Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចុ​ម​ សាហាវម្លេះ​! ប៉ូលីស​១​ក្រុម​ចុះ​ចាប់​ស្ត្រី​ម្នាក់​ពីបទ​ចោទ​មួយ​នេះ​… បង្ក​ការភ្ញាក់ផ្អើល​ពេញ​ឆ្នេរសមុទ្រ​តែម្តង (​មាន​វីដេអូ​)

spot_img

​ប៉ូលីស​ក្នុង​ទីក្រុង Wildwood បាន​បញ្ចេញ​វីដេអូ​មួយ បង្ហាញ​ឲ្យ​ឃើញ​ការប្រឈមមុខ​ដាក់គ្នា រវាង​មន្ត្រី​សមត្ថកិច្ច និង​ស្ត្រី​អាយុ ២០ ឆ្នាំ ម្នាក់ នៅលើ​ឆ្នេរសមុទ្រនៃ​ទីក្រុង​នេះ កាលពី​ថ្ងៃរសៀល​ចុង​សប្តាហ៍​មុននេះ ដែល​ពួកគេ​បាន​ចោទប្រកាន់ថា​ស្ត្រី​រូបនោះ​ផឹកស្រា​ស្ថិតក្រោម​អាយុ​អនុញ្ញាត ។​

​ហេតុការណ៍​នេះ បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​ប្រជា​អ៊ី​ន​ធើរ​ណេ​ត​នៅ​ជុំវិញ​ពិភពលោក នៅ​ដើម​សប្តាហ៍​នេះ បន្ទាប់ពី​អ្នក​ទៅលេង​ឆ្នេរសមុទ្រ​ម្នាក់ បាន​បង្ហោះ​វីដេអូ​នេះ​ទៅកាន់​បណ្តាញ​សង្គម ដោយ​បង្ហាញ​មន្ត្រី​ម្នាក់​ដាល់​ទៅលើ​ស្ត្រី​ឈ្មោះ Emily Weiman នៅត្រង់​ក្បាល ក្នុងអំឡុងពេល​ចាប់ខ្លួន ។​

Weinman អាយុ ២០ មកពី Philadelphia ត្រូវបាន​ចោទប្រកាន់​ផ្គើន​នឹង​មន្ត្រី​, ធាត់ និង​ស្តោះ​ទឹកមាត់​ដាក់​ពួកគេ ក្នុងអំឡុងពេល​ត្រួតពិនិត្យ ។​

​ស្ត្រី​រូបនេះ​បាន​កំពុង​អង្គុយលេង​ជាមួយ​កូនស្រី​របស់​នាង​អាយុ ១៨ ខែ និង​មិត្ត​ប្រុស​របស់​នាង មុនពេល​ប្រឈមមុខ​យ៉ាងខ្លាំង​ក្លា​ជាមួយ​សមត្ថកិច្ច បន្ទាប់ពី​ពួកគេ​បាន​រកឃើញថា​នាង​កំពុង​ផឹក​តែ​ទឹក​កកមាន​សារជាតិ​អាល់កុល នៅក្នុងពេល​លំហែកាយ​របស់​នាង​នៅលើ​ឆ្នេរ​ខ្សាច់ ។

​ស្ថានភាព​នេះ​កាន់តែ​ក្តៅគគុក នៅពេល Weinman បដិសេធ​ផ្តល់​ឈ្មោះ​របស់​នាង​ដល់​មន្ត្រី ។ ហើយ​នាង​បាន​និយាយ​ទៅកាន់​មន្ត្រី​ម្នាក់ មុនពេល​ចំណុច​មួយ​​ចាក​ពី​គាត់​ថា​៖ «​លោក​ពុំ​ត្រូវការ​ចង់ដឹង​ឈ្មោះ​របស់ខ្ញុំ​ឡើយ​» ។​

​ឆ្លើយតប​ជាមួយ​កាយវិការ​បែបនេះ​របស់​នាង មន្ត្រី​រូបនោះ ក៏បាន​ស្នើសុំ​មន្ត្រី​ម្នាក់ទៀត ឲ្យ​ចូល​ដាក់​ខ្នោះ​នាង ហើយ Weiman បាន​ស្រែក​ខ្លាំងៗ​ឡើង​ថា «​សូមកុំ​ចូលមក​ប៉ះពាល់​ខ្ញុំ​ឲ្យ​សោះ​» ។​

​ទោះយ៉ាងណា មន្ត្រី​រូបនោះ​ក៏បាន​ដាល់​នាង​១​ដៃ​ថែមទៀត ព្រោះតែ​នាង​រឹងទទឹង​នឹង​ការចាប់ខ្លួន ៕ ចន្ទី​

 

spot_img
×