Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជា​នេសាទ​វៀតណាម នៅ​ខេត្ត​ក្វាង​ប៊ិញ ចាប់​បាន​ត្រីមាស​ដ៏​កម្រ​ទៀតហើយ​

spot_img

​នៅ​យប់​ថ្ងៃទី ៣០ ខែ​ឧសភា កន្លងមកនេះ ប្រជា​នេសាទ​ឈ្មោះ Le Van Su បាន​រាយ​សំណាញ់ ហើយ​ចាប់​ត្រី​ចម្លែក​មួយ​មាន​ទម្ងន់ ៣,៥​គីឡូក្រាម ប្រវែង ៦០​សង់ទីម៉ែត្រ ។ ដោយ​ពុំ​ទាន់​ប្រាកដ​ក្នុង​ចិត្ត គាត់​ក៏​សាកសួរ​ដល់​អ្នកនេសាទ​ជើងចាស់ ទើប​ប្រាកដថា វា​ជា​ត្រីមាស​ដ៏​កម្រ ។​

​លោក​និយាយថា ៖ ខ្ញុំ​ប្រកប​របរ​នេសាទ​នៅ​តំបន់​នេះ តាំងពី​នៅ​ក្មេង​ម្លេះ ហើយ​វា​ជា​លើកដំបូង​ដែល​ខ្ញុំ​នេសាទ​បាន​ត្រី​នេះ ។ បច្ចុប្បន្ន​ត្រី​នេះ​នៅ​រស់ ហើយ​ត្រូវបាន​ចិញ្ចឹម​នៅ​ក្នុង​អាង​ធ្វើ​ពី​ស៊ីម៉ងត៍​មួយ ។ លោក​ប្រាប់​ថា គ្រាន់តែ​ត្រី​នេះ​ឡើង​លើ​គោក​ភ្លាម​ពួក​ឈ្មួញ​មក​ទិញ​ដោយ​ហ៊ាន​ឲ្យ​តម្លៃ​ខ្ពស់​ដល់​ទៅ ១,៥​ពាន់​លាន​ដុង (​ប្រមាណ​ប្រហែល ៦៥.៧០០​ដុល្លារ​អាមេរិក​) ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​លក់ ព្រោះ​ប្រភេទ​ត្រី​នេះ មានតម្លៃ​ខុស​គ្នា​រវាង​ត្រី​ងាប់ និង​ត្រី​រស់ ។​

​ត្រីមាស​តាម​វៀតណាម​ហៅ​មានឈ្មោះ​វិទ្យាសាស្ត្រ​ថា Otolithoides biauritus ស្ថិត​ក្នុង​អម្បូរ Sciaenidae វា​រស់​នៅ​រាយប៉ាយ នា​ប្រទេស​ឥណ្ឌា ឥណ្ឌូនេស៊ី ស្រីលង្ការ ចិន និង​វៀតណាម ។ អម្បូរ​ត្រី​នេះ​ច្រើន​រស់នៅ​តាម​ច្រក ត​ភ្ជាប់​ទន្លេ និង​សមុទ្រ ។​

​តម្លៃ​របស់​ត្រី​នេះ​ថ្ងៃ​ព្រោះ​តែ​វា​កម្រ​មាន ហើយ​ក្រពះ​របស់​វា​ត្រូវបាន​យកមក​ធ្វើ​ជា​វត្ថុធាតុដើម​សម្រាប់​ផលិត​សូត្រ​វះកាត់​ដែល​រលាយ​ចូល​ក្នុង​សាច់ ។​

spot_img
×