Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ទីក្រុង​សូត្រ​សមុទ្រ ស្វែងយល់​ពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

spot_img

​​ភ្នំពេញ​៖ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៨​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ទទួល​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោក យាន ឈីវហួយ ( YUAN QIUHUI ) អនុប្រធាន​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ទីក្រុង​ផ្លូវ​សូត្រ​សមុទ្រ ( Sea and Land Silk Road City Alliance Business Council ) ស្ដី​ពី​ការស្វែងយល់​ពី​លទ្ធភាព​នៃ​ការអនុវត្ត​កិច្ចសហប្រតិបត្តិការ​អំពី​ការវិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​កាត់ដេរ ការសាងសង់​សណ្ឋាគារ ការនាំចេញ​-​ចូល​វិស័យ​កសិកម្ម​។​

​ក្នុងឱកាស​នោះ​លោក​ឃួង ស្រេង បាន​ជម្រាបជូន​ភ្ញៀវ​ពី​ស្ថានភាព​ជាក់ស្តែង ក៏ដូចជា​ការវិវឌ្ឍ​រីកចម្រើន របស់​កម្ពុជា​លើ​គ្រប់​វិស័យ ក្រោយ​ពី​ប្រទេស​ជាតិ ត្រូវបាន​រំដោះ​ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។ ពេល​នេះ​កម្ពុជា​ទទួលបាន​សុខសន្តិភាព ដ៏​ពេញ​លេញ​ពេញ​ផ្ទៃ​ប្រទេស ដែល​ជា​មូលដ្ឋានគ្រឹះ សម្រាប់​ការអភិវឌ្ឍ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លៀសវៃ របស់​ស្ថាបនិក​សន្តិភាព គឺ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​។ ដោយឡែក​សម្រាប់​រាជធានី​ភ្នំពេញ កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​អ្នក​ទេសចរណ៍ និង​អ្នកវិនិយោគ​មកពី​គ្រប់​តំបន់ ក្នុងនោះ​វិនិយោគិន​ចិន បាន​ឈរ​នៅ​លំដាប់​ទី​១ ក្នុង​ការដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា ក៏​ដូច​នៅ​រាជធានី​ភ្នំពេញ ហើយ​រាជធានី​ភ្នំពេញ ស្វាគមន៍​ជានិច្ច​ចំពោះ​អ្នកវិនិយោគ​ទាំង​ក្នុង​និង​ក្រៅប្រទេស រួមទាំង​ការជួយ​សម្របសម្រួល និង​បង្កលក្ខណៈ​ងាយស្រួល ដល់​អ្នកវិនិយោគ​ផងដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ៖ sea and land silk road ឬ “​គម្រោង​ផ្លូវ​សូត្រ​មាស​” គឺជា​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ទាំង​តាម​ផ្លូវគោក និង​ផ្លូវទឹក ត​ភ្ជាប់​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ដើម្បី​បង្កើត​ជា​ខ្សែបណ្តាញ​នៃ​ការដោះដូរ​ពាណិជ្ជកម្ម​ចាប់​ពី​ចិន ត​ភ្ជាប់​ទៅ​អាស៊ី និង​បន្ត​រហូត​ទៅ​ដល់​តំបន់​អឺរ៉ុប និង​អាហ្វ្រិក ដោយ​គម្រោង​នេះ​ត្រូវ​ចំណាយ​លុយ​រហូតដល់​ទៅ​រាប់រយ​ពាន់​លាន​ដុល្លារ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×