Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេ​ចុងភៅ​ដ៏​ល្បី​បង្ហាញ​សមត្ថភាព​ប្រើ​កាំបិត​ដ៏​កំពូល​របស់​ខ្លួន​ (មានវីដេអូ)

spot_img

​ចុងភៅ​ស្នាកនៅ​ប្រទេស​ចិន បាន​សម្តែង​សមត្ថភាព​ហានិភ័យ​ដំឡូងបារាំង​លើ​ម​ប៉េង​ប៉ាង ក្នុង​ពេល​ត្រូវ​បិទ​ភ្នែក ធ្វើឲ្យ​អ្នកទស្សនា​រំភើប​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។​

​ក្នុង​កម្មវិធី​ទូរទស្សន៍​ជាក់ស្តែង “Is it true” លើ​កា​ណាល់​ទូរទស្សន៍ CETV របស់​ចិន ចុងភៅ Lin Chaodai មកពី​ខេត្ត​ក្វាង​ចុង បាន​សម្តែង​សមត្ថភាព​ប្រើ​កាំបិត​ដ៏​កំពូល​របស់​ខ្លួន ។​

​ចុងភៅ​អាយុ 50 ឆ្នាំ​រូប​នេះ បាន​ប្រើ​កាំបិត​ធំ​មួយ ដើម្បី​ហាន់​ដំឡូងបារាំង​ទៅជា​ចំណិត​ស្តើងៗ​ដូច​ក្រដាស​លើ​ប៉េង​ប៉ោង ក្នុង​ពេល​ត្រូវបាន​គេ​ចង​មុខ​ជិត ។ ក្រោយពេល​បង្ហាញ​សមត្ថភាព គាត់​បាន​យក​ចំណិត​ដំឡូងបារាំង​ដោត​ចូល​រន្ធ​ម្ជុល ដើម្បី​បញ្ជាក់​កម្រិត​ស្តើង​របស់​វា ។​

​លោក Lin ក៏​បង្ហាញ​សមត្ថភាព​ចៀរ​ស្បែក និង​ឆ្អឹង​ត្រី​ជាមួយនឹង​ស្នាម​កាំបិត​តែមួយគត់ ។ បច្ចុប្បន្ន​លោក​ជា​មេ​ចុងភៅ​នៅ​ភោជនីយដ្ឋាន​ក្នុង​សណ្ឋាគារ​ផ្កាយ​ប្រាំ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន Counting Garden Hotel ៕ លី​សា​

spot_img
×