ភ្នំពេញ​៖ ខួប​លើក​ទី​៦៩ ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ខួប​លើក​ទី​១៧ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​និង​ទិវា​កុមារ​កម្ពុជា ឆ្នាំ​២០១៨ ត្រូវបាន​ប្រារព្ធ​ក្រោម​ប្រធានបទ “​រួមគ្នា​ការពារ​កុមារ ដើម្បី​អភិវឌ្ឍន៍​គ្រួសារ និង​សង្គមជាតិ និង​ទប់ស្កាត់​គ្រោះថ្នាក់​ការងារ​និង​ភាព​ងាយ​រងគ្រោះ​ផ្នែក​សុខភាព​សម្រាប់​កម្មក​រ​និយោជិត​វ័យក្មេង​ដើម្បី​លុបបំបាត់​ពលកម្ម​កុមារ​”​។

​ក្នុង​លិខិត​ចូលរួម​អបអរសាទរ​ទិវា​កុមារ​អន្តរជាតិ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងថា កុមារ​គឺជា​ធនធាន​មនុស្ស​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិ​នា​ពេលអនាគត​។ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​លើក​ដែរ​ថា ដើម្បី​ឲ្យ​ធនធានមនុស្ស​ប្រកបដោយ​សក្តានុពល​នោះ ការផ្តល់​ការការពារ និង​អភិវឌ្ឍន៍​កុមារ គឺជា​ភារកិច្ច​យ៉ាង​សំខាន់​ដែល​តម្រូវឲ្យ​មាន​ការអនុវ​ត្ត​ន៍​តាម​បែប​ពហុ​វិស័យ​បញ្ចូល​គ្នា ហើយ​សកម្មភាព​អាទិភាព​ទាំងឡាយ ដែល​ត្រូវ​អនុវត្តន៍​រួមមាន ការងារ​រៀបចំ​ក្របខ័ណ្ឌ​គតិយុត្ត ការកែលម្អ​យន្តការ​ពិនិត្យ​តាមដាន និង​វាយតម្លៃ​ការអភិវឌ្ឍន៍​សមត្ថភាព ការពង្រឹង​សេវា​អប់រំ ការការពារ និង​ថែទាំ​សុខភាព​ដល់​កុមារ ការផ្តល់​ការអប់រំ​មូលដ្ឋាន​ឲ្យបាន​ទាន់​ពេលវេលាដ​ល់​កុមា​រ ដោយ​ផ្តោត​ជាពិសេស​លើ​កុមារ​រងគ្រោះ កុមារ​ងាយ​រងគ្រោះ និង​កុមារ​ដែល​មាន​ជីវភាព​ក្រីក្រ​។​

​សម្តេច​តេជោ ស្នើ​ឲ្យ​រួម​គ្នា​ការពារ​កុមារ​ដើម្បី​អភិវឌ្ឍន៍​គ្រួសារ​និង​សង្គមជាតិ ទប់ស្កាត់​គ្រោះថ្នាក់​ការងារ និង​ភាព​ងាយ​រងគ្រោះ​ផ្នែក​សុខភាព​សម្រាប់​កម្មក​រ​និយោជិត​វ័យក្មេង ដើម្បី​លុបបំបាត់​ពលកម្ម​កុមារ លើកកម្ពស់​ការថែទាំ​កុមារ​ដើម្បី​សុខុមាលភាព​ក្នុងសង្គម វិនិយោគ​លើ​ការអប់រំ​របស់​កុមារ​ដើម្បី​អភិវឌ្ឍន៍​គ្រួសារ​និង​សង្គមជាតិ លើកកម្ពស់​ការចូលរួម​របស់​កុមារ​ដើម្បី​អភិវឌ្ឍន៍​សង្គម រួម​គ្នា​លុបបំបាត់​ពលកម្ម​កុមារ​ដើម្បី​សិទ្ធិមនុស្ស​និង​យុត្តិធម៌​សង្គម រួម​គ្នា​បង្កើត​ការយកចិត្តទុកដាក់​លើ​កុមារ ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស និង​គោលដៅ​ឆ្ពោះទៅរក​ការបញ្ឈប់​ពលកម្ម​កុមារ រួម​គ្នា​លុបបំបាត់​អំពើហិង្សា​លើ​កុមារ កុមារ​ជា​ទំពាំង​ស្នង​ឫស្សី ជា​អនាគត​របស់​ប្រទេសជាតិ កុមារ​បី​ល្អ កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ជា​អនាគត​រដ្ឋ​ល្អ​។​

​ព្រះរាជាណាចក្រ​កម្ពុជា​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ​នេះ​ឡើង ដើម្បី​រំលឹក​នូវ​មហា​វិនាសកម្ម​ដ៏​ធ្ងន់ធ្ងរ ដែល​បង្កឡើង​ដោយ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​ក្នុងនោះ កុមារ​ត្រូវ​ទទួលរង​នូវ​ការកាប់សម្លាប់ ធ្វើ​ទារុណកម្ម បង្ខំ​ឲ្យធ្វើ​ការជា​ទម្ងន់ បង្អត់អាហារ រស់នៅ​យ៉ាង​លំបាក​វេទនា ដោយ​អយុត្តិធម៌ ព្រមទាំង​បាន​បន្សល់ទុក​នូវ​ផល​ពិបាក​យ៉ាងធ្ងន់ធ្ងរ ពិសេស​សិទ្ធិ​របស់​កុមារ​មិន​ត្រូវបាន​យកចិត្តទុកដាក់ និង​ធ្លាក់​ក្នុង​ស្ថាន​ធ្ងន់ធ្ងរ​បំផុត​។ ក្រោយ​ថ្ងៃ​រំដោះ​៧ ខែ​មករា ឆ្នាំ​១៩៧៩ សិទ្ធិ​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​រួមមាន​សិទ្ធិ​កុមារ​ផង ត្រូវបាន​ការពារ និង​លើកតម្កើង ដោយ​មាន​ចែង​យ៉ាងច្បាស់​នៅក្នុង​រដ្ឋធម្មនុញ្ញ កម្មវិធី​នយោបាយ ផែនការ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​។

សម្តេចនាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើកឡើង​ថា តាមរយៈ​ប្រធានបទ​នៃ​ទិវា​កុមារ​អន្តរជាតិ​នេះ គឺ​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​ខិតខំ​ឲ្យបាន​ខ្លាំងក្លា​ថែម​ទៀត លើ​ការអនុវត្តន៍​សិទ្ធិ​ចម្បង​ទាំង​៤​របស់​កុមារ (​សិទ្ធិ​រស់រាន​មានជីវិត សិទ្ធិ​អភិវឌ្ឍន៍ សិទ្ធិ​ទទួលបាន​ការការពារ និង សិទ្ធិ​នៅ​ក្នុង​ការចូលរួម​) ឲ្យមាន​ប្រសិទ្ធភាព​ក្នុង​នោះ​សិទ្ធិ​ទទួលបាន​ការការពារ គឺជា​សិទ្ធិ​អាទិភាព​ចម្បង​មួយ ដើម្បី​ការពារ​កុមារ​ឲ្យ​រួចផុត​ពី​ហានិភ័យ​ផ្សេងៗ ដូចជា​ការរើសអើង ការរំលោភបំពាន ការកេងប្រវ័ញ្ច ការ​មិន​យកចិត្តទុកដាក់​ចំពោះ​កុមារ​ដែល​គ្មាន​គ្រួសារ​សាច់ញាតិ និង​កុមារ​ចំណាកស្រុក​ជាដើម​។​

​សម្តេច​តេជោ បាន​ថ្លែងថា ការវិនិយោគ​ជាមួយ​កុមារ គឺជា​ការងារ​អាទិភាព ការវិនិយោគ​លើ​កុមារ​នៅ​ថ្ងៃនេះ នឹង​បង្កើតបាន​ជា​ធនធានមនុស្ស​ដែល​មាន​ជំនាញ និង​ប្រកបដោយ​សក្តានុពល​នាពេល​អនាគត ដើម្បី​ធានា​ចីរភាព​កំណើនសេដ្ឋកិច្ច និង​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាជន​។ កិច្ចការពារ​កុមារ​គឺជា​ការងារ​ពហុ​វិស័យ​ដែល​តម្រូវ​ឲ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់​យកចិត្តទុកដាក់​ចូល​រួមចំណែក​អនុវត្ត​ដោយ​ការទទួលខុសត្រូវ​ខ្ពស់ តាម​ជំនាញ​រៀងៗ​ខ្លួន លើ​ការងារ​លើកកម្ពស់​គុណ​ភាព​អប់រំ និង​បណ្តុះបណ្តាល​ជំនាញ លើកកម្ពស់​សុខុមាលភាព​សង្គម​សម្រាប់​កុមារ ពង្រឹង​កិច្ច​ការពារ និង​បង្ការ​ទប់ស្កាត់​កុមារ​ពី​អំពើហិង្សា និង​ការងារ​ប្រកបដោយ​គ្រោះថ្នាក់ ពង្រឹង​កិច្ចសហប្រតិបត្តិការ ការអនុវត្ត​ច្បាប់ ក្របខ័ណ្ឌ​គតិយុត្ត និង​គោលនយោបាយ​រួម​ទាំង​ការពង្រឹង​យន្តការ​ជា​ដើម​។​

​ដើម្បី​ធានា​ថា​កុមារ​ត្រូវបាន​ការពារ និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នោះ សម្តេច​តេជោ ហ៊ុន សែន បាន​ផ្តល់​អនុសាសន៍ ៧​ចំណុច​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ប្រឹងប្រែង​រួម​គ្នា​អនុវត្តន៍​។ ភាគី​ទាំង​៧​ចំណុច​នោះ​រួមមាន​៖

១. ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ​ត្រូវ​បន្ត​ដឹកនាំ​ចាត់ចែង​អនុវត្ត​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ និង​ពង្រឹង​ការអនុវត្ត​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ការការពារ​កុមារ​មួយ​ក្រសួង ស្ថាប័ន ដៃគូ​អភិវឌ្ឍ សង្គម​ស៊ីវិល ប្រកបដោយ​ប្រសិទ្ធភាព ព្រមទាំង​កសាង​នូវ​លិខិត​បទដ្ឋាន​គតិ​យុត្ត​បន្ថែម ដើម្បីឲ្យ​ប្រព័ន្ធ​កិច្ច​ការពារ​កុមារល​ក្ខ​ណៈគ្រ​ប់​ជ្រុងជ្រោយ​។​
២. ក្រសួង ស្ថាប័ន អាជ្ញាធរ​មូលដ្ឋាន សហគមន៍ និង​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ពិសេស​ចាត់វិធានការ​កា​រពារ​កុមារ​ពី​អំពើហិង្សា​គ្រប់​រូបភាព អប់រំ​កុមារ​ពី​របៀប​ការពារ​ខ្លួន​ប្រឆាំង​នឹង​ការរំលោភ​បំពាន ការ​សម្លុត​គំរាមកំហែង​គ្រប់បែបយ៉ាង និង​ត្រូវ​ធ្វើឲ្យ​កុមារ​អាច​យល់ដឹង​ពី​វិធី​រាយការណ៍​ដល់​អាជ្ញាធរ ឬ មនុស្សពេញវ័យ​ដែលជា​អ្នក​ថែទាំ​ពួកគេ​អំពី​ការរំលោភ​បំពាន​ដល់​ពួកគេ​តាម​គ្រប់​រូបភាព​។​

៣. ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​លើកកម្ពស់​ការយល់ដឹង និង​ផ្សព្វផ្សាយ​អំពី​ការ​ទប់ស្កាត់​ការប្រើប្រាស់​ពលកម្ម​កុមារ នៅ​គ្រប់​សកម្មភាព​សេដ្ឋកិច្ច និង​ពង្រឹង​វិធានការ​អិការកិច្ច​ពលក​ម្ម​កុ​មារ ព្រមទាំង​ស្វែងរក​ដំណោះស្រាយ​សមស្រប ដើម្បី​ជួយសង្គ្រោះ​ពលកម្ម​កុមារ​។​

៤. ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​ជំរុញ​កុមារ​ដែល​មិន​បាន​រៀនសូត្រ ឬ​បោះបង់​ការសិក្សា​ឲ្យមាន​ឱកាស​ទទួល​បាន​ការ​អប់រំ​រៀនសូត្រ​តាម​គ្រប់​រូបភាព ពិសេស​ត្រូវ​ខិតខំ​បង្កលក្ខណៈ​ងាយស្រួល​ដល់​កុមារ ដែល​ជា​ជនពិការ​ឲ្យទទួល​បា​ន​លទ្ធភាព​ក្នុង​ការសិក្សា​។​

៥. បង្កើន​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការកំណត់​អត្តសញ្ញាណ​អំពើ​រំលោភ​បំពាន​លើ​កុមារ និង​ការលើកកម្ពស់​ការយល់​ដឹង​ចំពោះ​ផលប៉ះពាល់​អវិជ្ជមាន​នៃ​អំពើ​រំលោភបំពាន និង​ផ្តល់​ភាពក្លាហាន​ដល់​កុមារ និង​គ្រួសារ​ក្នុង​ការរាយការណ៍​អំពី​ការរំលោភ​បំពាន​នានា​។​

៦. គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​របស់​រដ្ឋ និង​ឯកជន ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា បន្ត​ជួយ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ អំពី​ការយកចិត្តទុកដាក់​លើ​ក​ស្ទួយ​វិស័យ​សុខុមាលភាព​កុមារ​នៅ​កម្ពុជា ជា​ពិសេស​ពង្រឹង​គុណភាព​នៃ​ការផលិត​កម្មវិធី​សម្រាប់​កុមារ​ប្រកបដោយ​ខ្លឹមសារ​អប់រំ ដើម្បី​បង្ការ​ទប់ស្កាត់​កុំ​ឲ្យ​កុមារ​ក្លាយជា​ជនរងគ្រោះ​។​

៧. បង្កើន​កិច្ចសហប្រតិបត្តិកា​ររ​វាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​-​អន្តរជាតិ ដើម្បី​លើកកម្ពស់​សេវា​នានា របស់​កុមារ​ដោយ​បន្ត​បង្កើន​ការវិនិយោគ​លើ​កុមារ ដែល​ជា​តម្រូវការ​ចាំបាច់​បំផុត​របស់​មនុស្ស​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

      

spot_img
×